www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, March 2, 2012

មនុស្ស ២៥នាក់ត្រូវបានចាប់ខ្លួនដោយសារការវាយប្រហារលើបណ្តាញគេហទំព័រនានា



កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ កន្លងទៅនេះក្រុមប៉ូលីស Interpol បានប្រកាសថា មនុស្ស ២៥នាក់ ដែលគេសង្ស័យជាសមាជិក នៃក្រុមវាយប្រហារលើបណ្តាញគេហទំព័រនានា ឈ្មោះថា អនាមិក នោះ ត្រូវបានគេចាប់ខ្លួនបាន នៅព្រំប្រទល់ទ្វីបអ៊ឺរ៉ុប និងអាមេរិក ខាងត្បូង។
ជនសង្ស័យ ដែលចាប់បានទាំងនោះ មានអាយុចន្លោះពី១៧ឆ្នាំ ដល់៤០ឆ្នាំ ហើយពួកគេកំពុងសហការ គ្នា រៀបផែនការ ដើម្បីធ្វើការវាយប្រហារទៅលើបណ្តាញគេហទំព័ររបស់ស្ថានប័នរដ្ឋាភិបាលផ្សេងៗ ក្នុងនោះមានដូចជាគេហទំព័រស្ថានប័នក្រសួងការពារជាតិ និងប្រធានាធិបតីប្រទេសកូឡុំប៊ី ក្រុមហ៊ុន អគិ្គសនី Endesa និងបណ្ណាល័យជាតិ របស់ប្រទេសឈីលី និងបណ្តាញគេហទំព័រសំខាន់ៗដទៃទៀតជាច្រើន។
ការចាប់ខ្លួនបាននេះ គឺជាលទ្ឋផលសម្រេចបាន ដោយក្រុមភ្នាក់ងារប៉ូលីសស៊ើបអង្កេត បញ្ហាបច្ចេកវិទ្យា ដែលបានធ្វើប្រតិបត្តិការស៊ើបអង្កេត នៅតំបន់ចំនួន៤០កន្លែង ក្នុងទីក្រុងចំនួន១៥ និងរ៉ឹបអូសបាន ចំណែកបច្ចេកវិទ្យា ដែលក្រុមអនាមិក ត្រៀមធ្វើការវាយប្រហារចំនួន ២៥០ប្រភេទ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ មកម្ល៉េះ។
លោក Rossbach មេបញ្ជាការ នៃទីភ្នាក់ងាប៉ូលីសដដែលនេះ( INTERPOL Executive Director of Police Services) បាននិយាយថា “តាមរយៈប្រតិបត្តិការនេះ បានបង្ហាញឲ្យឃើញថា បទឧក្រិដ្ឋ នៃ ការវាយប្រហារផ្សេងៗ ទៅលើគេហទំព័រនានានៅលើពិភពលោក ពិតជាមានការពាក់ព័ន្ឋជាមួយបច្ចេក វិទ្យាទាំងនេះជាមិនខាន ហើយបណ្តាញអ៊ីនធឺណិត ដែលរងការវាយប្រហារគេមិនអាចមើលឃើញពី សកម្មភាពវាយប្រហារនោះឡើយ ដោយសារតែ វាពិតជាបច្ចេកវិទ្យាដ៏ទំនើប ដែលយើងគ្រប់គ្នាមិនអាច ដឹងបានដោយងាយនោះ៕

0 មតិ:

Post a Comment