www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 12, 2012

ឧបនាយករដ្ឋមន្ត្រី ​គាត​ ឈន់​​ជំរុញ​ពន្លឿនការយកពន្ធ​អាករ



ភ្នំពេញ: ​បើទោះជា​ការប្រមូល​ពន្ធ ពីរ​ខែ​ដើមឆ្នាំ​២០១២ សម្រេច​លើស​ផែនការ​១៣​ភាគរយ​ក្តី ក៏​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ជំរុញ​ថែម​ឲ្យ​មន្ត្រី​ពន្ធដារ​ប្រមូល​ពន្ធអាករ​លើ​តម្លៃបន្ថែម ដែលជា​ប្រភព​សម្រាប់​បង្កើន​ចំណូល​ពន្ធដារ និង​បន្តការខិតខំ​គ្រប់គ្រង​និង​ប្រមូល​ពន្ធ​លើ​អ្នក​ជាប់ពន្ធ​មធ្យម ព្រមទាំង​បន្ត​ការ​ខិតខំ​គ្រប់គ្រង ​និង​ប្រមូល​ពន្ធលើប្រាក់បៀវត្ស​រ៍រ​បស់​និយោជក​នៃ​ក្រុមហ៊ុន​ថែមទៀត​ ។

​ ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ បានឲ្យដឹងថា នៅក្នុង​ខែមករា​និង​កុម្ភៈ​ដើម ឆ្នាំ ២០១២​នេះ​ពន្ធដារ​រកបាន​ចំណូល​ពន្ធ​ប្រមាណ​៣៨៤,៣​ពាន់​លាន​រៀល​(​ប្រមាណ​ជា​៩៦​លាន​ដុល្លារ​អាមេរិក​) ដែល​សម្រេចបាន​លើស​ផែនការ​ឆ្នាំ​២០១២​ ប្រមាណ​ជា​១៣ ភាគរយ ។​
​ ​ទោះជា​បែបនេះ​ក្តី មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ និយាយថា​ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពេល​ចូលរួម​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រមូល​ពន្ធ​សម្រាប់​២​ខែ​ដំបូង​ឆ្នាំ​២០១២​នេះ កាលពី​សប្តាហ៍​មុន ​បានដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ​និង​វិធានការ​អាទិភាព​សម្រាប់​ការអនុវត្ត​ប្រមូល​ពន្ធដារ​បន្ថែមទៀត​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​គាត​ ឈន់​ បាន​ជំរុញ​ឲ្យ​មន្ត្រី​ពន្ធដា​របន្ត​ការខិតខំ​គ្រប់គ្រង និង​ប្រមូល​ពន្ធអាករ​លើ​តម្លៃបន្ថែម ដែលជា​ប្រភព​សម្រាប់​បង្កើន​ចំណូល​ពន្ធដារ បន្ត​ការខិតខំ​គ្រប់គ្រង​និង​ប្រមូល​ពន្ធ​លើ​អ្នក​ជាប់ពន្ធ​មធ្យម ដែល​នៅ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សាខា​ខេត្ត​ទាំង​២៣ និង​ខណ្ឌ​ទាំង​អស់នៅ​ភ្នំពេញ បន្ត​ការ​ខិតខំ​គ្រប់គ្រង​និង​ប្រមូល​ពន្ធលើប្រាក់បៀវត្ស​រ៍រ​បស់​និយោជក​នៃ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជាមួយ​រដ្ឋបាល​សារពើពន្ធ​។​

​ ​ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជា​ក់នូវ​វិធាន​ម៉ឺងម៉ាត់​ថា ត្រូវអនុវត្ត​វិធានការ​តឹង​ទារចំពោះ​សហគ្រាស​រឹង​មួយចំនួន​ដែល​ជំពាក់​បំណុល​ពន្ធ​ច្រើន ​ដូច​ជាការ​រឹបអូស ការឃាត់ទុក​គណនី​ធនាគារ ការបញ្ឈប់​ប្រតិបត្តិ​ការនាំចេញ នាំចូល ការ​ទុកជា​មោ​ឃៈ​នូវ​អាជ្ញា​ប័ណ្ណ កាត់​ប្រាក់​នៅ​រតនាគារជាតិ មិន​អនុញ្ញាតឲ្យ​ចូល​ដេញថ្លៃ​និង​មិន​អនុញ្ញាតឲ្យ​ចុះបញ្ជី​ថ្មី​ជាដើម​ ៕

0 មតិ:

Post a Comment