www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, April 2, 2012

កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ព្រឹក​ថ្ងៃទី​២​មេសា

ភ្នំពេញ: កិច្ចប្រជុំ​អាស៊ាន នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២​មេសា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ មាន​កិច្ចប្រជុំ ៣​ គឺ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស កិច្ចប្រជុំ​រដ្ឋមន្ដ្រី​នៃ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន លើក​ទី ៧ និង​កិច្ចប្រជុំ​លើក​ទី​៧ នៃ​ក្រុមប្រឹក្សា​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​។
.កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន
​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បើក​កិច្ចប្រជុំ នៅវេលា​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១២​។

​ សេចក្តីប្រកាស​ព័ត៌មាន​លើកឡើងថា ក្នុងឱកាស​កិច្ចប្រជុំនៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ដ្រីការបរទេស​អាស៊ាន នឹង​ផ្លាស់ប្ដូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្ដរជាតិ ការ​អនុវត្ដ​ធម្មនុញ្ញ​អាស៊ាន ជាពិសេស​វិធាន​សម្រាប់​យោង​ក្នុង​ករណី​នៃ​ការ​មិន​អនុលោម​តាម​ សេចក្ដីសម្រេចរបស់​កិច្ចប្រជុំ​កំពូល​អាស៊ាន​។
​ ​
​ សេចក្តីប្រកាស​លើក​ឡើង​ថា រដ្ឋមន្ដ្រីការបរទេស​អាស៊ាន ក៏​នឹង​ពិនិត្យ​លើ​សេចក្ដីព្រាង​សេចក្ដីថ្លែងការណ៍​របស់​ថ្នាក់​ដឹកនាំ​ អាស៊ាន ស្ដីពីអាស៊ាន​គ្មាន​គ្រឿងញៀន​នៅ​ឆ្នាំ​២០១៥ សម្រាប់​ដាក់​ជូន​ថ្នាក់ដឹកនាំ​អាស៊ាន​អនុម័តនៅក្នុង​ឱកាស​កិច្ចប្រជុំកំពូល ​អាស៊ាន​លើក​ទី​២០​។ ក្នុងនោះ ប្រមុខ​ការទូត​អាស៊ាន​ទាំង​១០​ប្រទេសក៏​នឹង​ពិភាក្សា​លើ​ការវិវត្ត​នៃ​ ការអនុវត្តសេចក្ដី​ថ្លែងការណ៍ ស្ដីពីក្រម​ប្រតិ​ប​ត្ដិ​របស់​ភាគី​នៅ​សមុទ្រ​ចិនខាងត្បូង និង​សំណើ​របស់​ប៉ា​គី​ស្ថាន​សុំចូល​ជា​ដៃគូ​សន្ទនា​ពេញលេញ​របស់​អាស៊ាន​។​

.កិច្ចប្រជុំ​រដ្ឋមន្ដ្រី​នៃ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន លើក​ទី ៧
​ កិច្ចប្រជុំ​រដ្ឋមន្ដ្រី​នៃ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន លើក​ទី ៧ ​នៅ​ព្រឹក​នេះ ដើម្បី​ពិភាក្សា​ពី​ការត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ ទី ២០ ដែល​នឹង​ប្រព្រឹត្ដិទៅ​នៅ​ថ្ងៃ​ទី ៣-៤ ខែ​មេសា ឆ្នាំ​២០១២ នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។​

