www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, March 4, 2012

​ការ៉េមផ្សំ​ទឹក​ស្ពែម​



លោកអេនថូនី ហ្គាសៀ ​បុគ្គ​លិក​​ម្នាក់​​ក្នុង​​ផ្សារ​​ទំនើប​​មួយ​នៅសហរដ្ឋអាមេរិក​​ ត្រូវ​រង​ការ​ចោទ​​ប្រកាន់ថា ​មាន​កំហុស​ពី​បទលួច​ផ្សំ «ទឹក​ស្ពែម» របស់ខ្លួន​ចូល​ក្នុង​ការ៉េម​​ ជា​ប្រភេទ​ទំនិញ​​គំរូ​ដល់​អតិថិជន​សាក​ល្បង​ភ្លក្ស​រស​ជាតិ និង​ត្រូវ​ទទួល​ទោស​​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ។ ​លោក​ហ្គា​សៀ​ អាយុ​៣២​ឆ្នាំ ​​បាន​សារ​ភាព​ថា​មាន​កំហុស​​ និង​ទទួល​ស្គាល់​​ថា បាន​យក​ទឹក​ស្ពែម​​របស់​ខ្លួន​ដាក់​បញ្ចូល​​ជា​មួយ​ការ៉េម​​ទុក​ឱ្យ​អតិថិជន​​សាកល្បង​​ភ្លក្ស​រស​ជាតិ​នៅឯ «សាន់​ផ្លាវើ» ​ជា​ផ្សារ​ទំនើប​មួយ​​​ក្នុងទីក្រុង​អាល់​ប៊ើ​ឃ័រ​​គី រដ្ឋ​ញូវ​ម៉ិក​ស៊ី​កូ កាលពី​​ខែ​មករា ឆ្នាំ​២០១១ ​និង​សារ​ភាព​ទៀតថា​ បាន​ប្រព្រឹត្ត​​បែប​នេះ​ចំនួន​​៤​លើក​រួច​មក​ហើយ ។

លោក​ហ្គា​សៀ ទទួលស្គាល់​ថា​ បាន​ហុច​ស្លាប​ព្រា​ប្លាស្ទិក​​ជូន​ស្ត្រី​អតិថិ​ជន​អាយុ​២៩​ឆ្នាំ​ម្នាក់​ដែល​ដើរ​មក​ភ្លក្ស​​រស​ជាតិ​ ហើយ​ស្ត្រី​​អតិថិជន​​ខាង​លើ​បាន​​រៀប​រាប់​​ប្រាប់​ប៉ូលិស​ថា ​ក្នុងពេល​ដួស​ការ៉េម​​ដាក់​ចូល​មាត់​ក៏​ព្រួស​ចេញ​ជា​ច្រើន​លើក​ និង​ប្រើ​​អាវ​ជូត​ក្លិន​ចម្លែក​ចេញពី​មាត់ ។ កាលពី​មុន​នេះ ​ក៏​មាន​ស្ត្រី​ជាអតិថិ​ជន​៣​នាក់​ផ្សេង​ទៀត​​បាន​​ទទួល​ទាន​​ដូច​គ្នា​ ដោយ​​មាន​ម្នាក់​និយាយថា ​នៅពេល​​ភ្លក្ស​រសជាតិ​ឃើញ​ថា ការ៉េម​​​មានរស​​ជាតិ​​ចម្លែក​​ និងភ្លក្ស​​បាន​តែ​បន្តិច។ ​ចំណែក​​ស្ត្រី​​ម្នាក់​ទៀត​និយាយថា ​ការ៉េម​ខាង​លើ​គ្មាន​រស​ជាតិ​ និង​ស្ត្រី​អតិថិ​ជន​ចុងក្រោយ​រៀប​រាប់​ថា​ ការ៉េម​មាន​រសជាតិ​មិន​​ល្អ និងចង់​ខ្ជាក់​ចេញ ប៉ុន្តែគ្មាន​​ធុង​សំរាម​ក៏លេប​ចូល​ទាំង​អស់ទៅ ។

​ស្របពេល​ជា​មួយ​គ្នា​​នេះ​ចៅ​ក្រម​បាន​ថ្លែង​ថា ជា​រឿង​ក្តី​គួរ​ឱ្យ​ស្អប់​ខ្ពើម​ និង​អាក្រក់​​ ទោះ​បី​ជា​គេ​មិនធ្លាប់​បង្ក​​បទ​ឧក្រិដ្ឋ​​កាលពី​មុន​ក៏​ដោយ​ ប៉ុន្តែ​ក៏​​សម្រេច​ឱ្យ​លោក​ហ្គា​សៀ ជាប់​ពន្ធនាគារ​​រយៈ​ពេល​២​ឆ្នាំ ៕

0 មតិ:

Post a Comment