www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, March 7, 2012

និស្សិត IT កម្ពុជា​ដំបូង​បង្អស់​ ដែល​ប្រលង​ជាប់​ CCIE របស់ Cisco

Cisco ​Networking ​Academy ​បាន​ក្លាយ​ទៅ​ជា​ជម្រើស​ដំបូង​បំផុត​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​រៀន​ វគ្គ​សិក្សា ​Networking ​ដោយ​សារ តែសញ្ញាប័ត្រ​ ដែល​ទទួល​បាន​ពី​Cisco ​ត្រូវ​បាន​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក ។​ យ៉ាង​ណា​មិញ​យើង​ក៏​គួរ​តែ​មាន​មោទនភាព​ផង​ដែរ​ដោយ​សារ ​យ៉ាង​ហោច​ណាស់​ក៏​មាន​និស្សិត IT​កម្ពុជា​ម្នាក់​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​ផ្នែក​Network ​របស់​គាត់​ដែរ។
ភេង​ សុវ័ណ្ណវិចិត្រ​ និស្សិត​បញ្ចប់​វគ្គ​សិក្សា​ថ្នាក់​Cisco CCIE ​ ក្នុងឆ្នាំ២០១០ ​ក្នុង​ទីក្រុង​ហុងកុង​ជា​និស្សិត ​IT ​របស់​កម្ពុជា​ដំបូង​បង្អស់​ដែល​ទទួល ​បាន​សញ្ញាប័ត្រ​ Cisco ​Certified ​Internetwork ​Expert ​(CCIE) ​ដែល​មាន​មនុស្ស​ជា​ច្រើន​ច្រណែន​នឹង​ភាព​ជោគជ័យ​របស់​គាត់​ដោយ​សារ​អ្វី​ ដែល​គាត់​ទទួល​បាន​គឺ​ជា​ក្តី​ស្រមៃ​របស់​មនុស្ស​គ្រប់​រូប​ហើយ​វា​គឺ​ជា​ រឿង​ពិបាក​បំផុត​ដើម្បី​សម្រេច​បាន​ក្តី​ស្រមៃ​មួយ​នេះ។ ​គាត់​បាន​បន្ថែម​ទៀត​ថា៖ ” ​វា​ពិត​ជា​រឿង​លំបាក​បំផុត​បើ​យើង​ចង់​ប្រលង​ជាប់​វិញ្ញាសា​កម្រិត​ CCIE ​ហើយ​វា​ក៏​ជា​ឱកាស​មួយ​ដ៏​កម្រ​ដើម្បី​ទទួល​បាន​នូវ​ការ​ប្រលង​ប្រភេទ​នេះ “។​

