www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, March 1, 2012

WBC ផាកពិន័យ Chisora

World Boxing Council (WBC) ដាក់​ពិន័យ​យ៉ាង​ធ្ងន់​ក​លើ កីឡាករ​ប្រដាល់​ Dereck Chisora ។ ការពិន័យ​នេះ​គឺមូលហេតុមកពី​កីឡាករ​របស់​ចក្រ​ភព​អង់គ្លេស​រូប​នេះ​ បានបញ្ជេញអាកប្បកិរិយា​​ដ៏​មិន​សមរ្យ​ ​ទាំង​មុន​និង​ក្រោយ​ការ​ប្រកួត​ជាមួយ Vitali Klitschko កន្លង​មក។ កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​កន្លងផុតទៅនេះ កីឡាករ Chisora បាន​ប្រវាយប្រតប់​គ្នា​ក្នុង​ជម្លោះ​មួយ​ជាមួយ​កីឡាករ​រួម​ជាតិ David Haye អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ និង​ត្រូវ​បាន​ប៉ូលិស​អាល្លឺម៉ង់​កោះហៅ​ទៅ​សាកសួរ​មុន​ពេល​ដោះ​លែង​មក​វិញ​ ដោយ​គ្មាន​ការផាកពិន័យអ្វីសោះ។
ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ស្ថាប័ន​ WBC មាន​សេចក្ដី​ថា Chisora បាន​ប្រព្រឹត្តិ​អាកប្បកិរិយា​ដ៏​អាក្រក់បំផុត​មិន​ធ្លាប់​មាន​ក្នុង​វិស័យ​ កីឡា​ប្រដាល់​សាកលពិភពលោក។ ស្ថាប័ន WBC នឹង​មិន​ពិចារណា​បម្រាម​​​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​របស់​ខ្លួន​ លើ​កីឡាករ​នេះ​ឡើង​វិញ​ទេ​ ដរាប​ណា Chisora មិន​ទាន់​ចូល​រៀន​​វគ្គ​បណ្ដុះបណ្ដាល​​គ្រប់គ្រង​កំហឹង​ទេ​នោះ។ WBC បាន​ដក​ចំណាត់​ថ្នាក់​កីឡាករ​រូប​នេះ​ពី​​តារាង​ចំណាត់​ថ្នាក់​កីឡាករ​ ពិភពលោក​របស់ WBC ​ហើយ ប៉ុន្តែ​ពិន័យ​ធ្ងន់​ក​ផ្សេង​ទៀត​នឹង​កំណត់​នៅ​ពេល​សវនាការ​លើក​ក្រោយទៀត៕

0 មតិ:

Post a Comment