www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, April 24, 2012

Nokia Asha200ស៊ីមពីរបង្ហាញវត្តមានហើយ


ទូរស័ព្ទ ស៊ីមពីរ របស់ក្រុមហ៊ុន Nokia នេះ អាចដំណើរការជាមួយ ស៊ីមពីរ យ៉ាងងាយស្រួល ទូរស័ព្ទ Nokia Asha 200ហាក់បីដូចជា អ្នកមានទូរស័ព្ទពីរចឹង វាសាកសមណាស់ សម្រាប់ យុវវ័យ ព្រោះពួកគេចូលចិត្ត ប្រើប្រាស់ទូរស័ព្ទស៊ីមពីរ។ ទូរស័ព្ទនេះ មានបំពាក់ ឃីប៊ត ប្រភេទQWERTY ងាយស្រួលសម្រាប់ ការសរសេរ សារជា អក្សរ ទៅកាន់មិត្តភក្ត័ ហើយឥលូវនេះ វាកំពុងតែចេញ លក់នៅលើទីផ្សារហើយ ជាមួយគ្នានេះ វាមានតម្លៃ ថោកសមរម្យទៀតផង។

លើសពីនេះទៀត ទូរស័ព្ទប្រភេទនេះ មានច្រើនព័ណ៍ សម្រាប់ជ្រើសរើស ដូចជា ខៀវ បៃតង់ខ្ចី ខ្មៅ ស លឿងទុំ ផ្កាឈូក ខៀវស្រាល និងព័ណ៍ ស៊ីជម្ពូ។ ទូរស័ព្ទ Nokia Asha 200 គឺជាទូរស័ព្ទពីរ បញ្ចូលក្នុង ឧបករណ៍តែមួយ វាមិនមែនគ្រាន់តែមាន ស៊ីមពីរនោះទេ តែ Asha 200នេះ អាចមានមុខងារពីរ ក្នុងនោះដែរ ទូរស័ព្ទ Nokia Asha 200 មានបំពាក់ Dual-band GSM/GPRS/EDGE មានអេក្រង់ទំហំ ២,៤អ៊ីញ ប្រភេទ 256K-color QVGA TFT មានកាមេរ៉ាទំហំ២ ម៉េហ្គាភិចសេល Series 40 UI មានកម្មវិធី Stereo FM radio ជាមួយ RDS សម្រាប់ថតសម្លេង។

លើសពីនេះ វាមានបំពាក់កម្មវិធី Bluetooth 2. 1 ជាមួយ EDR មានរុន្ឋ microUSBតាមស្តង់ដារបច្ចេកទេស ជាមួយនឹងកាត microSD ទំហំ 32GB និង ខ្សែដូយ audioប្រវែង ៣,៥មីល្លីម៉ែត្រ ដែលមានគុណភាពល្អ ។ ចំណែកចំណុចមិនល្អវិញ គឺទូរស័ព្ទនេះ មិនមានប្រព័ន្ធ Wi-Fi គ្មាន 3G ហើយកាមេរ៉ា វិញ ក៏មិន ទាន់ចេញជាលក្ខណៈ ស្តង់ដារនៅឡើយទេ ។​​ 

ប្រភព

0 មតិ:

Post a Comment