www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 17, 2012

ផ្ទាំងទឹកកក​​មហិមានឹងត្រូវរសាត់



តាមរយៈផ្កាយរណប​របស់ NASA ទើប​​ថត​យក​​បាន​​ផ្ទាំង​ទឹក​កក​ ដោយ​គូប​ផ្សំ​​រូប​ភាព​​​នៃ​​​ផ្កាយ​​រណប​ និង​​​កាំ​​រស្មី​​​ច្បាស់ បង្កើត​​ជា​​ផែន​​ដី 3D បង្ហាញ​​​លំ​អិត​​​ស្នាម​​​ប្រេះ​​​ដ៏​​ធំ​​​សម្បើម​ មាន​​ទំហំ​​​ប៉ុន​​បូរី​ New York របស់​​អា​មេរិក ត្រៀម​​ផ្តាច់​​ចេញ​​ពី​ទន្លេ​​​ទឹកកក Pine នៅប៉ូលនិរតី។

គេបាន​កំណត់​ទំហំ​របស់វា គឺ​ប្រមាណ​ ៣៥០ miles ដែល​​វា​នឹង​​ធ្វើ​ចលនា​លឿនបំផុត ទៅកាន់​ប៉ូល​ខាង​ត្បូង។ ពួកអ្នកវិទ្យាសាស្រ្ត​ ឲ្យដឹងថា ក្នុងរយៈ​ពេល​ច្រើនឆ្នាំមកនេះ ទឹកកក​នៅតំបន់​នេះ កំពុង​រលាយ​ ហើយកាន់​តែ​ស្តើង​ក្នុងល្បឿន​លឿន។ វាបង្ហាញ​ថា បរិយាកាស​ផែនដី​ កំពុង​តែប្រែប្រួល​យ៉ាងច្បាស់​លាស់ ហើយ​ក៏ជះ​ឥទ្ធិពល​មិនធម្មតាទេ នៅលើ​សីតុណ្ហភាព​នៃបណ្តាប៉ូលរបស់ផែនដី៕

0 មតិ:

Post a Comment