www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, March 4, 2012

​ឆ័យ លីដា​ឡែនទទូចសុំ​លោក​សុះ ម៉ាច ប្រធាន​សមា​​គម​សិល្បករ​ខ្មែរជួយអន្តរាគមន៍




រាជធានី​ភ្នំពេញ ៖​ អ្នក​នាង​ឆ័យ លីដា​ឡែន​ ពេល​ទៅ​សម្តែង​នៅ​អាមេរិក​ លេង​ខ្លួន​សិច​ស៊ី​បញ្ចេញ​សុដន់ និង​ក្បាល​ពោះ​ហួស​ហេតុ​ទាំង​អំ​នួត​ ដោយ​គិត​ថាធ្វើ​ឱ្យ​ខ្លួន​កាន់​តែ​ល្បី ប៉ុន្តែ​ផ្ទុយ​​ទៅ​វិញ​នាង​ទទួល​រង​ការ​រិះ​គន់​យ៉ាង​អាម៉ាស់ ។ ​​​ពិសេស​ភ្ញាក់​​ខ្លួន​ព្រើត ​ពេល​មក​ដល់​ស្រុក​វិញ ដោយ​សារ​ស្ថានីយ​ទូរទស្សន៍​នានា​លែង​ត្រូវ​ការ​នាង ។ ដូច្នេះ​ហើយ​ទើប​នារី​សិច​ស៊ី​ម្នាក់នេះ​រត់​ទៅ​រក​លោក​សុះ ម៉ាច ប្រធាន​សមា​​គម​សិល្បករ​ខ្មែរ ឱ្យ​ជួយ​សូម​ទោស​ពី​​កំហុស​របស់​ខ្លួន​​ចំពោះ​មហាជន​ និង​ស្ថានីយ​ទូរ​ទស្សន៍​នានា ។

គេ​មិន​ទាន់​ដឹង​ថា ការ​សូម​ទោស​របស់​នាង​នោះ​​​មាន​ការ​ទទួល​យក​ និង​អធ្យា​ស្រ័យ​ ឬ​បែប​ណា​នៅ​ឡើយ​ទេ ។​ មហា​ជន​បាន​ស្តី​បន្ទោសឆ័យ លីដាឡែន ​ថា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កិត្តិយ​ស​ស្ត្រី​ខ្មែរ​ និង​ទំនៀម​ទម្លាប់​ប្រពៃ​ណី​របស់​ខ្មែរ​ដោយ​សារ​តែ​នាង​ចេញ​ទៅ​សម្តែង​ ​​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង​ហ៊ូសស្តូន (Houston) និង​រដ្ឋ​តិច​សាស់ ​​ស្លៀក​ពាក់​សិច​ស៊ីបង្ហាញ​ដើម​ទ្រូង​ និង​រន្ធ​ផ្ចិត​ស្ទើរ​តែ​អាក្រាត ។ ​​ការ​រិះ​គន់​នោះ​មិន​ទាន់​ស្ងាត់​ផង​ ​ស្រាប់​តែ​ចេញ​រូប​​ថត​កែសុដន់​យ៉ាង​ធំ​នៅ​លើ​ដើម​ទ្រូង​ស្ទើរ​ឈរ​ទប់​ខ្លួន​មិន​រួច​មួយ​ទៀត​ ក៏​ធ្វើ​ឱ្យ​មហា​ជន​ខ្មែរ​កាន់​តែ​ខឹង​រូប​នាង​ខ្លាំងឡើង ។ ព្រោះ​តែ​រឿង​អាស្រូវ​​របស់​ឆ័យ លីដាឡែន នោះ​ ​ហើយ​ ទើប​គ្រប់​ស្ថានីយ​ទូរទស្សន៍​​ទាំង​អស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មិន​អនុញ្ញ​ាត​ឱ្យ​នាង​ឡើង​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ដូច​មុន​ទៀត​​​ទេ ធ្វើ​ឱ្យ​នាង​ភ្ញាក់​ខ្លួន​ព្រើត​ និង​បាក់​អំនួត​ចំពោះ​ការ​បង្ហាញ​ភាព​សិច​ស៊ី​របស់​ខ្លួន​ ។ កន្លង​មក​នាង​និយាយ​ថា«​មាន​របស់​ល្អ(សុដន់)​ត្រូវ​តែ​បង្ហាញ​ឱ្យ​គេ​ឃើញ ​»។

