www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 17, 2012

​កងកម្លាំង​​គាំទ្រ​សន្តិសុខ​អន្តរជាតិ (ISAF)ស្លាប់១២នាក់






នៅព្រឹកថ្ងៃទី​១៦ មីនា ម្សិលមិញនេះ ទាហាន​ទួគី ១២ នាក់ បានស្លាប់ និង​ពលរដ្ឋ​សាមញ្ញ ២ នាក់ រងរបួស​ ក្នុង​គ្រោះថ្នាក់​ឧទ្ធម្ភាចក្រ​នៅរដ្ឋធានី​ Kabul ប្រទេស​អាហ្វហ្គានីស្ថាន។
ឧទ្ធម្ភាចក្រ​ Sikorsky របស់ទួគី ១ គ្រឿង ដែលមានចំណុះ​កងកម្លាំង​​គាំទ្រ​សន្តិសុខ​អន្តរជាតិ (ISAF) បញ្ជារ​ដោយ NATO បានធ្លាក់​ចុះ​ចំ​គេហដ្ឋាន​ពលរដ្ឋ ហើយឆាបឆេះ​នៅវេលាម៉ោង​ ១០ និង ២៥នាទី (ម៉ោងតំបន់)។

ករណី​គ្រោះថ្នាក់នេះ នៅ​បានធ្វើ​ឲ្យ​ពលរដ្ឋ​សាមញ្ញ​ ២នាក់ លើផ្ទៃដី បានបាត់​បង់ជីវិតផងដែរ។

មូលហេតុ​ដែល​នាំឲ្យមានគ្រោះ​ថ្នាក់​នេះ កើតឡើង​ កំពុង​ត្រូវបាន​ស៊ើបអង្កេត​ ប៉ុន្តែ​រដ្ឋមន្រ្តី​ការបរទេស​ទួគី Ahmet Daratoglu ឲ្យដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង ពេលដែល​ឧទ្ធម្ភាចក្រ​​ត្រូវចុះសំចត​បន្ទាន់​ ដោយ​បញ្ហា​រអាក់រអួល​បច្ចេកទេស​។ លោក​ពោល​បន្ថែមថាៈ នេះ​ជា​គ្រោះ​ថ្នាក់​​ដ៏ធ្ងន់ធ្ងរ... ជា​ការ​ខាត​បង់​​ដ៏​ធំធេង ចំពោះយើង​ខ្ញុំ។

ទួគី ដែល​ជា​សមាជិក​មក​ពី​ប្រទេស​អ៊ី​ស្លាមតែ១គត់ របស់​ NATO ហើយ​បច្ចុប្បន្ន​​មា​ពល​ទាហាន​ ១៨០០ នាក់ បំរើការ​ក្នុងកងកម្លាំង​ ISAF នៅអាហ្វហ្គានីស្ថាន។

ខុសប្លែក​ពី​ភារៈកិច្ច​របស់​សមាជិក​ដទៃទៀត មក​ពីទ្វីប​អឺរ៉ុប​ ដែល​ចំណុះ ISAF ភារៈកិច្ច​របស់ទួគី ស្ថិតក្នុង​កំរិត​ល្បាត​ប៉ុណ្ណោះ ដោយ​ពុំចូលរួម​ក្នុងសកម្មភាព​ប្រយុទ្ធទេ៕

0 មតិ:

Post a Comment