www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 12, 2012

​​សមាជិកសភា​ថ្មី​ចំនួន​៦​រូបត្រូវបានផ្ដល់​សុពល​ភាព​



សភា​របស់​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បាន​បើក​កិច្ច​​ប្រជុំ​វិសាមញ្ញ​របស់​​ខ្លួន ដោយ​ផ្ដល់​​សុពល​ភាព​ដល់​អ្នក​តំណាង​រាស្រ្ត​ថ្មី ដែល​​ចូល​ជំនួស​អ្នក​តំណាង​រាស្រ្ត​​ដែល​លាលែង និង ទទួល​មរណៈភាព​​ចំនួន​៦​រូប ។ ក្នុង​នោះ​មាន​៥​រូប មក​ពី​គណបក្ស​សម​រង្ស៊ី និង មួយ​រូប​ទៀត​មក​ពី​គណបក្ស​ប្រជាជន ។ដោយ​មាន​កូរ៉ុម​៩៧​លើ​៩៧ សភា​បាន​ប្រកាស​ផ្ដល់​សុពលភាព​ដល់​​​លោក ​គី វណ្ណា​​រ៉ា ជំនួស​លោក​ស្រី កែ សុវណ្ណ​រតន៍ ​​ដែល​ជាតំណាង​​រាស្ត្រ​​មណ្ឌល​​សៀម​រាប​​, លោក នួន វុទ្ធី ជំនួស លោកស្រី ថាក់ ឡា​នី ​តំណាង​​រាស្ត្រ​មណ្ឌល​​​កំពង់ចាម​, លោក ដាំ សិទ្ធិ ជំនួស​លោក ហូ វ៉ាន់ ​ដែល​ជា​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ និង​​​លោក កែ​ត ឃី ជំនួស លោក ម៉ែន សុថា​វរិ​ន្ទ្រ ​ដែ​ល​ជា​តំណា​រាស្ត្រ​ មណ្ឌល​កំពង់ធំ​។ ចំណែក​លោក ពិជ គឹមស្រ៊ាង ជំនួស​លោក ជា សុទ្ធ មក​ពី​គណបក្ស​​ប្រជាជន​ដែល​ទទួល​មរណៈភាព ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​នេះ រដ្ឋសភា​​ក៏​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​សម្រាប់​នីតិ​កាល​ទី​៣ ចំនួន​២​រូប ពី​ក្នុង​​ចំណោម​​អ្នក​​​១២​រូប និង​ការ​ពិភាក្សា​អនុម័ត​ទៅ​លើ​សេច​ក្ដី​ព្រាង​ច្បាប់​ ស្ដី​ពី​ការ​ទូទាត់​ថវិការ ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១០​ផង​ដែរ ៕

0 មតិ:

Post a Comment