ក្រោយ​ពី​ចេញ​ទៅ​​​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​១៤ ធ្នូ ឆ្នាំ​២០១១ ហើយ​​​វិល​​ត្រឡប់​មក​ដល់​មាតុ​ប្រទេស​វិញ​ កាល​ពី​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០១២ ​នាង​សុំ​ឡើង​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​តាម​ស្ថានីយ​ទូរទស្សន៍​នានា តែ​​មិន​បាន​ដូច​មុន​​ទេ ។ ដូច្នេះ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃទី​៣ មីនា ឆ្នាំ​២០១២ នេះ​ ​ឆ័យ លីដាឡែន បា​នទៅ​សមាគម​​សុំ​​ឱ្យ​លោក​សុះ​ ម៉ាច ប្រធាន​​សមា​គម​សិល្បករ​ខ្មែរ​ជួយ​ធ្វើ​អន្តរាគមន៍ ​​គឺ​ជួយ​​អំពាវ​នាវ​សុំ​ឱ្យ​​ប្រជា​ជន​ខ្មែរអភ័យ​ទោស ​អនុ​គ្រោះ​ឱ្យ​រូប​នាងផង​ ​ដែល​បានធ្វើ​ខុស​នឹង​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​កន្លង​មក​នេះ ។

នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​​នាងឆ័យ លីដា​ឡែន ​​និយាយ​ថា «រូប​ថត​នាង​ខ្ញុំ​​ស្លៀក​ពាក់​សិច​ស៊ីជ្រុល​បន្តិច ​នៅ​លើឆាក​ឯសហ​រដ្ឋ​អាមេរិក​នោះ ​នាងខ្ញុំ​សុំ​អភ័យ​ទោស ​។ តែ​រូប​ទី​២ ដែល​គេ​បង្ហាញ​ពី​ដើម​ទ្រូង​នាងខ្ញុំ​យ៉ាង​ធំ​នោះ​គ្រាន់​តែ​ជា​រូប​គេ​​ច្នៃឡើង​​ដោយ​ឧបករណ៍​អេឡិច​​ត្រូនិក​ប៉ុណ្ណោះ គឺ​នាង​ខ្ញុំ​សូមបដិសេធ​ថា មិន​មែន​​ជា​រូប​នាង​ខ្ញុំ​នោះ​ទេ ។ ថ្វី​បើ​គេ​យក​មុខ​នាង​​ខ្ញុំ​ទៅ​ដាក់​ក៏​ពិត​មែន​ តែ​​ដើម​ទ្រូង​នោះ​គឺ​គេ​ធ្វើ​ពង្រីក​ក្នុង​គ្រឿង​អេឡិច​ត្រូនិច​ទេ ។ ដើម​ទ្រូងរបស់​នាង​ខ្ញុំ​ពិត​ប្រាកដ​មាន​ទំហំ​តែ​៣៦​ប៉ុណ្ណោះ សូម​បញ្ជាក់​ថា រូប​នោះ​គេ​កាត់​ត​ទេ មិន​មែន​រូប​នាង​ខ្ញុំ​ពិត​​ទេ ។

