www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, March 4, 2012

អេនីហ្សាម ទទួលភាពល្បាញល្បី ដោយសារផលិតកម្ម ថោន

ភ្នំពេញៈរយៈពេលជិតពីរឆ្នាំដែល អេនីហ្សាម បានចូលច្រៀងឱ្យផលិតកម្ម ថោន នាងថតបទចម្រៀងបាន ប្រមាណ ជា ១០ បទ ដែលតិចតួចបំផុតបើប្រៀបធៀបជាមួយមិត្តភក្តិរួមផលិតកម្ម តែ យ៉ាងណាអ្នកចម្រៀងរូបនេះមិនមានការអាក់អន់ចិត្តនោះទេ ។ ផ្ទុយទៅវិញ នាងកាន់តែសប្បាយចិត្តដោយសារ ពេលនេះបទចម្រៀងរបស់នាង មួយបទដែលកំពុងចេញលក់នៅលើទីផ្សារលេចធ្លោ មានអ្នកគាំទ្រ ច្រើន ។

អ្នកចម្រៀង អេនីហ្សាម បានប្រាប់ថា ក្រោយពីបទចម្រៀង “ធ្លាប់សន្យាហើយថាមិនធ្វើឱ្យអូនយំ”ដែលនាង ច្រៀងរួមគ្នា ជាមួយលោក ខេន ចេញលក់បានធ្វើឱ្យទស្សនិកជន ជាពិសេស មិត្តយុវវ័យពេញចិត្តចំពោះបទនេះ ។ ជាមួយគ្នានេះឈ្មោះរបស់ នាងក៏មានគេស្គាល់កាន់តែច្រើនជាងមុន ហើយ ក្នុងនោះក៏មាន បណ្តាក្រុមហ៊ុនមួយចំនួនហៅនាងច្រៀងតាមខេត្តជាបន្តបន្ទាប់ ដែលមានដូចជាស្រាបៀរអាន់ឆ័រជាដើម ។ ថ្វីដ្បិតតែ អេនីហ្សាម មិនទាន់ ឈានដល់កម្រិតល្បីល្បាញក៏ពិតមែន តែនាងបានប្រាប់ថា“ក្នុងមួយរយៈពេលនេះខ្ញុំរកចំណូលបានច្រើនគួរសម” ។

ឆ្នាំថ្មីនេះគេសង្កេតឃើញអ្នកចម្រៀងរូបស្រស់ម្នាក់នេះមានសកម្មភាពសិល្បៈជាច្រើន ទាំងនៅតាមបណ្តា ខេត្ត និង នៅតាមឆាកប្រគំតន្ត្រីដែលមានដូចជាទូរទស្សន៍ CTN ប៉ុស្តិ៍លេខ ៣ និង នៅប៉ុស្តិ៍លេខ ៥ ក្នុងកម្មវិធី“តន្ត្រីយុវវ័យ” កាលពីថ្ងៃទី ១២ កុម្ភៈ ដោយថ្ងៃនោះនាងឡើងច្រៀងចំនួនបីបទដែល មានដូចជា“លែងអូនទៅ”, “ថ្ងៃ ០៥ ខែ ០៣ ឆ្នាំ ២០១១” និង បទ“បងជាមនុស្សដំបូងដែលធ្វើឱ្យអូនឈឺចាប់” ។ ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតគេមើល ឃើញថា អេនីហ្សាម មានសម្រស់ស្រស់ស្អាតមិនចាញ់អ្នកសម្តែងប៉ុន្មានឡើយ ។ ក្នុងនោះ អេនីហ្សាម បានប្រាប់ថា កន្លងមកមានគេមកទាក់ទងនាងថតរឿងភាគទូរទស្សន៍ និង ស្ប៉តឃោសនាផលិតផល នានា ហើយខ្លួននាងផ្ទាល់ក៏ស្រឡាញ់ ដែរ តែខាងផលិតកម្មចង់ឱ្យនាងសាងកេរ្តិ៍ឈ្មោះក្នុងវិស័យចម្រៀងជា មុនសិច ។ សព្វថ្ងៃ អេនីហ្សាម កំពុងមមាញឹក ថតចម្រៀងថ្មីៗសម្រាប់ ចូលឆ្នាំដែលមានចង្វាក់កន្ទ្រឹម ក្បាច់ និង រាំវង់ ជាដើម ។

បើទោះមិនទាន់មានឈ្មោះបោះសំឡេងក៏ពិតមែន តែរហូតមកពេលនេះមានមនុស្សជាច្រើនស្គាល់ និង ដឹងថា អេនីហ្សាម ជាអ្នកចម្រៀង នៅក្នុងផលិតកម្មមួយ ។ ទន្ទឹមនឹងប្រជាប្រិយភាពក្នុងសិល្បៈកំពុងរីកត្រដែត គេមើលឃើញថាអ្នកចម្រៀងវ័យ ២៤ ឆ្នាំរូបនេះកាន់តែមានរូប សម្រស់សោភាទៅតាមនោះ ដែរ ។ ជាមួយគ្នានេះនាងបាន សារភាពថា មានបុរសជា ច្រើនចោមរោមសុំស្នេហ៍នាង តែនាងមិនបានដាក់ចិត្តទៅលើ បុរសណាឡើយ ។ ហាក់ មានគំនិតមិនខុសពីសិល្បករ-ការិនីដទៃ អេនីហ្សាម បាន ប្រាប់ថា ទោះជាចង់មានស្នេហាកំលុងពេលនេះក៏នាងមិនហ៊ានប្រថុយដែរ ព្រោះខ្លាច បាត់បង់កេរ្តិ៍ឈ្មោះដែលនាងខិតខំសាងយ៉ាងលំបាក ។ ទៅថ្ងៃអនាគត អេនីហ្សាម ចង់ក្លាយជាតារាចម្រៀងល្បីល្បាញមួយដួង ។ នៅពេលដែលត្រូវយើងសួរថា ដើម្បី មានឈ្មោះល្បីក្នុងសិល្បៈ តើនាងមិនត្រូវការស្នេហារហូតឬយ៉ាងណា ? ក្នុងនោះស្រី ស្អាតរូបនេះបានបញ្ជាក់ថា នាងនឹងមានស្នេហានៅពេលការងារសិល្បៈរបស់នាងមាន លំនឹងជាងនេះ ។ ទោះជាយ៉ាងនេះក្តី ទស្សនិកជនជាច្រើនបាននិយាយថា ភាពល្បីល្បាញ មិនមែនស្ថិតនៅលើការមានគ្រួសារ ឬ គ្មាននោះទេ ។ អ្វីដែលសំខាន់អាស្រ័យទៅលើ សមត្ថភាពរបស់ពួកគេទៅវិញទេ ៕

0 មតិ:

Post a Comment