​កិច្ចប្រជុំ​ នេះ ពិភាក្សា​លើ​ផល​ប៉ះពាល់​ពី​សភាពការណ៍​វិវត្ដ លើ​សកលលោក​នា​ពេល​ថ្មីៗនៅក្នុង​តំបន់ និង​ការផ្លាស់ប្ដូរ​ទស្សនៈ ស្ដីអំពី​ភាពរឹងមាំ​របស់​អាស៊ាន ការ​អនុវត្ដ​ផែនការ​លំអិត​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​គ្របដណ្ដប់​លើ​ពាណិជ្ជកម្ម​ផ្នែក​ទំនិញ​ ពាណិជ្ជកម្ម ផ្នែក​សេវាកម្ម ការវិនិយោគ ការអភិវឌ្ឍ និង​សមាហរណកម្ម​គយ កិច្ចសហប្រតិបត្ដិការ​ផ្នែក​ដឹកជញ្ជូន កិច្ចសហប្រតិបត្ដិការ​ផ្នែកទេសចរណ៍ និង​សមាហរណកម្ម​រូបិយវត្ថុ និងហិរញ្ញវត្ថុ​។

​កិច្ចប្រជុំ​បាន​ ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ លើ​ការ​អនុវត្ដ​ផែនការមេ​ ស្ដី​ពី​ការតភ្ជាប់​តំបន់​អាស៊ាន គំនិត​ផ្ដួចផ្ដើម​/​ការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ សម្រាប់​សមាហរណកម្ម​អាស៊ាន និង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ចទូលំទូលាយ​តំបន់​អាស៊ាន​ផងដែរ​។ បញ្ហា និង​ការប្រឈមមុខ​ផ្សេងៗលើ​សន្ដិសុខ​ស្បៀង​អាហារ និង​ថាមពល នឹង​ត្រូវ​លើក​មក​ពិភាក្សានៅក្នុង​កិច្ចប្រជុំ​ផងដែរ​។​

​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​លើ​ក​ទី​៧​ ។​

.​កិច្ចប្រជុំ​លើក​ទី​៧ នៃ​ក្រុមប្រឹក្សា​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន
កិច្ចប្រជុំ ​នេះ ប្រព្រឹត្ដទៅនៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១២​។ កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ប្រធាន​សម្រាប់​ក្រុមប្រឹក្សា​សហគមន៍សង្គម​-​វប្បធម៌​អាស៊ាន​។​

​ កិច្ចប្រជុំ ពិចារណា​លើ​លទ្ធផល​នៃ​កិច្ច​ជុំ​លើក​ទី ១០ និង លើក​ទី ១១ របាយការណ៍​ស្ដីពី​ការតភ្ជាប់​តំបន់​អាស៊ាន ព្រមទាំង​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​ការ​អនុវត្ដ​ផែនការ​លំអិតនៃ​ ក្រុមប្រឹក្សា​សហគមន៍​សង្គម​វប្បធម៌អាស៊ាន​។

​កិច្ចពិភាក្សា​ សំខាន់ៗ​ផ្សេង​ទៀត​នៃ​កិច្ចប្រជុំ​នេះ រួមមាន ការដាក់​បញ្ចូល​បញ្ហា​កីឡា​ជា​ផ្នែក​ថ្មី​នៅក្នុង​ផែនការលំអិត​នៃ​ ក្រុមប្រឹក្សា​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន និង​ការពិចារណា​លើ​ឯកសារ​ទស្សនទាន​កម្ពុ​ជា ស្ដីពីការបង្កើត​មូលនិធិ នៃ​ក្រុមប្រឹក្សា​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​ផងដែរ​។

នៅព្រឹកនេះផងដែរ ចាប់ពីម៉ោង ១០ និង ៤៥ នាទី រហូតដល់ម៉ោង ១១ និង ១៥ នាទី ក៏មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពី សិទ្ធិមនុស្ស។ ក្នុងនោះ ក៏មានកិច្ចប្រជុំបន្តរវាងរដ្ឋមន្ដ្រី​នៃ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​ អាស៊ាន លើក​ទី ៧ និងបន្តកិច្ចប្រជុំ​លើក​ទី​៧ នៃ​ក្រុមប្រឹក្សា​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន។ ជាមួយគ្នានោះ ក៏មានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី៧ផងដែរ៕  CEN




0 មតិ:

Post a Comment