www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, March 2, 2012

វីឡាចំណិតលោកខែ








វីឡារាងដូចចំណិតលោកខែដ៏ស្រស់ស្អាតនេះមានកំពស់ពីរជាន់ ផ្ទៃទំហំ ២៥២ម៉ែត្រការ៉េ
ប្រើប្រាស់ក្រាដាសកាតុងពណ៌ស និងកញ្ចក់ព័ទ្ធជុំវិញជាមួយនឹងសំភារៈបរិក្ខាលំអរផ្សេងៗ
ដែលសាកសមជាអាគារលំហែរកាយដ៏ស្រស់ស្អាតនិងរ៉ូមែនទិក បំផុតសំរាប់អ្នកចូលចិត្ត
ទីកន្លែងដែលមានទេសភាពជាព្រៃភ្នំលាយនឹងមាត់សមុទ្រ។ នៅទីនោះមានផងដែរដូចជា
អាងហែលទឹក, ទីលានរាបស្មើនៅជំរាលភ្នំ និងតំបន់លំហែរកាយផ្សេងៗទៀត ។
វីឡានេះមានឈ្មោះថា Mahinaមានទីតាំងក្នុងប្រទេស New Zealand ស្ថិតនៅភាគខាងជើង
នៃទីក្រុង Auckland ចំង៉ាយប្រមាណជា ៦០គីឡូម៉ែត្រ។
គំនិតច្នៃម៉ូដរចនាដ៏ប្រណិតនៃអាគារវីឡារាងចំណិតលោកខែនេះ រចនាដោយវិស្វករជំនាញ
ម្នាក់ឈ្មោះថា Weber Consultants ហើយម៉ូដរបស់គាត់ទទួលបានការទាក់ទាញយ៉ាងខ្លាំង
ពីសំណាក់ប្រជាជន New Zealand និងបរទេស ។

0 មតិ:

Post a Comment