www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, March 7, 2012

គ្រោះទឹកជំនន់នៅ នៅអូស្ត្រាលី

តាមគេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយនៅ ថ្ងៃពុធ ទី០៧ ខែមីនា នេះថា ប្រជាជន ប្រមាណជាង៦០០នាក់ ត្រូវបានអាជ្ញាធរ ជម្លៀសចេញពីលំនៅដ្ឋាន ស្ថិតនៅតំបន់ គ្រីហ្វីតស៍ ស្ថិតក្នុងក្រុងWagga  នៃរដ្ឋញូសោតវែលស៍ ដែលកំពុងតែទទួលរង ការវាយ ប្រហារ ដោយទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ ។ យោងតាមទីភ្នាក់ងារ សេវាកម្ម អាសន្នថ្នាក់ជាតិ បានឲ្យដឹដថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បានគ្រប ដណ្តប់លើ តំបន់ទាំងនោះ ដែលជាហេតុនាំ ឲ្យទឹកជំនន់កាន់តែ រីករាលដាលធ្ងន់ធ្ងរជាងមុន។
ចំពោះទីក្រុងស៊ីដនីយ៍ ដែលស្ថិតនៅក្បែរ ឆ្នេរសមុទ្រភាគខាងត្បូង ប្រទេសអូស្ត្រាលីត្រូវបានអាជ្ញាធរ ប្រកាសអាសន្នឲ្យមានការ ប្រុងប្រយ័ត្ន ផងដែរ ព្រោះថាទឹកជំនន់ នឹងអាចវាយ ប្រហារតំបន់នោះ ក្នុងពេលឆាប់ៗ ខាងមុខ ។  មនុស្សពីរនាក់ហើយបាន បាត់បង់ជីវិត ដោយសារទឹកជំនន់ វាយប្រហារភាគខាងកើត ប្រទេសអូស្ត្រាលីនេះ ដែលវាជា មហន្តរាយមួយ ដ៏ធំ ដែលអូស្ត្រាលីកំពុងតែ ព្រួយបារម្ភថា វានឹងកាន់តែអាក្រក់ ខ្លាំងជាងនេះ នៅឆ្នាំក្រោយៗ៕

0 មតិ:

Post a Comment