www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, April 8, 2012

ពិសាក្រូចឆ្មាដើម្បីសុខភាព

8 មេសា 2012



ភ្នំពេញ: ក្រូចឆ្មារវាគឺជាប្រភេទរុក្ខជាតិហូបផ្លែម៉្យាងដែលវាផ្តល់សារប្រយោជន៍​ដ៏​ច្រើន​​ចំពោះ​សុខភាព ក្នុងនោះ​សំខាន់បំផុត អាច​ប្រឆាំង​បាក់តេរី, សម្លាប់​វីរុស, បង្កើន​សមត្ថភាព​អង្គ​បដិបក្ខ និង​មាន​ឥទ្ធិពល​បញ្ចុះទម្ងន់​, ជំនួយ​រំលាយ​អាហារ​និង​រំដោះ​ជាតិពុល​ថ្លើម។ ក្រូចឆ្មារ​មាន​ផ្ទុក​សារជាតិ​មាន​ប្រយោជន៍​ជាច្រើន ដូចជា​អាស៊ីត​ស៊ី​ទ្រិ​ក​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូ​ម​, វីតាមីន C …​។

​ប្រសិទ្ធភាព​ដ៏​ច្រើន​អនេក​របស់​ផ្លែក្រូច​ឆ្មារ​ដែល​អាច​អ្នក​ពុំទាន់​ដឹង មាន​ដូចខាងក្រោម​នេះ :

​ ​​ព្យាបាល​មុនៈ

​ ​អាស៊ីត​ក្រូចឆ្មារ​មាន​ឥទ្ធិពល​ព្យាបាល​មុន​៖ វីតាមីន C ក្នុង​ពពួក​ផ្លែឈើ​អម្បូរ​ក្រូច​ធ្វើឱ្យ​ស្បែក​មាំមួន ទន្ទឹម​នោះប៉ូ​តា​ស្យូ​ម​មានលទ្ធភាព​កម្ទេច​បា​ក់​តេ​រី​បង្ក​មុន​មួយចំនួន ព្រមជាមួយ​ការផឹក​ទឹកក្រូច​ឆ្មារ​នៅ​រាល់ពេល​ព្រឹក។ ​អ្នក​ក៏​អាច​ធ្វើតាម​ប៉ុន្មាន​វិធី​ខាងក្រោម​នេះ :

​ ​-​យក​ម្រាមដៃ ឬ​សំឡី​ជ្រលក់ទឹកក្រូច​ឆ្មារ​បន្តក់​ទៅលើ​កន្លែង​មុន​ទុក​មួយ​យប់។ ព្រឹក​ឡើង​លាង​សម្អាត​ជាមួយ​ទឹក។ ​ដំបូង​អ្នក​នឹងមាន​អារម្មណ៍​ផ្សា​បន្តិច ប៉ុន្តែ​មួយសន្ទុះ​ក្រោយ​នឹង​បាត់​ទៅវិញ។​

​ ​-​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​ផ្កា​កុលាប ឬ​ទឹកឃ្មុំ តាម​អត្រា​១/១។ លាប​ល្បាយ​ខាងលើ​ត្រង់​កន្លែង​កើតមុន ទុក​តិច​បំផុត​កន្លះ​ម៉ោង បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក។ មួយថ្ងៃ​គួរ​អនុវត្តន៍​ពីរដង ល្អ​បំផុត​នៅពេល​ព្រឹក​និង​ពេលយប់។​

​ ​ជួយ​បន្ថយ​កង្វល់

​ ក្លិន​ក្រូចឆ្មារ​ជួយ​សម្រួល​អារម្មណ៍​, បន្ថយ​នឿយហត់​, ព្រិល​ភ្នែក​, វិលមុខ តានតឹង។ អាស្រ័យ​ហេតុ​នោះ អ្នក​អាច​ប្រើ​ប្រេង​ក្រូចឆ្មារ​ក្នុង​ការិយាល័យ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ធ្វើការ។ ប្រសិន​មាន​អារម្មណ៍​តានតឹង ចូរ​បន្តក់​ប្រេង ក្រូចឆ្មារ​ប៉ុន្មាន​តំណក់​ទៅលើ​កន្សែង​ដើម្បី​ហិត។​

