www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, April 3, 2012

ខេមរៈ សិរី​មន្ដ ទទួល​បាន​ប័ណ្ណ​សរសើរ​ពី​រ​ ពី​រាជរដ្ឋាភិបាល​

 ភ្នំពេញ : ជា​លើក​ទី​២​ហើយ​ដែល​ ខេមរៈ សិរី​មន្ដ ទទួលបាន​ប័ណ្ណសរសើរ​ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល គឺ​សម្ដេច ហេង សំរិន និង​សម្ដេច​ ហ៊ុន សែន។​

ប័ណ្ណសរសើរ​លើកទីមួយ សិរីមន្ដ ​ទទួលបាន​ពី​សម្ដេច​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូន​តារា​ចម្រៀង​រូប​នេះ​ដែលបាន​ចំណាយ​ប្រាក់​កសាង​សមិទ្ធផល​នានា​នៅ​ខេត្ត​ កំពង់ចាម និង​ថ្មីៗ​នេះ​ទើបតែ​ទទួល​លិខិត​លើកទឹកចិត្ត​មួយទៀត​ពី​សម្ដេច​ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ដ​កម្ពុជា ដោយ​លិខិត​នោះ​បញ្ជាក់ថា "​មេដាយ​ស្ថាបនា​ជាតិ​"។ ចំពោះប័ណ្ណសរសើរពីសម្ដេចតេជោ គឺពាក់ព័ន្ធនឹងការស្ថាបនាជាតិ ចូលរួមកសាងជាតិ។ នេះបើ​តាម​ទស្សនាវដ្ដី​អង្គរធំ ចេញ​ថ្ងៃ​ទី​២៦​មីនា​-០១​មេសា។​

​ នៅក្នុង​លិខិតសរសើរ​នោះ​បញ្ជាក់ថា ខេមរៈ សិរី​មន្ដ សប្បុរសជន​រាជធានី​ភ្នំពេញ​បាន​បរិច្ចាគ​ប្រាក់​ចំនួន ៣៣.៥០០ ដុល្លារ​ចូលរួម​កសាង​សមិទ្ធផល​នានា​ជាច្រើន​នៅ​វត្តជោត​នារា​មគរ ក្នុង​ខេត្ត​កំពង់ចាម។
 

នេះជាការគួរឲ្យកត់សម្គាល់ និង​គួរឲ្យ​សរសើរ​ចំពោះ​សិល្បករ​ខ្មែរ​នៅ​ក្នុង​ការជួយ​ស្ថាបនា​ជាតិ៕ CEN

0 មតិ:

Post a Comment