www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, April 18, 2012

​សេដ្ឋកិច្ច​កម្ពុជា​មានកំណើន​​​ក្នុងឆ្នាំ​២០១២


កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​ ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​កម្ពុជា បាន​អះអាង​ថា អត្រា​កំណើន​សេដ្ឋកិច្ច​គឺ​មាន​ការ​ថយ​ចុះ​ពី​ឆ្នាំ​មុន​ ដោយសារ​វិស័យ​នាំ​ចេញ​ស្នូល​របស់​កម្ពុជា គឺ​សំលៀក​បំពាក់​នឹង​រង​ផល​ប៉ះពាល់​វិបត្តិសេដ្ឋកិច្ច​នៅ​អឺរ៉ុប។
របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​​២០១២ បាន​ផ្សព្វផ្សាយ​ថា ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១២​នេះ គឺ​មាន​កំណើន​ប្រមាណ ៦.៥% មាន​ការ​ថយ​ចុះ​បន្តិច​បើ​ធៀប​ក្នុង​ឆ្នាំ​២០១១​ ដែល​ក្នុង​នោះ​ក៏​បាន​បញ្ជាក់​អំពី​កំណើន​លើ​វិស័យ​សំខាន់​របស់​ប្រទេស​ កម្ពុជា ដូច​ជា​​កំណើន​នៃ​ការ​នាំ​ចេញ​សំលៀកបំពាក់ ស្បែក​ជើង កសិកម្ម ទេសចរណ៍​ជាដើម។
យោង​តាម​សេចក្ដី​ប្រកាស​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ថ្ងៃ​ទី​១១ មេសា ២០១២ បាន​ឲ្យ​ដឹង​ថា ការ​ព្យាករ​ផ្អែក​លើ​ការ​សន្មត​ថា សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដែល​ជា​ទី​ផ្សារ​សំខាន់​របស់​ប្រទេស​កម្ពុជា នឹង​បន្ត​រើប​ឡើង​វិញ​បន្ត​ម្ដង​បន្តិចៗ ទន្ទឹម​នឹង​រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​អនុវត្ត​គោល​នយោបាយ​ដែល​គាំទ្រ​ដល់​កំណើន។
សេដ្ឋវិទូ​ជាន់​ខ្ពស់​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ប្រទេស​កម្ពុជា លោក ភីធើ ប្រ៊ីមប័ល (Peter Brimble) មាន​ប្រសាសន៍​ថា ទោះ​បី​ជា​មាន​គ្រោះ​ទឹក​ជំនន់​​ដែល​កើត​មាន​កន្លង​មក​ក្តី ក៏​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​បង្ហាញ​ថា នឹង​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​​រឹងមាំ​​នៅ​ក្នុង​រយៈ​ពេល​ពី​ឆ្នាំ​ខាង​មុខ​ នេះ។ ប៉ុន្តែ​លោក ប្រ៊ីមប័ល ​បាន​បង្ហាញ​អំពី​ភាព​មិន​សមាមាត្រ​គ្នា​នៃ​ធនធាន​មនុស្ស​ និង​ទីផ្សារ​ជំនាញ​ ដែល​កាន់​តែ​រីក​ធំ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​​លោក​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ចាំ​បាច់​ ដើម្បី​ធ្វើ​សាលា​រៀន និង​ស្ថាប័ន​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​​ឲ្យ​មក​នូវ​កៀក​សហគមន៍​ធុរកិច្ច​ សំដៅ​បង្កើន​គុណភាព​ និង​ភាព​ពាក់ព័ន្ធ​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ។

លោក ប្រ៊ីមប័ល មាន​ប្រសាសន៍​បន្ត​ទៀត​ថា បើ​ទោះ​ជា​មាន​​វិបត្តិ​​សេដ្ឋកិច្ច​នៅ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ក៏​កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​នាំ​ចេញ​ដើម្បី​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ មួយ​​រឹងមាំ​បាន៖ «ខ្ងុំ​គិត​ថា​ អ្វី​ដែល​កើត​ឡើង​នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ជា​ក្តី​បារម្ភ​​សម្រាប់​​កម្ពុជា​ ប៉ុន្តែ​ក្ដី​បារម្ភ​នេះ​គឺ​អាច​គ្រប់​គ្រង​បាន​ បើ​ទោះ​ជា​វិបត្តិ​នៅ​អឺរ៉ុប​នៅ​តែ​បន្ត​កើត​មាន ដោយ​សារ​តែ​​​ពាណិជ្ជកម្ម​រវាង​តំបន់​​នៅ​ក្នុង​អាស៊ី​មាន​ការ​កើន​ឡើង​ដែល​ អាច​ជំនួស​​នៅ​ការ​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​ដែល​កំពុង​មាន​វិបត្តិ»។
​​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ឆ្នាំ​២០១២ បាន​បង្ហាញ​ថា​ ការ​នាំ​ចេញ​សំលៀក​បំពាក់ និង​ស្បែក​ជើង​ទៅ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ នឹង​ថយ​ចុះ​ពី ១៣.៩% ​កាល​ពី​ឆ្នាំ២០១១ មក​នៅ​ត្រឹម ១១.៤% នៅ​ឆ្នាំ​២០១២។ ដោយ​ឡែក​កំណើន​នៃ​វិស័យ​សេវាកម្ម​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់ ៥.៣% ពី​មុន​មាន​ចំនួន​តែ​ពី ៥% និង​វិស័យ​កសិកម្ម​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​នៅ​ចុង​ឆ្នាំ​២០១១ ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​ការ​កើន​ឡើង​ ៣.៨% ពី ៣.៣% ជា​មួយ​នឹង​ការ​សន្មត​ថា​ អាកាស​ធាតុ​នឹង​មាន​លក្ខណៈ​អំណោយ​ផល។ ប៉ុន្តែ​នៅ​ក្នុង​របាយ​ការ​ដដែល​បាន​បង្ហាញ​ថា ស្ថាន​ភាព​នឹង​មាន​ភាព​ប្រសើរ​ជាង​សម្រាប់​ឆ្នាំ​២០១៣ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា ដើរ​ស្រប​តាម​គន្លង​នៃ​ការ​រើប​ឡើង​វិញ​នៃ​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល។
បើ​ទោះ​ជា​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប៉ាន់​ស្មាន​កំណើន​នៅ​ឆ្នាំ​២០១២​នេះ មាន​កំណើន ៦.៥% ក៏​​មាន​ស្ថាប័ន​នានា​បាន​ព្យាករ​សេដ្ឋកិច្ច​​ដូច​គ្នា​នេះ​ដែរ គឺ​ធនាគារ​ពិភពលោក មូនិធិ​រូបិយវត្ថុ​អន្តរជាតិ ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា ប៉ាន់​ស្មាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​តែ ៦.២% ប៉ុណ្ណោះ៕  RFA

0 មតិ:

Post a Comment