www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, April 1, 2012

កុមារី​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី H5N1 នៅ​ខេត្ត​កំពង់ឆ្នាំង

ករណី​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី បាន​ផ្ទុះ​ឡើង​នៅ​ឯ​ឃុំ​ដាច់​ស្រយាល​មួយ នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ដែល​បណ្ដាល​ឲ្យ​កុមារី​ម្នាក់​បាន​ស្លាប់។
កុមារី​ដែល​គេ​អះអាង​ថា​បាន​ស្លាប់ ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី H5N1 នោះ ឈ្មោះ ណយ មករា អាយុ ៦​ឆ្នាំ មាន​ទី​លំនៅៗ នៅ​ភូមិ​ក្បាលកោះ ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។
ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បាន​ឲ្យ​ដឹង​ថា កុមារី​រងគ្រោះ​បាន​ចាប់​ផ្ដើម​ឈឺ កាល​ពី​ថ្ងៃ​ទី ២២ មីនា ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មីនា នៅ​ឯ​មន្ទីរពេទ្យ​គន្ធបុប្ផា នា​រាជ​ធានី​ភ្នំពេញ។
លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ភូមិ​ដែល​កុមារី​រងគ្រោះ​រស់​នៅ មាន​សត្វ​មាន់​ឈឺ ហើយ​ក្រុម​គ្រួសារ​របស់​នាង​បាន​សម្លាប់​មាន់​មួយ​ក្បាល​ធ្វើ​ម្ហូប។ ៣ ឬ​៤ ថ្ងៃ​ក្រោយ​មក កុមារី​រងគ្រោះ​បាន​ចាប់​ផ្ដើម​ឈឺ។
ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ង៉ាន ណានី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១២ ថា មន្ទីរ​ពិសោធន៍​នៃ​ក្រសួង​សុខាភិបាល មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ព្រមទាំង​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ដល់​លំនៅឋាន​កុមារី​រងគ្រោះ និង​បាន​ចុះ​ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ ពី​អនាម័យ​នៃ​ការ​រស់​នៅ និង​វិធានការ​ការពារ​ការ​ឆ្លង​ជំងឺ​នេះ។
ដោយ​ឡែក ក្រុម​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​ចុះ​ទៅ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​ភូមិ ដែល​កុមារី​រងគ្រោះ​រស់​នៅ​ដែរ។ គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី H5N1 ចំនួន ២០ នាក់​ហើយ។ ក្នុង​នោះ​មាន ១៨ នាក់​បាន​ស្លាប់៕  RFA

0 មតិ:

Post a Comment