​ ​បង្ការ​កម្តៅ​មាត់

​ ​លក្ខណៈ​ប្រឆាំង​បាក់តេរី និង​សម្លាប់​វីរុស​របស់​ក្រូចឆ្មារ អាច​ជំរុញ​ដំណើរការ​សះ​ស្បែក​ពេល​មាត់​ត្រូវ​រលាក​ដំបៅ។ ចូរ​លាយ​ក្រូចឆ្មារ​ជាមួយ​ទឹក​ឧណ្ហៗ​មួយ​កែវ​ប្រើ​សម្រាប់​ខ្ពុរមាត់​មួយថ្ងៃ​បី​ដង ។​

​ ​បញ្ចុះ​កម្តៅ
​ លាយ​ក្រូចឆ្មារ​មួយ​ផ្លែនៅក្នុង​កែវ​ទឹក​ក្តៅ​ជាមួយ​ទឹកឃ្មុំ ពីរ​ម៉ោង​ផឹក​មួយ​កែវ​រហូតដល់​អាកា​រៈ​ជំងឺ​ធូរ។​

​ ​​គ្រុនផ្តាសាយ​ធ្វើឱ្យ​អ្នក​អស់កម្លាំង

​ ​ទឹកក្រូច​ឆ្មារ ពុំ​ព្រឹម​តែ​ផ្គត់ផ្គង់​វីតាមីន C ឱ្យ​ពពួក​កោសិកា​ប្រឆាំង​បាក់តេរី​ប៉ុណ្ណោះ​ទេ តែ​នៅ​អាច​កម្ទេចវីរុស​ក្នុង​ស្រទាប់​ជាតិ​រំអិល​នៅ​ច្រមុះ​និង​បំពង់ក។

​ ​ដើម្បី​បន្ថយ​ឈឺបំពង់ក ចូរ​លាយ​ក្រូចឆ្មារ​មួយ​ផ្លែ អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ (250 ml) ប្រើ​ដើម្បី​ខ្ពុរមាត់​មួយថ្ងៃ​បី​ដង ដោយ​ម្តង​មួយ​នាទី ។​

​ ​ធ្វើឱ្យ​ទន់​ស្នាម​ក្រិន

​ ​បំពោក​ក្រូចឆ្មារ​មួយ​យប់ ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ជួយ​បំបាត់​ស្នាម​ក្រិន​។ ចូរ​កាត់​ក្រូចឆ្មារ​មួយ​ចំណិត​កម្រាស់​ប្រមាណ​៥ មិល្លីម៉ែត្រ​បិទ​លើ​កន្លែង​ក្រិន​។ យក​ប្រេង​ចម្រាញ់​ក្រូចឆ្មារ​បន្តក់​ទៅលើ​កន្លែង​ក្រិន ក៏​អាចធ្វើឱ្យ​ទន់​ស្បែក។ ចូរ​ប្រយ័ត្នប្រយែង គឺ​ប្រើ​ប្រេង​ក្រូចឆ្មារ​តែ​នៅត្រង់​កន្លែង​ត្រូវ​ក្រិន ព្រោះ​ឥទ្ធិពល​របស់​វា​ខ្លាំងក្លា​គួរសម មិន​សមស្រប​ជាមួយ​ស្បែក​ធម្មតា ។​

