www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, March 2, 2012

តើតារាសម្តែង សក្ខណា អាចលង់ស្នេហ៍នៅសហរដ្ឋអាមេរិកដែរឬទេ?




ជាមួយរូបរាងតូចស្រឡូន និង សម្បុរខ្មៅស្រអែមដ៏ដូចជាមុខមាត់ជា កូនខ្មែរ បានធ្វើឱ្យ សារាយ សក្ខណា មានឱកាសសម្តែងរឿងជា បន្តបន្ទាប់ដែលមានទាំងរឿងអប់រំ និង រឿងភាគទូរទស្សន៍ ។ ជាក់ស្តែងមុនចេញ ទៅសម្តែងនៅសហរដ្ឋអាមេរិក នាងបានថតរឿងភាគឱ្យទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលមានចំណងជើងថា “មេឃមួយចន្ទពីរ”ដោយនាងសម្តែងជាតួស្រី រួមជាមួយ លោក ហង្ស សំបើមស័ក្តិ ជាតួប្រុស ។ ពីមួយឆ្នាំទៅ មួយឆ្នាំគេសង្កេតឃើញថា សារាយ សក្ខណា កាន់តែមានប្រជាប្រិយភាព ជាពិសេសឈានចូលឆ្នាំ ២០១២ នៅថ្ងៃទី ១៦ ខែកុម្ភៈ នាងមានឱកាសបានចេញទៅច្រៀង នៅសហរដ្ឋអាមេរិករយៈពេលពីរខែកន្លះជាមួយអ្នកចម្រៀង ឈិត សុវណ្ណបញ្ញា ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មុននឹងឡើង យន្តហោះនៅម៉ោង ១១ យប់ តារាសម្តែង សារាយ សក្ខណា ឆ្លៀតបង្ហាញខ្លួនជាលើកចុងក្រោយនៅក្នុងកម្មវិធីអាណាចក្រតារានៅវេលាម៉ោង ៥ ល្ងាច នៅកោះពេជ្រ ដោយថ្ងៃ នោះនាងបានទទួលពានរង្វាន់អាណាចក្រតារា ផ្នែកសម្តែង ។

ដោយសារនេះ ជាលើកទីមួយ សម្រាប់តារាសម្តែង និង បង្ហាញម៉ូដ សារាយ សក្ខណា ចេញ ទៅសម្តែងនៅ សហរដ្ឋអាមេរិកបានធ្វើឱ្យបងប្អូន ខ្មែរដែលរស់នៅទីនោះ ជា ពិសេសបុរសៗមានការ សប្បាយចិត្តយ៉ាង ខ្លាំងដោយបានឃើញរូបរាងរបស់តារា ល្បីល្បាញនៅកម្ពុជារូបនេះដោយផ្ទាល់ ។ មិនតែប៉ុណ្ណោះ ពួកគេរំពឹង ថានឹងបានឃើញរូបភាពសិចស៊ីរបស់តារាសម្បុរ ស្រអែមនេះដូចអ្នកចម្រៀង ឆៃលី ដាឡែន ដែលកំពុង អង្រួនបេះដូងប្រុសខ្មែរមួយចំនួននៅអាមេរិក ។ ប៉ុន្តែ យ៉ាងណា សារាយ សក្ខណា បានប្រាប់ថា នាង មិនហ៊ានបញ្ចេញភាពសិចស៊ីទេហើយបើចង់ បញ្ចេញក៏គ្មានរបស់ទាក់ទាញដែរ ។

ខាងក្រោមនេះជាបទសម្ភាសខ្លះៗជាមួយតារាសម្តែង សារាយ សក្ខណា មុននឹងចាកចេញទៅអាមេរិក ។

* សក្ខណាមានត្រៀមអ្វីខ្លះសម្រាប់យកទៅបង្ហាញបងប្អូន ខ្មែរដែលរស់នៅទីនោះ ?
- ខ្ញុំបានត្រៀមនូវបទចម្រៀងជាច្រើនបទសុទ្ធសឹងជាបទពីដើម ក្នុងនោះមានដូច ជាបទ “ឯណាទៅគូព្រេងខ្ញុំ” , “រាំចង្វាក់អាហ្គោៗ”ជាដើម ។ និយាយទៅមានទាំង ចង្វាក់ប្រពៃណី និង ឆាឆាឆា ។

