www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, April 6, 2012

គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​របួស​មនុស្ស​ចំនួន ១៣​នាក់​

ខេត្ត​ឧត្ដរ​មានជ័យ ៖ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ វេលា​ម៉ោង ០៩ និង ៣០នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៦៧ ចំណុច​អូរ​​ក្រូច ​ព្រែកស្អាក ស្ថិត​នៅ​ភូមិ​សាស្រ្ត ឃុំ​​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរ​មានជ័យ ដោយ​រថយន្ត​តាក់​ស៊ី ម៉ាក​កាម​រី​សេរី​៩៣ បុក​ជាមួយ​រថយន្ត​កាមរី​សេរី​៩៥ បណ្ដាល ​ឲ្យ​​រង​របួស​អ្នកជិះ​ក្នុង​រថយន្ត​សរុប​ចំនួន ១៣នាក់ ស្រី ០៤នាក់ (របួស​ស្រាល​ចំនួន ១២នាក់ និង ធ្ងន់​០១នាក់ ប្រុស) អ្នក​បើកបរ​រថយន្ត​កាមរី​សេរី​៩៣ ឈ្មោះ សំអូន ភេទប្រុស អាយុ ៣៥ឆ្នាំ ​រស់​នៅ​ភូមិ​ជាំក្សាន ឃុំ​ជាំក្សាន ស្រុក​ជាំក្សាន ខេត្ត​ព្រះវិហារ មុខ​របរ​ រត់តាក់ស៊ី​ រងរបួស​ស្រាល និង​រថយន្ត​ខូច​មួយ​កំនាត់​មុខ​ អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ចំនួន ០៥នាក់ ស្រី០១នាក់ រង​របួស​ស្រាល អ្នក​បើក​បរ​រថយន្ត​កាមរី​សេរី​៩៥ ឈ្មោះ ថេង ចាន់ធា ភេទ​ប្រុស អាយុ ៣៩ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរ​មានជ័យ មុខ​របរ​រត់តាក់ស៊ី របួស​ស្រាល រថយន្ត​ខូច​មួយ​កំណាត់​មុខ អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ចំនួន ០៦នាក់ ស្រី ០៣នាក់ បណ្ដាល​ឲ្យ​រង​របួស​ស្រាល ០៥នាក់ របួសធ្ងន់ ០១ នាក់ ប្រុស មូល​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​ខាង​លើ​នេះ បណ្ដាល​មកពី រថយន្ត​ទាំង ០២ មិន​ប្រកាន់​ស្ដាំ ពេល​ទទួល​បាន​ពត៌មាន​ពី​គ្រោះថ្នាក់​​ចរាចរណ៍​​នេះ​​ភ្លាម អធិការ​នគរបាល​ស្រុក ​ក៏​បាន​ចាត់​តាំង​កំលាំង​ជំនាញ​ និង ប៉ុសិ្ត ចុះ​ធ្វើ​កំណត់​ហេតុ និង​ជួយ​អន្តរា​គមន៍​សង្គ្រោះ​យក​អ្នក​រង​របួស​បញ្ជូន​ទៅ​កាន់​មន្ទីពេទ្យ ហើយ​បាន​ធ្វើ​ការ​ដក​ហូត​វត្ថុ​តាង​​មក​​រក្សា​ទុក​ជា​​បណ្ដោះ​អាសន្ន នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់​ការ​ទៅ​តាម​និតិ​វិធី​ច្បាប់៕​​​  ​​

0 មតិ:

Post a Comment