ក្នុង​ចំណោម​សញ្ញាប័ត្រ​ទាំង​អស់ ​Cisco ​CCIE ​គឺ​ជា​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បំផុត​របស់​ Cisco ។
លោក ​ហុង ​សុភានី ​ប្រធាន​ ផ្នែក​គ្រប់​គ្រង​ របស់ ​Cisco ​Networking ​Academy ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា សុវ័ណ្ណវិចិត្រ​ គឺ​ជា​មនុស្ស ​ម្នាក់​ក្នុង​ចំណោម​មនុស្ស ​២៥០០០ ​នាក់​នៅ​ក្នុង​ពិភព​លោក​ដែល​ទទួល​បាន​សញ្ញាប័ត្រ​ CCIE ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ធ្លាប់​មាន​នរណា ​ម្នាក់​អាច​ទទួល​បាន​សញ្ញាប័ត្រ​នេះ​នៅ​ឡើយ​ទេ។
សុវ័ណ្ណវិចិត្រ ​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​វគ្គ​សិក្សា​ផ្នែក​ networking​ ដែល​បាន​ផ្ដល់​ឱ្យ​ដោយ​ Cisco ​ទទួល​ស្គាល់​ថា​ការ​សិក្សា​ Cisco ​មាន​ការ​លំបាក​ក៏​ព្រោះ​តែ​កត្តា​ច្រើន​យ៉ាង ។ ​Cisco ​គឺ​ជា​ក្រុមហ៊ុន​ខ្នាត​ធំ​ដែល​ធ្វើ​ការ​បង្កើត​ផលិត​ផល​ Computer ​networking ​និង​ផ្ដល់​សេវាកម្ម​Networking ​ទូទាំង​ពិភព​លោក។​ ក្រុមហ៊ុន​នេះ​ក៏​មាន​ការិយាល័យ​តំណាង​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ដែរ ។
ក្នុង​ពេល​បច្ចុប្បន្ន​ សុវ័ណ្ណវិចិត្រ ​កំពុង​តែ​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​ Nexusguard ​ដែល​ជា​ក្រុមហ៊ុន​សុវត្ថិភាព​ Cloud ​មួយ​នៅ​ក្នុង​ប្រទេស​ តៃវ៉ាន់។​ គាត់​ ក៏​ ធ្លាប់​ជា​អតីត​គ្រូ​បង្រៀន​របស់ ​Cisco ​ដែល​ធ្លាប់​បង្រៀន​និស្សិត​កម្ពុជា​តាម​រយៈ​កម្មវិធី​ WebEx។ ​ភាព​ជោគជ័យ​របស់​ សុវ័ណ្ណវិចិត្រ ​គឺ​បាន​មក​ពី ការ​តស៊ូ​ និង​ភាព​ប៉ិន​ប្រសប់។ ​សុវ័ណ្ណវិចិត្រ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ក្រចេះ​គាត់​ធ្លាប់​ជា​សិស្ស​ពូកែ​ម្នាក់​ខាង​ ផ្នែក​គណិតវិទ្យា​កាល​ពី​នៅ​វិទ្យាល័យ ​ក្នុង​ឆ្នាំ​ ២០០៣ ​នា​ទី​ក្រុង​ភ្នំពេញ​ដោយ​សារ​តែ​គាត់​មាន​និស្ស័យ​ខាង​ វិទ្យាសាស្ត្រ​ និង ​បច្ចេកវិទ្យា ​គាត់​បាន​សម្រេច​ចិត្ត​សិក្សា​មុខវិជ្ជាIT ​ក្នុង ​សាកល​វិទ្យាល័យ​នីតិសាស្ត្រ ​និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច (RULE)។
គាត់​បាន​បន្ថែម​ទៀត​ថា៖ “​ខ្ញុំ​ស្គាល់​ពី​សមត្ថភាព​និង​របៀប​សិក្សា​របស់​ខ្លួន​ឯង​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ជ្រើស​រើស​សិក្សា​មុខវិជ្ជា​នេះ “។ ​
ដោយ​សារ​តែ​ការ​សិក្សា​នៅ​ក្នុង​សាលា​ RULE ​របស់​គាត់​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​លោក​ សុវ័ណ្ណ វិចិត្រ ​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ទទួល​បាន ​អាហារូបករណ៍​ពេញ​ឆ្នាំ​ទៅ​រៀន​កុំព្យូទ័រ​នៅ​ឯ​ប្រទេស​ចិន។​ នៅ​ទី​នោះ​ហើយ​ដែល​គាត់​ទទួល​បាន​ឱកាស​សិក្សា​ក្នុង​ Cisco Net­working Academy ។
គាត់​បាន​និយាយ​ថា​គាត់​បាន​ចំណាយ​អស់​ប្រាក់​ជា​ច្រើន​ដើម្បី​ទិញ​ឧបករណ៍​ សម្រាប់​អនុវត្តន៍​ដើម្បី​រៀប​ចំ​ខ្លួន​សម្រាប់​ការ​ប្រឡង​រហូត​ដល់​គាត់​ មាន ​ទំនុក​ចិត្ត​គ្រប់​គ្រាន់​ក្នុង​ខ្លួន​មុន​ពេល​ដែល​គាត់​សម្រេច​ចិត្ត​ ប្រឡង​វិញ្ញាសា ​CCIE ។
គាត់​បាន​និយាយ​ទៀត​ថា “ចេះ​សិក្សា​ស្វែង​យល់​ដោយ​ខ្លូង​ឯង​ គឺ​ជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​អ្នក​រៀន​ IT” ​ដោយ​គាត់​បាន​បន្ថែម​ទៀត​ថា​អ្នក​រៀន​ IT ​គួរ​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ អនុវត្តន៍​ឱ្យ​បាន​ច្រើន​ទៅ​លើ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​សាលា ៕


ប្រភព៖​ CM

0 មតិ:

Post a Comment