www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 17, 2012

ការប្រកួតជើងឯក«ស៊ីម៉ងត៍​ភ្នំ» ​ទម្ងន់​៦៩​គីឡូក្រាម



អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​៤​រូប​ ត្រូវ​អ្នក​ផ្គូផ្គង​ប្រដាល់​នៅ​សង្វៀន​បាយ័ន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក«ស៊ីម៉ងត៍​ភ្នំ» ​ទម្ងន់​៦៩​គីឡូក្រាម ។​ តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​រួច​ហើយ​នោះ ​ការ​ប្រកួត​នឹង​ចាប់ផ្តើម​រៀង​រាល់​ល្ងាច​ថ្ងៃ​សុក្រ ​ចាប់​ពី​ថ្ងៃ​ទី​០៦​ខែ​មេសា​​​ឆ្នាំ​២០១២​ខាង​មុខ​នេះ​ នឹង​ត្រូវ​បញ្ចប់​នា​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​២០១២ ។​

ជើង​ខ្លាំង​ទាំង៤រូបនោះ រួមមាន ពេជ្រ សម្បត្តិ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ វង្ស ស៊ី​តោ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ៧០ វ៉ែន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងកេង​ខេត្តបាត់ដំបង និង យុគ យក្ស​គី​ល អ្នក​ប្រដាល់​ក្លិប​យុវ​កីឡា​ខេត្តបាត់ដំបង ។ ពួកគេ​ទាំង៤ នឹង​ប្រកួត​គ្នា​ទៅតាម​រូបមន្ត​ជម្រុះ​វិលជុំ ដោយម្នាក់ៗត្រូវ​ជួប​ប្រកួត​ចំនួន៣ប្រកួត​ម្នាក់ ហើយ​ជម្រុះ​ចោល​ពីរ​នាក់ ទុក​ពីរ​នាក់​ដែលមាន​ពិន្ទុ​ច្រើន​លើសគេ សំរាប់​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​តំណែង​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ស៊ីម៉ងត៍​ភ្នំ​ទម្ងន់៦៩គីឡូក្រាម ។



សំរាប់​ការជួបគ្នា​ថ្ងៃ​ដំបូង​នោះ គឺ​វង្ស ស៊ី​តោ ត្រូវ​ប្រកួត​ជាមួយ​យុគ យក្ស​គី​ល និង​មួយគូ​ទៀត​វ៉ែន សុវណ្ណ ប្រកួត​ជាមួយ​ពេជ្រ សម្បត្តិ ។

តាម​អ្នកចាត់ការ​នៅ​សង្វៀន​បាយ័ន​ឲ្យដឹង​នោះ​ថា នេះ​ជា​លើក​ទី២ហើយ ដែល​ក្រុមហ៊ុន​សេង ហុង​ហេង​ម្ចាស់​ផលិតផល​ស៊ីម៉ងត៍​ភ្នំ​រៀបចំ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​នេះ ដែល​លើក​ទី១ធ្វើ​លើ​ប្រភេទ​ទម្ងន់៦៥គីឡូក្រាម ហើយ​កែវ រំ​ចង់ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ៣ ជា​អ្នក​ដណ្តើមបាន ៕

0 មតិ:

Post a Comment