www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

លោក​ឧត្តម​សេនីយ៍​ត្រី ខេង ស៊ុម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ សំណេះ​សំណាល​ជាមួយ​មន្ត្រី​នគរបាល​ក្រុង​សិរីសោភ័ណ

ខេត្ត​បន្ទាយមានជ័យ ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១២ លោក​ឧត្តម​សេនីយ៍​ត្រី ខេង ស៊ុម ស្នងការ​នគរបាល ខេត្ត​បន្ទាយ​មានជ័យ រួម​ដំណើរ​ដោយ ​លោក​វរសេនីយ៍​ត្រី ហ៊ឺ ហ៊ីង នាយ​រង​ការិយាល័យ ​បុគ្គ​លិក បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​ជាមួយ​មន្ត្រី​នគរបាល​ក្រុង​សិរី​សោភ័ណ ចំនួន ៦២​នាក់ បាន​ចូល​រួម​។

លោក​​ឧត្តម​សេនីយ៍​ត្រី ខេង ស៊ុម មាន​ប្រសាសន៍​ថា ៖ លោក​ចុះ​មក​នា​ថ្ងៃ​នេះ គឺ​មាន​គោល ​បំណង ដើម្បី​សំណេះ​សំណាល ជាមួយ​អស់​លោក ដែល​ជា​មន្ត្រី​នគរបាល នៃ​អធិការ​ដ្ឋាន​នគរ​បាល​ ក្រុង​សិរីសោភ័ណ ដើម្បី​ឲ្យ​ស្គាល់​ចិត្ត​ថ្លើម​គ្នា ពិសេស​គឺ​នា​ឱកាស​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ​ដែល​ជិត​ឈាន​មក​ដល់​នា​ពេល​ឆាប់ៗ​នេះ​។ ម្យ៉ាង​ទៀត គឺ ដើម្បី​ស្វែង​យល់​អំពី​កិច្ចការ​មួយ​ចំនួន ​ដែល​អស់​លោក​ជា​មន្ត្រី​នគរបាល​ក្រុង បាន​អនុវត្ត​កន្លង​មក ក្នុង​ភារកិច្ច​ការ​ពារ​​សន្តិ​សុខ​​បំរើ​ផល​ប្រយោជន៍ ប្រជា​ពលរដ្ឋ និង​សង្គម​ជាតិ ក្នុង​តួនាទី និង​មុខ​របរ​​ជា​មន្ត្រី​នគរ​បាល​​ជាតិ​។

ជាមួយ​គ្នា​នេះ​លោក បាន​ធ្វើ​បទ​បង្ហាញ ពី​ភារ​កិច្ច និង​តួនាទី​របស់​នគរបាល​ជាតិគឺ ៖ មាន ​ភារកិច្ច​ការ​ពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម​ជូន​ប្រជា​ពលរដ្ឋ និងប្រទេស​ជាតិ​។ ក្នុង​នោះ ​ដែរ លោក​ឧត្តម​សេនីយ៍​ស្នងការ ក៏​បាន​លើក​ពី​បទ​បង្ហាញ​ពី​ជន​ដែល​បង្ក​នូវ​ភាព​អសន្តិសុខ​ដល់​ សង្គម​ជាតិ​គឺ ជន​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ទាំង​ឡាយ ដូច្នេះ ដើម្បី​ឲ្យ​មាន​សន្តិសុខ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ តើ​យើង​ត្រូវ​មាន​វិធាន​ការណ៍​អ្វីខ្លះ​? បង្កា​ទប់​ស្កាត់ និង​បង្រ្កាប​រាល់​បទ​ល្មើស​​ទាំង​នោះ​កើត​ឡើង​ តែ​បើ​មាន​ត្រូវ​តែ​បង្រ្កាប​ឲ្យ​ខាង​តែ​បាន​។

ជា​ចុង​ក្រោយ​លោក​ឧត្តម​សេនីយ៍ ស្នងការ​ក៏​បាន​ណែ​នាំ ដល់​កង​កម្លាំង​នគរបាល​ទាំង​អស់ ​ត្រូវ ខិត​ខំ​រៀន​សូត្រ បង្កើន​ចំណេះ​ដឹង​ជំនាញ ដូចជា​ច្បាប់​ផ្សេងៗ ដើម្បី​ឲ្យ​ស្រប​តាម​ការ​រីក​ចំរើននៃ​​ប្រទេស​​ជាតិ ក៏​ដូចជា​សកល​លោក និង​បន្ត​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិ​បាល​គឺ​​ភូមិ ឃុំ មានសុវត្ថិភាព ដោយ​ចលនា​មហាជន​ចូល​រួម​ក្នុង​ការងារ​ការពារ​សន្តិសុខ​សង្គម​៕

0 មតិ:

Post a Comment