​ ​ជួយ​ស្តារ​កម្លាំង​ឡើង​វិ​ញ

​ ​អ្នកដើរ​ផ្លូវ​ឆ្ងាយ អ្នក​ចូលចិត្ត​ធ្វើដំណើរ​ទេសចរ​ជុំវិញ​ពិភពលោក ឬ​អ្នក​ផ្សងគ្រោះថ្នាក់ ទឹកក្រូច​ឆ្មារជា​កាដូ​ដ៏​វិសេស​អស្ចារ្យ​មួយ ។ ពេល​មាន​អារម្មណ៍​អស់កម្លាំង គេ​អាច​ដោត​ទុយោ​បឺត​ទៅក្នុង​ក្បាល​ក្រូចឆ្មារ និងបឺត​ទឹក​ផ្ទាល់​-​វិធី​មួយ​មាន​ប្រសិទ្ធភាព​លឿន​អាច​នាំមក​នូវ​អារម្មណ៍​ស្រឡះស្រឡំ​។​
​ ​
​ ​​ធុំក្លិន​មាត់

​ ​ក្រោយពេល​ទទួលទាន​គ្រឿងទេស​ខ្លាំង​មួយចំនួន ផឹកស្រា ជក់បារី ឬ​ដោយសារ​ក្រពេញទឹកមាត់​ខ្សោយ ដង្ហើម​របស់​អ្នក​នឹងមាន​ក្លិន​ពិបាក​ទ្រាំ។ ដើម្បីឱ្យ​ដង្ហើម​ក្រអូប​ឡើងវិញ ចូរ​ខ្ពុរមាត់​ប៉ុន្មាន​ដង​ក្នុង​មួយថ្ងៃ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ លាយ​ទឹក​ក្តៅ​ឧណ្ហៗ ក៏​អាច​បន្ថយ​ក្លិន​អាហារ។​

​ ​ប្រឆាំង​សត្វល្អិត​ខាំ

​ ​ប្រសិន​ទ្រនិច​សត្វ​ស្ថិតនៅក្នុង​ស្បែក ត្រូវ​ដកចេញ​ឱ្យអស់ រួច​ម៉ាស្សា​កន្លែង​ត្រូវ​ទិច​ជាមួយ​ប្រេង​ក្រូចឆ្មារ ១-២​តំណក់ លាយ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ ។​

​ ​ដើម្បី​បណ្តេញ​សត្វល្អិត លាយ​ប្រេង​ក្រូចឆ្មារ​២០​តំណក់​ជាមួយ​ទឹក​មួយ​កែវ (250 ml) និង​បាញ់​ទៅក្នុងបរិយាកាស គឺ​ធ្វើឱ្យមាន​ក្លិន​ល្អ​ផង និង​អាច​បណ្តេញ​សត្វល្អិត​មិនឱ្យ​ចូលមក​ជិត​ផង។​

​ ​អាច​​សម្រាល​ការឈឺចាប់

​ ​ថ្វី​ត្បិត​មាន​រសជូរ ប៉ូ​តា​ស្យូ​ម​នៅក្នុង​ផ្លែក្រូច​ឆ្មារ មាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សរីរាង្គ វា​ត្រូវបាន​ប្រើដូចជា​ឱសថ​មួយ​សម្រួល​អាស៊ីត​សល់ មូលហេតុ​បង្ក​រលាក​សន្លាក់។ ផឹកទឹក​មួយ​កែវ​លាយ​ក្រូចឆ្មារ​មួយ​ផ្លែ បី​ដង​ក្នុង​មួយថ្ងៃ ប្រសិន​ឈឺ​ខ្លាំងពេក។​

​ ​ជួយ​​ការពារ​ក្រពះ

​ ​ផឹកទឹក​ក្រូចឆ្មារ​ស្រស់​មួយ​កែវ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ក្រោយ​រាល់​ពេលបាយ។ អាស៊ីត​ក្រូចឆ្មារ​នឹងរំញោច​ក្រពះ បញ្ចេញ​អាស៊ីត​រំលាយ​អាហារ និង​ជួយ​រំញោច​ចលនា​របស់​សាច់ដុំ​ក្រពះ៕

0 មតិ:

Post a Comment