www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, April 20, 2012

ផែកាណូតទេសចរណ៍ភ្នំពេញចាប់ដំណើរការ

ផែកាណូតទេសចរណ៍​ ដែលមានទីតាំងស្ថិតនៅ ច្រាំងទន្លេសាប ក្បែរសួនច្បារ CDC ក្នុង​សង្កាត់វត្ត​​ភ្នំពេញ ខណ្ឌដូនពេញ ចន្លោះស្ថានីយ៍​បូមទឹក របស់រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ និងភោជនីយដ្ឋានទន្លេសាប ប្រហែល២៣០ម៉ែត្រ ត្រូវបាន​សម្ពោធ​ឱ្យដំណើរការប្រើប្រាស់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ក្រោម​អធិបតី​ភាព លោក នួន សុមេធ អភិបាលរងរាជធានីភ្នំពេញ។
លោកស្រី គឹម សុវណ្ណា ប្រធានស្តីទីមន្ទីរទេចរណ៍​ រាជធានីភ្នំពេញ​ បានលើក​ឡើង​ថា ផែចំណតកាណូតទេចរណ៍ថ្មី​ នេះធ្វើពីទូកបណ្តែក​ទឹក​អាច​ចល័ត​​បាន​ មានបណ្តោយ ២៦ម៉ែត្រ ទទឹង ៥ម៉ែត្រ មានពីរជាន់ ប្រក់ដំបូលជាន់​ ក្រោមជាលំហរួម និងមានបន្ទប់ទឹក ជាន់លើ មានលំហររួម ជាមួយកន្លែងរង់ចាំ បន្ទប់ផ្តល់ព័ត៌មាន និងកន្លែងលក់សំបុត្រ។ ពីច្រាំងទៅផែចំណត​កាណូត ភ្ជាប់ដោយស្ពានឆ្លងប្រវែង ៤៥ម៉ែត្រ ទទឹង ១,៥០ម៉ែត្រ ដែលស្ពាននេះអាចតំឡើង និងបន្ទាបបាន​ទៅតាមស្ថានភាព នៃកម្ពស់ទឹកទន្លេឡើង ឬស្រក។ នៅចំពោះមុខនេះផែ​អាចទទួលការ​ណូតចូល​ទទួលភ្ញៀវ​បាន​ចំនួន​៦៤គ្រឿង​។ ផែកាណូតនេះ​គ្រប់គ្រងដោយសមាគមកាណូតទេសចរណ៍ផ្លូវទឹក​ភ្នំពេញ មាន​បុគ្គលិក​ចំនួន ១០នាក់ សម្រាប់រៀបចំ សណ្តាប់ធ្នាប់ អនាម័យ និងផ្តល់សេវាកម្មជូនភ្ញៀវទេចរណ៍ ព្រមទាំង​មានឯកសណ្ឋាន​បម្រើសមរម្យ ជាលក្ខណៈបុរាណ សមស្របនឹងទីតាំង។ ទន្ទឹមនឹងនេះសមាគមត្រៀមរៀបចំកាណូត​សម្រាប់​ជួយ​សង្គ្រោះ​ផង​ ដែរប្រសិនក្នុងករណី កាណូតមានបញ្ហាពេលដឹកភ្ញៀវ។
ក្នុងឱកាសនោះ លោក នួន សុមេធ អភិបាលរងរាជធានីភ្នំពេញ បានកោតសសើរ និងសម្តែងនូវក្តី​សោមនស្ស​រីករាយ ពិធីដាក់ឱ្យប្រើប្រាស់ផែកាណូតទេសចរណ៍ផ្លូវទឹក ដែលបានរៀបចំឡើងដោយ​មន្ទីរទេសចរណ៍​រាជធានី សហការជាមួយសមាគមដឹកជញ្ជូនទេសចរណ៍ផ្លូវទឹករាជធានីភ្នំពេញ នាពេលនេះ។ លោកលើកឡើង​ថាការ​រៀប​ចំ​ឱ្យមានផែ​កាណូតទេសចរណ៍នៅទីនេះ គឺមានលក្ខណៈល្អប្រសើរទាំងលក្ខណៈភូមិសាស្ត្រ និងប្រវត្តិសាស្ត្រ ចំពោះ លក្ខណៈភូមិសាស្ត្រគឺស្របទៅតាមការអភិវឌ្ឍន៍ប្លង់គោលរាជធានីភ្នំពេញ ដែលជា​ចម្បង​ត្រូវ​ពង្រឹង​ការពារ​បរិស្ថាន និង អភិវឌ្ឍន៍តំបន់ទេសចរណ៍តាមដងទន្លេ។ លោកបានបន្តថា​ កាលពី​អតីតកាលកន្លែង​នេះ​ជាកំពង់​​ផែ​ ដែល ដូនពេញ ធ្វើ ដំណើរចុះងួតទឹកជារៀងរាល់ថ្ងៃ និងជាកន្លែងដោះដូរ​ពាណិជ្ជកម្មនាសម័យ​នោះ​ដែរ។ ជា​ចុង​​ក្រោយ​លោកបាន លើកឡើងនូវសំណូមពរ និងផ្តល់អនុសាសន៍សំខាន់ៗមួយ​ចំនួនដើម្បីដំណើរការ​ផែឱ្យលូន ក្នុង​នោះ​ដោយសង្កត់ធ្ងន់ថា ទន្ទឹមនឹងការយកចិត្តទុកដាក់លើ​ការការពារសន្តិសុខ សុវត្ថិភាពដល់​អ្នក​ទេសចរណ៍ គឺត្រូវ​កំណត់​តំលៃ​សេវាកម្ម ឱ្យបានច្បាស់លាស់ត្រឹមត្រូវកុំមានការប្រែប្រួល ជាពិសេសត្រូវមានវេនពេល​វេលា សំរាប់​កាណូត​ទេសចរណ៍ ចៀសវាងការជជែក និងប្រទាញដណ្តើមភ្ញៀវគ្នា ដែលជាកត្តាអាក្រក់​ប៉ះពាល់ដល់​តម្លៃ​សីលធម៌ និង​
កិត្តិយ​ស សង្គម៕ 



ប្រភព

0 មតិ:

Post a Comment