www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 17, 2012

នរណាថាសាកសព​ ប៊ីឡាដែន​​​ទម្លាក់​​​ចោល​​​ក្នុង​​​សមុទ្រ​?



តាមប្រភព E-mail មួយ​ ដែល​ត្រូវ​បានគេ​លួចយក​ ពី​ក្រុមហ៊ុន​ចារកិច្ច​ឯកជន​ StrarFor មានស្នាក់​ការ​នៅ​អាមេរិក ទើបត្រូវ​បាន​គេហទំព័រ​ Wikileaks ប្រកាស។

E-mail ខាងលើ គឺ​របស់​អនុប្រធាន StratFor លោក Fred Burton។ សារនេះ​ត្រូវបាន​​សរសេរ​​នៅ​​វេលាម៉ោង​ ៥ និង ៥១ នាទី ព្រឹកថ្ងៃទី២ ឧសភា ២០១១ គឺជា​ថ្ងៃដែល​មេក្លោង​ភេរវកម្ម​អន្តរជាតិ អូសាម៉ា ប៊ីឡាដែន ត្រូវ​ទ័ព​ពិសេស​អាមេរិក​​សម្លាប់ នៅគេហដ្ឋាន​សម្ងាត់ នា Abbottabad ប្រទេស​ប៉ាគីស្ថាន។

ក្នុងការ​អ៊ីមែលនេះ មាន​សរសេរថាៈ សាកសព​របស់​ ប៊ីឡាដែន ត្រូវ​បានដឹក​តម្រង់មក​ Dover ដោយ​យន្តហោះ​របស់ CIA ។ បន្ទាប់មក​ គេ​បានបញ្ជូនវា​ទៅវិទ្យាស្ថាន​ពេទ្យយោធា នៅ Bethesda-Maryland។

ការទម្លាយ​ចេញនេះ បានបញ្ឆេះ​ឡើងវិញ នូវ​ជម្លោះ​ជុំវិញ​សាក​សព​របស់​ ប៊ីឡាដែន។ ទស្សនាវដ្តី​ New American សរសេរថាៈ ការរក្សា​ការសម្ងាត់​ គ្រាបើក​យុទ្ធនាការ​វាយលុក ជារឿង​មិនគួរ​ឲ្យឆ្ងល់ទេ ប៉ុន្តែការ​ដែលមិនដាក់​បង្ហាញ​ភ័ស្តុតាង​ជោគជ័យ​របស់យុទ្ធនាការ​ ពិត​ជារឿង​ធ្វើ​ឲ្យគេងឿងឆ្ងល់មែន។

តាម Telegraph របស់អង់គ្លេស ដែលជា​សារព័ត៌មាន​ដំបូង​ ទទួល និងប្រកាស E-mail នេះ​ ឲ្យ​ដឹងថាៈ វាស្ថិតក្នុងអ៊ីម៉ែលចំនួន​ ៥លាន របស់​ក្រុមហ៊ុន​ចារកម្ម​ឯកជន​ StratFor ហើយ​ត្រូវ​បាន​ក្រុម Hacker Anonymous លួចយក​បាន រួចផ្តល់​ឲ្យ​ Wikileaks ហើយ​បើតាម​ Wikileaks អ៊ីម៉ែលទាំងនេះ នឹងត្រូវ​បានផ្សាយចេញ​ជាបណ្តើរៗ ដែល​មកទល់​ពេលនេះ មានអ៊ីម៉ែល​តែ ២១៤ ទេ ទើបត្រូវ​បានផ្សព្វផ្សាយ។

វេទិការលើប្រព័ន្ធ​អ៊ីនធើណែត​ជាច្រើន​ នៅបាន​ហៅ StratFor ថា ជាប្រភេទ “CIA ក្នុងភពងងឹត”​ ដូចដែល​សម្តី​របស់​មេគេហទំព័រ​ Wikileaks លោក Assange បានប្រាប់​ Reuters ថាៈ នេះជាក្រុម​ហ៊ុន​ស៊ើបការណ៍ឯកជន​ ផ្អែក​តាមព័ត៌មាន​របស់ភ្នាក់ងារ​សម្ងាត់ របស់​រដ្ឋាភិបាល​អាមេរិក និង ស្ថាប័ន​ចារកម្ម​អន្តរជាតិ។​ គោលដៅ​នៃការ​ឈ្លប​យកការណ៍​របស់អង្គការនេះ ក្រៅពី​របស់ស្ថាប័នទាំងនេះ គឺនៅមានអង្គការ​ទាំងឡាយ​របស់​អ្នក​តស៊ូ ដើម្បី​ឧត្តមគតិផ្សេងទៀត៕

0 មតិ:

Post a Comment