www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, March 2, 2012

សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជាបើកមហា​សន្និបាត​សម្រាប់​អាណត្តិ​ថ្មី​



​ភ្នំពេញៈ កាល​ពី​ថ្ងៃ​ទី​១មីនា​ម្សិលម៉ិញសហព័ន្ធ​កីឡា​គុន​ដាវ​ (Fencing)​កម្ពុជាបាន​ធ្វើ​មហា​សន្និបាត​សម្រាប់​អាណត្តិ​ថ្មី​របស់​ខ្លួន​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៦​ ។​

សហព័ន្ធ​កីឡា​គុន​ដាវ​នេះ បង្កើត​ឡើង​នៅ​ឆ្នាំ២០០៦ មានឈ្មោះ​ជា​ផ្លូវការ​ថា សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​ទទួល​ស្គាល់​ពី​សហ​ព័ន្ធ​កីឡា​គុន​ដាវ​អន្តរជាតិ (FIE) នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៦ និង​បាន​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សម្រាប់​អាណត្តិ​ទី១ ពី​ឆ្នាំ២០០៦ ដល់​ឆ្នាំ២០១០ នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០។ប៉ុន្តែ​សហព័ន្ធ​នេះ បាន​ពន្យារ​អាណត្តិ​ខ្លួន​អស់​រយៈពេល២ឆ្នាំ ដោយ​ទើបតែ​ធ្វើ​នៅ​ឆ្នាំនេះ ។

នៅក្នុង​របាយការណ៍ ដែល​អាន​ក្នុង​មហាសន្និបាត​បាន​បង្ហាញ​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១០ មាន​គ្រូបង្វឹក​ម្នាក់ កីឡាករ​ម្នាក់ និង​កីឡាការិនី​ម្នាក់​តែប៉ុណ្ណោះ។ ប៉ុន្តែ​មកដល់​ឆ្នាំ២០១២នេះ សហព័ន្ធ​នេះ​ហាក់ដូចជា​មិនទាន់​បង្ហាញ​ទិន្នន័យ​ថ្មី ពី​ចំនួន​គ្រូ កីឡាករ-កីឡាការិនី​ប៉ុន្មាន​នាក់​នោះទេ។

នៅក្នុង​មហាសន្និបាត​នេះ លោក ចៅ ភិ​រុណ ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​លោក​មាស សារិន ជាប់ឆ្នោត​ជា​អនុប្រធាន​ទី១ លោក ខ្លូត រតនា ជា​អនុប្រធាន​ទី២ លោក ម៉ម ខាន់​រ៉ង ជា​អគ្គលេខាធិការ អ្នកស្រី វិ​ន រ៉ាវី ជា​អគ្គលេខាធិការ​រង លោក ហ៊ុយ សាន់ ជា​អគ្គហិរញ្ញិក និង​លោក ឈុន យ៉ាន ជា​សមាជិក។

លោក ម៉ម ខាន់​រ៉ង ដែលមាន​ឈ្មោះ​ធ្វើជា​អគ្គលេខាធិការ​នោះ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា លោក​បាន​សុំ​ឈប់​ពី​សហព័ន្ធ​ជា​យូរ​មក​ហើយ ៕

0 មតិ:

Post a Comment