* មានការលំបាកខ្លះទេក្នុងការហាត់ច្រៀង ? ហាត់ប៉ុន្មានថ្ងៃដែរ ? មានគម្រោង នឹងដើរម៉ូដទេ ?
- ហាត់យូរថ្ងៃដែរទម្រាំបានចេះច្រើនបទ ហើយក្នុងនោះក៏មានការលំបាកខ្លះៗដែរ ព្រោះយើងជាអ្នកសម្តែង តែខ្ញុំគិតថាគេមិនប្រកាន់ទេ ព្រោះយើងមិនមែនជាអ្នកចម្រៀង ផង (សើច) ។ តាមមើលប្រហែលមិនអាចដើរម៉ូដបានទេ ព្រោះខ្ញុំទៅម្នាក់ឯង ។

* តើ សក្ខណា ត្រៀមសម្លៀកបំញក់បែបណាដែរសម្រាប់យកទៅបង្ហាញបងប្អូន ដែលរស់នៅទីនោះ ? ហើយមានបំណងគិតថានឹងស្លៀកឈុតសិចស៊ីដូច ឆៃលី ដាឡែន ដែរអត់ ?
- ដើម្បីបង្ហាញបងប្អូនដែលរស់នៅទីនោះខ្ញុំត្រៀមនូវសម្លៀកបំញក់ជាច្រើនឈុត ដែលមានដូចជា អាវប៉ាក់ ហូល ផាមួង រ៉ូបរាត្រីសមោសរ និង រ៉ូបខ្លីៗ ។ សម្រាប់ខ្ញុំក៏ចង់ សិចស៊ីដូចគេឯងដែរ តែសំខាន់អត់មានរបស់ត្រូវបញ្ចេញផងហ្នឹង ។

* បើតាមស្តាប់សម្តី សក្ខណា មានន័យថា ចង់បង្ហាញដូចគេដែរគ្រាន់តែគ្មានរបស់ បង្ហាញ តើមែនទេ ?
- ប្រហែលជាមិនហ៊ានទេ ព្រោះមិនមែនជាចំណូលចិត្តរបស់ខ្ញុំ ។ និយាយទៅយើង ជាស្ត្រីខ្មែរ ត្រូវតុបតែងខ្លួនបែបណាកុំឱ្យហួសហេតុ ។ ម៉្យាងកន្លងមកទស្សនិកជនស្គាល់ខ្ញុំ តាមរយៈការសម្តែងជាតួសុភាពៗ មិនមែនសិចស៊ីនោះទេ ។

* រំពឹងថាការសម្តែងនៅសហរដ្ឋអាមេរិករបស់ សក្ខណា ទទួលបានជោគជ័យទេ ?
- សង្ឃឹមថានឹងទទួលបានជោគជ័យច្រើន ព្រោះជាលើកទីមួយហើយដែលខ្ញុំ និង បង បញ្ញា បានសម្តែងរួមគ្នា ។ មិនលាក់បាំងទេមុននឹងសម្រេចចិត្តចេញទៅសម្តែងនៅ អាមេរិក ខ្ញុំបានលុបចោលការថតរឿងភាគចំនួនបីរឿង ។ ខ្ញុំមានការសោកស្តាយខ្លះដែរ តែគិតថាឱកាសនៃការចេញទៅក្រៅប្រទេសកម្រមាន ហើយម៉្យាងទៀតនៅទីនោះយើង អាចរកចំណូលបានដុំផង (សើច) ។

* មានព័ត៌មានថាបុរសៗជាច្រើនរង់ចាំមើលការសម្តែង សក្ខណា ដោយផ្ទាល់ ។ ប្រសិនមានបុរសណាម្នាក់សុំស្នេហ៍ ហើយធានារស់នៅទីនោះ តើនាងយល់ព្រមទេ ?
- ដូចខ្ញុំធ្លាប់បានជម្រាបរួចហើយចំពោះរឿងស្នេហាខ្ញុំមិនទាន់គិតគូរទេ ព្រោះខ្ញុំនៅ ក្មេងនៅឡើយ (២២ ឆ្នាំ) តែប្រសិនបុរសនោះមានអត្តចរិតល្អខ្ញុំនឹងសុំរាប់អានគេជាមិត្ត ៕

2 មតិ:

ហេតអ្វីបានជាតារាខ្មែរដែលចេញទៅសម្តែងនៅបរទេសប្រាថ្នាចង់រស់នៅបរទេសម៉្លោះ?

I want to ask cambo-news some question that related Khmer Star that go to show over they always show our culture or there beauties?

Post a Comment