www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 5, 2012

រត់ចេញពីប៉ុស្តិ៍ប៉ូលីសទៅចងករ

ក្រុងប៉ោយប៉ែត ៖ ​បុរស​ចំណាស់​​អាយុ​៦៦​ឆ្នាំ ដែល​​ជាប់​ចោទ​ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​​អាយុ​១៣​ឆ្នាំ នៅសង្កាត់​និមិត្ត ​ក្រុង​ប៉ោយ​ប៉ែត ​ហើយ​បាន​លួច​រ​ត់​​​គេច​​ កាលពី​ល្ងាច​ថ្ងៃទី​​១៣ កុម្ភៈ ២០១២ ប​ន្ទាប់​​ពីចាប់​ខ្លួន​បាន​ប៉ុន្មាន​​ម៉ោង ​ស្រាប់តែ​​នៅថ្ងៃ​ទី​៥ មីនា ​វេលា​ម៉ោង​៧​ព្រឹក​​ក៏​ប្រទះឃើញ​ចង.ក​​ស្លាប់​​នៅ​​កណ្តាល​ព្រៃដែល​​សព​ទៅ​ជា​ក្រៀម​​លែង​ស្អុយ​ទៅ​ហើយ​ដែល​គ្រប់​គ្នា​​សង្ស័យ​ថា ការ​ចង.ក​ធ្វើ​អត្ត​ឃាត​នេះ​ទំនងជា​មិន​ក្រោម​ជាង​១០​ថ្ងៃ​​នោះ​ទេ ។

នគរបាល​​ប៉ុស្តិ៍​​សង្កាត់​និមិត្ត​ បាន​​ប្រាប់​ថា សព​បុរស​ជាប់​ចោទ​ខាង​លើ​ត្រូវ​បាន​អ្នក​ដើរ​​ចាក់​អង្ក្រង​​ប្រទះឃើញ ខណៈ​ឆ្កែ​​ព្រុះ​ខ្លាំង​ពេក ​។ ​នគរ​បាល​ឱ្យដឹងទៀតថា​​ ក​ន្លែង​​ចង.ក​នោះ​ស្ថិត​ក្នុង​​ព្រៃ​ចម្ការ​​​មីន​ទៀត​ផង ចម្ងាយ​ពីផ្ទះ​បុរស​រូប​នោះ​​ប្រហែល​ជាង​​១គីឡូ​ម៉ែត្រ។ សព​​ខាងលើ​ក្រោយ​​ពី​ត្រួតពិនិត្យ​​រួច​​គ្រូ​ពេទ្យ​​​ប្រាប់​ថា ​ពិត​ ជា​​ចង.ក​ធ្វើ​​អត្ត​ឃាត​ដោយ​ខ្លួន​ឯង​​មែន ។ គេ​សង្ស័យ​​ថា បុរស​ចំណាស់​​​ទំនង​ជា​ដឹង​ថា ខ្លួន​មិន​​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ទើប​គិត​ខ្លី​ទៅ​លួច​ចង.ក​ធ្វើ​អត្ត​ឃាត​​យ៉ាង​ដូច្នេះ​ ។

គួរ​បញ្ជាក់​​ថា បុរស​ចំណាស់​​នេះ​មុននឹង​ធ្វើ​អត្ត​ឃាត​បាន​ចាប់​​រំលោភ​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​សង្កាត់​និមិត្ត ​​នាព្រឹកថ្ងៃ​​១៣ កុម្ភៈ ​២០១២ ហើយ​​​បាន​រត់​រួច​​ពី​ប៉ុស្តិ៍​​នគរ​បាល​នៅ​​​​​​វេលា​ល្ងាច​ម៉ោង​ជាង​៥​​នៃ​ថ្ងៃ ចាប់​ខ្លួន​នោះ ហើយ​ដោយ​សារ​ការ​រ​ត់​រួច​នេះ​មេ​ប៉ុស្តិ៍​​សង្កាត់​និមិត្ត​​ត្រូវ​បាន​អង្គ​ភាព​ហៅ​ទៅ​បញ្ឈរ​ជើងផងដែរ ៕

0 មតិ:

Post a Comment