www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, April 2, 2012

ក្រុម​ហ៊ុន Chevron ត្រូវ​ព្រះ​រាជ​អាជ្ញា​ប្រេស៊ីល​ហាម​ជា​លើក​ទី​២

ក្រុង​រីយ៉ូដឹចាណេរ៉ូៈ  ព្រះ​រាជអាជ្ញា​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល កំពុង​ព្យាយាម​ជា​លើក​ទីពីរ​​ក្នុង​ការ​​ហាម​ឃាត់​​ក្រុម​ហ៊ុន Chevron Corp និង​ក្រុម​ហ៊ុន​ Transocean Ltd មិន​ឲ្យ​​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ បន្ទាប់​ពី​មាន​ការ​លិច​ធ្លាយ​ប្រេង​ចំនួន ​៣​ពាន់​ធុង​មក​នោះ។
លោកព្រះ​រាជអាជ្ញា Gisele Porto បាន​ឲ្យ​ដឹង​នៅ​ក្នុង​បណ្តឹង​ឧទ្ទរណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ដែល​ទីភ្នាក់​ងារ​ព័ត៌មាន Bloomberg ទទួល​បាន​ថា​ ក្រុម​ហ៊ុន​ទាំង​ពីរ​ខាង​លើ ត្រូវ​បាន​​ផ្អាក​មិន​​ឲ្យ​ដំណើរ​ការ​រហូត​ដល់​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ អាច​បញ្ឈប់​ការ​ប៉ះពាល់​ដល់​​បរិស្ថាន​ពី​ការ​លិច​ធ្លាយ​ប្រេង​កាល​ពី​ខែ​ វិច្ឆិកានៅ​ឆ្នេរ Rio de Janeiro សិន​។ លោក Porto បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រុម​ហ៊ុន​ទាំង​ពីរ នឹង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ៥០០​លាន​រ៉េអាល់ (២៧៣​លាន​ដុល្លារ) ក្នុង​មួយ​ថ្ងៃ បើ​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​ មិន​គោរព​តាម​​សេចក្តី​សម្រេច​របស់​តុលាការ​ស្តី​ពី​ការ​ផ្អាក​អាជីវកម្ម​ នេះ​។

ក្រុម​ហ៊ុន Chevron កំពុង​ប្រឈម​នឹង​ការ​ប្រឆាំងយ៉ាង​ខ្លាំង​​​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អ្នក​ នយោបាយ​ ព្រះ​រាជអាជ្ញា និង​និយ័ត​ករ​នៅ​ក្នុង​ប្រេស៊ីល បន្ទាប់​ពី​ការ​លិច​ធ្លាយ​ប្រេង​នៅ​ក្នុង​គម្រោង Frade ដែល​មាន​តម្លៃ ៣,៦​ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​វិច្ឆិកា និង​ការ​លេច​ធ្លាយ​ប្រេង​ជា​លើក​ទី​ពីរ​កាល​ពី​ខែ​មីនា​មក។  
Phnom Penh Post





0 មតិ:

Post a Comment