www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, March 2, 2012

កំពូលចោរល្បីលួចតែ​ខោ​អាវ​ក្នុង​ស្រី​បានរហូតដល់ទៅ១១០០​កំផ្លេ​ រយៈពេល៣០ឆ្នាំ



ល្បែង​កម្សាន្ត​មួយ​ចំនួន​ហាក់​ដូច​ជា​ចម្លែក​ពេក​ដូចជា​បុរស​ម្នាក់​នៅ​អាមេរិក​ចូល​ចិត្ត​ទំនាក់​ទំនង​ជាមួយ​មនុ​ស្ស​ណា​ដែល​មាន​​
ឈ្មោះ ​Smithនៅ​ខាងចុង​អស់​រយៈ​ពេល​ជិត​៣០ឆ្នាំ។​ស្រាប់តែ​ឥឡូវនេះ​នៅ​ប្រទេស​ថៃ​មាន​បុរស​ម្នាក់​លេង​ល្បែង​កម្សាន្ត​ដ៏​ចម្លែក​ទៀត​ហើយ ​បន្ទាប់ពី​មាន​បុរស​ថៃ​ម្នាក់​បាន​រៀបការ​ជា​មួយ​សព​គូ​ដណ្ដឹង​របស់​ខ្លួន​កាលពី​ប៉ុន្មាន​អាទិត្យ​មុន​។

មាន​បុរស​ជនជាតិ​ថៃ​ម្នា​ក់​បាន​ប្រមូល​ឈុត​ខោ​ក្នុង​របស់ស្រីៗបាន​ប្រមាណ​១០០០០គូ​ហើយ។ ការរំពឹង​ក្នុង​ចិត្ត​របស់​បុរស​ម្នាក់នេះ​មិន​ត្រឹមតែ​ឈុត​ក្នុង​របស់ស្រីៗប៉ុណ្ណោះ​ទេ គាត់​ថែមទាំង​មានគំនិត​ដ៏​អាក្រក់​ចង់បាន​ខ្លួនប្រាណ​ម្ចាស់​វា​ទៀត។ ប៉ូលិស​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ចូលទៅក្នុង​អាគារ​មួយ​ក្នុង​តំបន់ Chinatown ក្នុង​ទីក្រុង​បាងកក​ដែលជា​កន្លែង​ចោរកំ​ហួច​លួច​សុទ្ធតែ​ខោអាវ​ក្នុងស្រីៗ ​ដោយមាន​អ្នកសមគំនិត​ម្នាក់​ផង។​



នៅពេល​ពួក​ប៉ូលិស​ចែក​ឆែ​នៅ​ក្នុងផ្ទះ​របស់គាត់ ពួកគេ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​ពួកគេ​បានឃើញ​ប្រាក់ គ្រឿងអលង្ការ និង​ជាពិសេស​ឈុត​គ្រឿងក្នុង​របស់ស្រីៗចំនួន១០០០០គូ​ទៀតផង។ លើសពីនេះ​ទៀត​មាន​ចំនួន១០០០គូ​ទៀត​នៅក្នុង​យានយន្ត​របស់គាត់។

លោក​ចោរកំ​ហួច​លួច​សុទ្ធតែ​ខោអាវ​ក្នុងស្រីៗរូបនេះ​បាន​សារភាពថា តាមពិត​គាត់​បាន​លួច​ខោអាវ​ក្នុងស្រីៗតាំងពី​គាត់​មាន​អាយុ១៨ឆ្នាំ។ ឥឡូវនេះ​គាត់​មាន​អាយុ៤៨ឆ្នាំ​ហើយ ដូច្នេះ​មានន័យថា គាត់​បាន​ក្លាយជា​ចោរលួច​ខោអាវ​ក្នុងស្រីៗអស់​រយៈពេល៣០ឆ្នាំ​ទៅហើយ៕

0 មតិ:

Post a Comment