www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, April 23, 2012

ពិព័រណ៍​បច្ចេកវិទ្យា​ទូរគមនាគមន៍​ព័ត៌មានវិទ្យា​អន្តរជាតិ​ICT

ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១២ ​ខាង​មុខ​នេះ​ ក្រុមហ៊ុន​ IDG ASEAN ដែល​ជា​ក្រុមហ៊ុន​ធំ​និង​នាំ​មុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ នឹង​ធ្វើ​ពិព័រណ៍​ខ្នាត​អន្តរជាតិ​ ICTមួយ​ នៅ​មជ្ឈមណ្ឌល​ សន្និបាត​និង​ពិព័រណ៍​ទីក្រុង​កោះ​ពេជ្រ​ បន្ទាប់​ពី​បាន​ធ្វើ​ការ​ពន្យារ​ពេល​កាល​ពី​ថ្ងៃ​ទី​៦​ ដល់​ទី​៨​ខែ​មេសា​កន្លង​ទៅ។ ​ការ​រៀប​ចំ​តាំង​ពិព័រណ៍​ដ៏​ធំ​មួយ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទូរគមនាគមន៍​និង​សំណង់​ស៊ីវិល​នៃ​កម្ពុជា។

ការ​តាំង​ពិព័រណ៍​នោះ​​ មាន​បណ្ដា​ក្រុមហ៊ុន​ឯកជន​និង​ស្ថាប័ន​រដ្ឋ​ជា​ច្រើន​ចូលរួម​តាំង​បង្ហាញ​ផលិតផល​​របស់​ខ្លួន​ស្ដី​អំពី​សេវាកម្ម​និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​សំណង់​ស៊ីវិល​ ដែល​ការ​វិវត្តន៍​យ៉ាង​ខ្លាំង​ក្លា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដល់​ជួន​ដល់​សាធារណៈ​ជន​និង​ដៃ​គួរ​របស់​ខ្លួន​ដែល​សហការ​គ្នា​កន្លង​មក។​

ក្រុមហ៊ុន​និង​ស្ថាប័ន​ដែល​ចូលរួម​តាំង​ពិព័រណ៍​មាន​ដូច​ជា៖​ក្រុមហ៊ុន EZECOM, Sabay,Cisco,AnAnA, First Cambodia, Dell​ និង​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​ហៅ​កាត់​ថា NiDa ព្រមទាំង​មាន​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​លក់​ផលិតផល​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​ដែល​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

ក្នុង​ការ​តាំង​ពិព័រណ៍​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ក្នុង​រយៈ​ពេល​៤​បួន​ថ្ងៃ​ចាប​ពី​ថ្ងៃ​ទី​៣-៦​ខែ​ឧសភា​ឆ្នាំ​២០១២​នេះ​ដោយ​អនុញ្ញាត​ឱ្យ​ចូល​រួម​ទស្សនា​នៃ​ការ​តាំង​បង្ហាញ​ផលិតផល​ក៏​ដូច​ជា​សេវាកម្ម​ផ្សេងៗ​បាន​ដោយ​ស៊េរី​ចាប់​ពី​ម៉ោង​៨​រហូត​ដល់​ម៉ោង​៩​យប់​រៀង​រាល់​ថ្ងៃ។

គោល​បំណង​នៃ​ការ​រៀបចំ​តាំង​ពិព័រណ៍​នេះ​ដើម្បី​​ធ្វើ​ឱ្យ​មាន​ការ​រីកចម្រើន​លូតលាស់​នៃ​វិស័យ​បច្ចេកវិទ្យា​និង​ព័ត៌មាន​វិទ្យា​ចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ទាំង​នៅ​ក្នុង​តំបន់​និង​អន្តរជាតិ​ហើយ​ក៏​បាន​បង្ហាញ​ពី​ទីផ្សារ​និង​ការ​លូតលាស់​នៃ​ឧស្សាហកម្ម​ ICT នៅ​កម្ពុជា​ផង​ដែរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។  CM

0 មតិ:

Post a Comment