www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

កងទ័ព​នៅ​ជួរមុខទទួលអំណោយ​និង​ថវិកាពី​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​សែន​សុខ



ភ្នំពេញ ​៖ ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ ខណ្ឌ​សែន​សុខ​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​កងទ័ព​​ជួរមុខ​ទិស​ព្រះវិហារ​វរៈ​៣៩៤ ​របស់​កងពល​តូច​លេខ​៩​ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​ បរិភោគ​និង​ថវិកា​មួយចំនួន​ទៅ​ចែក​ជូន​ដល់​កងទ័ព​របស់​យើង​ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹកដី​នៅ​តំបន់​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ​ដែល​ជា​និច្ចកាល​ខណ្ឌ​សម្ព័ន្ធភាព​ទាំង២នេះ​តែងតែ​យកចិត្ត​ទុកដាក់​ជានិច្ច​ចំពោះ​កងទ័ព​យើង​ដ៏​អង់អាច​ក្លាហាន​នោះ។

អាជ្ញាធរ​ខណ្ឌ​ទាំង២បាន​សហការ​គ្នា​នាំយក​អំណោយ​ទៅ​ចែក​ជូន​ដល់​កងទ័ព​កាលពី​ថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១២ ដោយ​យក​ទៅ​ចែកជូន​ដល់​កងទ័ព​វរៈ៣៩៤ ចំណុះ កងពលតូច​លេខ៩ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក យឿ​ង សែ កំពុង​ឈរជើង​ស្ថិត​ក្នុង​ចំណុច​ភូមិ​រុងរឿង ឃុំ ទឹក​ក្រហម ស្រុក ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

លោក គិត​សុ​ផា អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា ដោយសារ​ខណ្ឌ​ពោធិ៍​ជ័យ​និង ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ចងសម្ព័ន្ធភាព​ជាមួយ​វរៈ៣៩៤ របស់​កងពល​តូច​លេ​ខ៩ ជានិច្ចកាល​អាជ្ញាធរ​ខណ្ឌ​ទាំង២តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​កងទ័ព ក៏ដូចជា​គ្រួសារ​កងទ័ព​ដែល​កំពុង​រស់នៅ​តំបន់​ប្រសាទ​ព្រះវិហារ។

អំណោយ​ដែល​អាជ្ញាធរ​ខណ្ឌ​ទាំង២ដឹកនាំ​យក​ទៅ​ចែក​ជូន​នាពេល​នោះ​រួ​មាន​មី ៣០០កេស ទឹកត្រី ទឹកស៊ីអ៊ីវ១០០ដុល្លារ ស្ករស ១០០គីឡូក្រាម ទឹកដោះគោ១៥០កំបុង តែ១០០កញ្ចប់ និង ថវិកា១លាន​រៀល ជូន​ដល់​អង្គភាព និង​ផ្ដល់​ជូន​ផ្ទាល់​ដៃដល់​កងទ័ព​ក្នុង​អង្គភាព​ម្នាក់ៗ​ទទួល​បាន​ចំនួន​ប្រាំ​ម៉ឺន​រៀល​ផង​ដែរ។ ជាមួយគ្នានេះ​អាជ្ញាធរ​ក៏បាន​ដោះស្រាយ​សំណូមពរ​ជួយ​ជីក​អណ្ដូងទឹក​មួយ ដែល​មាន​តម្លៃ៣០០ដុល្លារ និង​បាន​យក​សំណើសុំ​ទឹកស្រះ​មួយ​កន្លែង​ទំហំ២០ម៉ែត្រ​គុណ​នឹង៤០ម៉ែត្រ និង​ប្រេងម៉ាស៊ូត​ចំនួន៣០០លីត្រ​យក​មក​ពិចារណា៕

0 មតិ:

Post a Comment