នាង​ខ្ញុំ​​សូម​​អង្វរ​និង​សូ​ម​ទទួល​កំហុស​​ដែល​ខុស​ឆ្គង​កន្លង​មក​ ហើយ​សូម​ឱ្យ​ប្រិយ​មិត្ត​ទស្ស​និក​ជន​ ប្រជា​ជន​ទូ​ទាំង​​ប្រទេស​ ​មេត្តា​អន​ុគ្រោះ​ចំពោះ​រូប​នាងខ្ញុំ​ផង ។ នាង​និយាយ​ថា​​ «មនុស្ស​​​យើង​មាន​កំហុស​ទើប​រក​ត្រូវ​ឃើញ»។ នៅក្នុង​ឱកាសដែល​ឆ័យ លីដា​ឡែន ​ទៅ​ជួប​នោះ​​ លោក​​សុះ​ ម៉ាច ប្រធាន​សមាគម​សិល្ប​ករ​ខ្មែរ ​​​មាន​ប្រសាស​ន៍​​សុំ​ទោស​ និង​សុំ​កា​អនុ​គ្រោះ​ពី​កម្ម​វិធី​ទូរទស្សន៍​នានា​ និង​ពី​​ប្រជា​ជន​ខ្មែរទាំងក្នុង​ និង​ក្រៅ​ប្រទេស​ទាំង​អស់​ ​ឱ្យ​អនុ​គ្រោះ​ចំពោះ​​នាងឆ័យ លីដាឡែន​ដែល​បាន​ជ្រុល​ជ្រួស​ស្លៀក​ពាក់​សិច​ស៊ី​​ឡើង​ច្រៀង​នៅ​លើ​ឆាក​​នោះ​ផង​ ។ លោក​អំពាវនាវ​​​សូមឱ្យ​សិល្ប​ការិនី​ ជំនាន់​ក្រោយ​​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ កុំ​ឱ្យ​ប៉ះ​ពាល់​​កិត្តិយស​ជាតិ កិត្តិ​យស​វប្ប​ធម៌​ប្រពៃ​ណី​ និង​កិត្តយ​ស​ខ្លួន​ឯង​ផង​ដែរ ។

លោកសុះ ម៉ាច ក៏​បាន​​អំពាវ​នាវផង​ដែរ​​ដល់​​អ្នក​ដែល​យក​រូប​ថត​សិល្ប​​ការិនី ឬ​សិល្បករ​ ទៅកាត់​ត​បង្ហោះ​ផ្សាយ​តាម​អ៊ិនធើរណេត​លេង​សើចនោះ ​សូម​ឈប់​ធ្វើ​​បន្ត​​ទៀត​ ។ លោកសុំ​ឱ្យ​ក្រសួង​មាន​សមត្ថ​កិច្ច​ជួយ​ស្រា​វ​ជ្រាវ​រក​មុខ​អ្នក​ដែល​កែ​ច្នៃ​រូប​ថតតារា ​ហើយ​​បង្ហោះ​ផ្សាយ​ ​យក​ទៅ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ផង ។

នាង​​ឆ័យ លីដា​ឡែន ​​ឱ្យ​ដឹង​ថា ពេល​មក​ដល់​មាតុ​ប្រទេស​វិញ​ភ្លាម ​នាង​បានចូល​រួម​សម្តែង​​កាយ​​វិការ​ខារ៉ា​អូខេ ឱ្យ​ផលិត​កម្ម​ថោន និង​កំពុង​ត្រៀម​ខ្លួន​ឡើង​សម្ភាស​ន៍​នៅ​ក្នុង​កម្ម​វិធី​ជីវិត​សិល្បៈ​របស់​ស្ថានីយ​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ដែល​មាន​​លោក​សុះ​ ម៉ាច ជា​ពិធី​ករ​ ។

ក្នុង​វ័យ​៣០​ឆ្នាំ​ នារីសិចស៊ីឆ័យ លីដាឡែន​​ធ្លាប់​ចេញ​​ទៅ​សម្តេង​នៅ​ប្រទេស​បារាំង​​២​ដង អូស្ត្រា​លី ២​ដង សហ​រដ្ឋ​​អាមេរិក​ម្តង​ ​និង​កំពុង​ត្រៀម​ចេញ​ទៅ​អូស្ត្រា​លី​ម្តង​ទៀត​នា​​ចុង​ខែ​មីនា ឬ​ដើម​ខែ​មេសា​និង​​​ប្រហែល​ជា​ទៅ​សម្តែង​ ​នៅ​ប្រទេស​ជប៉ុនក្នុង​ខែ​កញ្ញា​ ​ខាង​មុខ​នេះ ។

ឆ័យ លីដា​ឡែន​ ​​ឱ្យ​ដឹង​ថា ​នាង​កំពុង​តែ​សម្លឹង​​មើល​បុរស​មួយ​ចំនួន​ដែល​មក​សុំ​ស្នេហ៍​ពី​នាង​ថា តើ​បុរស​មួយ​ណា​អាច​ទុក​ចិត្ត​ដើម្បី​​រៀប​ការ​រួម​រស់​នៅ​ជា​មួយ​គ្នា​បាន​រហូត​ដល់​ចាស់​
រៀង​ៗ​ខ្លួន ទើប​នាង​ទទួល​យក​​ ៕

0 មតិ:

Post a Comment