www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

លោក កុយ គួង ធ្វើសន្និសិទ្ធិការសែតស្តីអំពីពលករចូលដីថៃខុសច្បាប់ចំនួន៣៩នាក់



ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ពេល​នេះ​ខ្លួន​​កំពុង​​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៏​ ដើម្បី​​ជួយ​​ពលរដ្ឋ​ខ្មែរ ៣៨ នាក់ ដែល​ទាហាន​ថៃ​បាន​ចាប់​ខ្លួន ។

លោក កុយ គួង បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ពេល​នេះ​អគ្គកុង​ស៊ុល​កម្ពុជា ប្រចាំ​ខេត្ត​ស្រះកែវ​កំពុង​ទំនាក់​ទំនង​ជា​មួយ​អាជ្ញាធរ ថៃ​ប្រចាំ​ខេត្ត ស៊ីសាកេត ដើម្បី​អន្តរាគមន៍​ករណី​នេះ ។ ហើយ​​ថា​ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន ឬ ធ្វើ​អ្វី​ខុស​ច្បាប់​មែន​នោះ​ អគ្គ​កុង​ស៊ុល​កម្ពុជា​​នឹង ផ្ដល់​មេធាវី​ដើម្បី​ការពារ​ពួក​គេ ។

សេច​ក្ដី​ថ្លែង​របស់​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ​រូប​នេះ បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​សេច​​ក្ដី​រាយការណ៏​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ដោយ​​កាសែត ​​បាង​កក​ប៉ុស្តិ៏​របស់​ថៃ ដែល​បាន​ដក​ស្រង់​សម្ដី​ទាហាន​និង​មន្ត្រី​ឧទ្យាន​ជាតិ​​មក​ចុះ​ផ្សាយ​ថា ពួក​គេ​​បាន​ឃាត់​ខ្លួន​ ពលរដ្ឋខ្មែរ ​៣៨​នាក់ ដែល​ឆ្លង​​ចូល​ក្នុង​ឧទ្យាន ការ​ពារ​សត្វ​ព្រៃ​ក្នុង​ខេត្ត ​ស៊ីសាកេត​​​​​​ ដោយ​ខុស​​ច្បាប់​ ៕

0 មតិ:

Post a Comment