www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, April 21, 2012

យមរាជ​ចេញ​សារភាព​សុំ​ចូល​គុក​វិញ

ហង្ស វុទ្ធី​​ហៅ​​យមរាជ​ ​ជា​អតីត​​ប៉ូលីស​​រាជធានី​​ភ្នំពេញ​​ដែល​​​​បាន​​លួច​​ រត់​​ចេញ​​ពី​​មន្ទីរ​​ឃុំឃាំង​​ព្រៃស​​កាល​ពី​​​​ឆ្នាំ​​២០០៦​នោះ​នៅ​​ថ្ងៃ ​​នេះ​​ស្រាប់​តែ​​លេច​​មុខ​​ចេញ​​សារភាព​​ដើម្បី​​ចូល​​ក្នុង​​មន្ទីរ​​ ឃុំឃាំង​​វិញ។​ យមរាជ​​ដែល​​គេ​​ឃើញ​​ជូន​ដំណើរ​​ដោយ​​មេធាវី​​ កៅ ស៊ូផា​​​ បាន​​បង្ហាញ​​ខ្លួន​​នៅ​​ឯ​​ទីស្នាក់ការ​​កណ្តាល​​នៃ​​អង្គការ​​ ការពារ​​សិទ្ធិមនុស្ស​​លីកាដូ​និង​​ក្រសួង​​មហាផ្ទៃ​​ដើម្បី​​ស្វែង​រក​​​ ការ​​ជួយ​​ការពារ​​សុវត្ថិភាព។​ ហង្ស វុទ្ធី​ហៅ​យមរាជ​ អតីត​មន្ត្រី​ប៉ូលីស​រាជធានី​ភ្នំពេញ​គឺ​ជា​មនុស្ស​​ម្នាក់​ក្នុង​​ចំណោម​ មន្ត្រី​ប៉ូលីស​​មួយ​​ចំនួន​​ទៀត​​ដែល​​ត្រូវ​​ចាប់​ខ្លួន​​កាត់ទោស​​ជាមួយ​ ​លោក​​ហេង ពៅ​​អតីត​​ស្នងការ​​រាជធានី​​ភ្នំពេញ​ដែល​​ត្រូវ​​បាន​​សង្ស័យ​​ថា​​បាន​​ ប្រព្រឹត្តិ​​អំពើ​​ឧក្រិដ្ឋ​​ជា​ច្រើន​​​ករណី។

កាល​ពី​ឆ្នាំ​២០០៦ មាន​ព័ត៌មាន​ស្តី​ពី​អ្នកទោស​មួយ​ក្រុម​ហែក​គុក​ព្រៃ​ស​ចេញ ហើយ​ក្នុង​ចំណោម​​នោះ គឺ​មាន​ឈ្មោះ​ហង្ស វុទ្ធី​ហៅ​យមរាជ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាត់ទោស​ជាមួយ​ក្រុម​អតីត​ស្នងការ ​រាជធានី​ភ្នំពេញ​ហេង ពៅ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​ជាច្រើន។

នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​២០​មេសា​នេះ យមរាជ​ដែល​គេ​ឃើញមាន​ការ​រួម​ដំណើរ​ពី​លោក​មេធាវី​កៅ ស៊ូផា​ផង​នោះ​បាន​មក​ដល់​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ការពារ​ សិទ្ធិមនុស្ស​លីកាដូ មុន​ធ្វើ​ដំណើរ​ទៅ​ក្រសួង​មហាផ្ទៃ។ ហង្ស វុទ្ធី​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា លោក​ចេញ​មក​សារភាព​ចូល​ពន្ធនាគារ​វិញ ហើយ​លោក​បាន​អះអាង​ថា​លោក​មិន​បាន​ហែក​គុក​ចេញ​នោះ​ទេ។ ទោះយ៉ាងនេះ​ក្តី ក្រោយ​ពី​ចេញ​រួច​ផុត​ពី​ពន្ធនាគារ​ព្រៃស ហង្ស វុទ្ធី​ហៅ​យមរាជ​បាន​ប្រាប់​ថា ខ្លួន​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​កម្មករ​នេសាទ​នៅ​ក្នុង​ខេត្ត​កំពត និង​បន្ទាប់​ធ្វើ​ជា​កម្មករ​អូសរទេះ​នៅ​ ប៉ោយប៉ែត។

ការ​លេច​មុខ​របស់​យមរាជ​នៅ​ពេល​នេះ​គឺ​ជា​រឿង​ដ៏​គួរ​អោយ​ចម្លែក​មួយ។ ប៉ុន្តែ​លោកកៅ ស៊ូផា​ដែល​គ្រួសារ​របស់​ពិរុទ្ធ​រូប​នេះ​ពឹងពាក់​អោយ​នាំ​ខ្លួន​មក​សារភាព​ ចំពោះ​សមត្ថកិច្ច​នេះ​បាន​បញ្ជាក់​​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គ្មាន​អ្នកណា​រត់គេច​ផុត​ពី​ច្បាប់​បាន​ទេ។ លោក​បន្ត​ថា ហង្ស វុទ្ធី​ចង់​ចេញ​មុខ​បកស្រាយ​ថា គេ​មិន​បាន​ហែក​គុក​ទេ ហើយ​គេ​ក៏​មិន​បាន​ប្រព្រឹត្តិ​អំពើ​ល្មើស​អ្វី​ដែរ។

គួរ​បញ្ជាក់​ថា ហង្ស វុទ្ធី​ហៅ​យមរាជ​នៅ​មិន​ទាន់​ជ្រើសរើស​លោក​ កៅ ស៊ូផា​ ធ្វើ​ជា​មេធាវី​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៕   RFI

0 មតិ:

Post a Comment