www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, April 21, 2012

ស្វែងយល់​អំពី​សម្ពាធ​ឈាម

ជំងឺលើសឈាមត្រូវបាន​ចាត់ទុកជា “​ឃាតក​ស្ងៀមស្ងាត់​”។ មនុស្ស​ម្នាក់​នឹង​ត្រូវ​ចាត់ទុកថាមាន​ជំងឺលើសឈាម បើសិន​ជា​សម្ពាធ​ឈាម​ផ្នែក​ខាងលើ​ខ្ពស់ជាង​១៤​ហើយ​សម្ពាធ​ឈាម​ផ្នែក​ ខាងក្រោម​ខ្ពស់ជាង​៩​។ ក្នុង​វេជ្ជសាស្ដ្រ សម្ពាធ​ឈាម​ខាងលើតំណាង​អោយ​សម្ពាធ​ឈាម​ស៊ី​ស​ស្ដូ​លិក (systolic pressure) ដែល​កើតមាន​ដោយសារ​ការ​កន្ក្រា​ក់របស់​បេះដូង​បញ្ជូន​ឈាម​ចូលតាម​សរសៃឈាម​ អាកទែរ​។ ចំណែក​សម្ពាធ​ឈាមផ្នែក​ខាងក្រោម គេ​ហៅថាសម្ពាធ​ឈាម​ឌី​យ៉ា​ស្ដូ​លិក (diastolic pressure) ដែលជា​សម្ពាធ​ឈាម​មុនពេល ការ​កន្ដ្រាក់​របស់​បេះដូង​ដើម្បី​បញ្ចេញឈាម​ចូល​តាម​សរ​សរសៃឈាម​អាកទែរ​។ ជាទូទៅ គ្រូពេទ្យ​អាន​សម្ពាធ​ឈាមទាំងពីរ​។ ឧទាហរណ៍ បើសិន​ជា​សម្ពាធ​ឈាម ខាងលើ​មាន​ចំនួន ១៤០ ហើយ​សម្ពាធា​ឈាមខាងក្រោម​មានចំនួន​៩០ ពេលនោះគ្រូពេទ្យនឹង​សរសេរ​សម្ពាធ​ឈាម ១៤០/៩០​ហើយ អាន​ថា​សម្ពាធឈាម ១៤០​លើ​៩០​។ នៅក្នុង​ការសន្ទនា​ធម្ម​តា បើសិន​ជា​សម្ពាធ​ឈាម​មានចំនួន ១៤០​លើ​៩០ គេ​ច្រើនអាន​ត្រឹមតែ​១៤​លើ​៩​។​
​អ្វី​ទៅ​ហៅ​ថា​សម្ពាធ​ឈាម​?
​សម្ពាធ​ឈាម​គឺជា​រង្វាស់​នៃ​កម្លាំង​ដែលបុក​ប៉ះ​នឹង​សរសៃឈាម​អាកទែរ​ នៅពេល ដែល​បេះដូង​ច្របាច់​ឈាម​ចេញមក​។ ខាងក្រោម​នេះ​គឺជា​តួលេខសម្ពាធ​ឈាម​ដែល​អ្នក​ត្រូវ​យល់​ដឹង៖
សម្ពាធ​ឈាម​ធ្មតា គឺ​ក្រោម​១២០​លើ​៨០
​សម្ពាធ​ឈាម​ត្រៀម​កើត ជំងឺលើសឈាម​គឺ​១២០​ទៅ​១៣៩​សំរាប់សម្ពាធ​ឈាម​ស៊ី​សស្តូ​លិក​ហើយ ៨០​ទៅ​៨៩​សម្រាប់​សម្ពាធ​ឈាមដ្យ៉ា​ស្តូលិ​ក​ ​អ្នក​មាន​ជំងឺលើសឈាម បើ​សម្ពាធ​ឈាម​ខ្ពស់ជាង​១៤០​លើ​៩០ ដើម្បី​ធ្វើអោយ​ការព្យាបាលមាន​ប្រសិទ្ឋភាព​នោះ​គេ​ចំណាត់​ថ្នាក់​ជំងឺលើសឈាម ​ជា​ពីរ​ដំណាក់កាល​ទៀត​គឺ​: ជំងឺលើសឈាមដំណាក់កាល​ទី​មួយ​កាលបើសម្ពាធ​ឈាម​ស៊ី​សស្តូលិ​កនៅ​ចន្លោះ​ពី​១៤០ ​ទៅ​១៥៩​ចំណែក សម្ពាធ​ឈាម ដ្យ៉ា​ស្តូលិ​ក មាន​ពី​៩០​ទៅ​៩៩ ​ជំងឺលើសឈាម​ដំណាក់កាល​ទី​ពីរកាល​បើ​សម្ពាធ​ឈាម​ស៊ី​សស្តូ​ លិក ខ្ពស់ជាង​១៦០ ហើយ​ដ្យ៉ា​ស្តូលិ​ក ខ្ពស់ជាង​១០។ 

ប្រភព

0 មតិ:

Post a Comment