www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 18, 2012

នាយករដ្ឋមន្ត្រី​​ សិង្ហបុរី Lee Hsien Loong ជាសេដ្ឋីរឺ?



លោក​ Lee Hsien Loong នាយករដ្ឋមន្ត្រី​​ សិង្ហបុរីបានថ្លែងថាលោកមានបៀវត្សរ៍ច្រើន ជាងប្រធានាធិបតីរបស់ អាមេរិកទៅទៀត ប៉ុន្តែបើនិយាយពីអំណាចវិញលោកប្រធានាធិបតីរបស់ អាមេរិក(Barack Obama) មានអំណាចច្រើនជាងលោកដូចជា ការធ្វើដំណើរតាមយន្តហោះដោយគ្មានបង់ប្រាក់ ។

ពេលនេះមានមតិរិះគន់យ៉ាងខ្លាំងៗចំពោះបៀវត្សរ៍របស់មន្ត្រីរដ្ឋាភិបាលសិង្ហបុរី ហើយថ្មីៗនេះក៏មាន សំណូមពរឱ្យកាត់ប្រាក់ ខែរបស់លោក ១ ភាគ ៣ នៃប្រាក់បៀវត្សរ៍សព្វថ្ងៃនេះផងដែរ ។ ទោះបីជាមានការកាត់បន្ថយបៀវត្សរ៍ ១ ភាគ ៣ មែន តែចំនួន​ប្រាក់បៀវត្សរ៍របស់រដ្ឋមន្ត្រីនៅសិង្ហបុរីនៅតែខ្ពស់ជាងរដ្ឋមន្ត្រីនៅប្រទេសផ្សេងៗនៅលើលោកដដែល ។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee មានបៀវត្សរ៍ ១,៦៩ លានដុល្លារក្នុងមួយឆ្នាំ ។ ទោះបីជាកាត់បន្ថយ ៣៦ ភាគរយ ក៏ដោយ ។ បៀរវត្សរ៍នេះខ្ពស់ជាង ៤ ដងបើធៀបនឹងប្រាក់ខែរបស់ អូបាម៉ា ដែលទទួលបានតែ ៤០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ។ លោក លី បានប្រៀបធៀបកាលពីម្សិលមិញថា លោក Obama មានលទ្ធភាពរកបានប្រាក់រាប់លានដុល្លារ នៅក្រោយ​ពេលដែល Obama ចូលនិវត្តរ៍ ៕
18,Jan,2012,10:31AM By: Neak Toch

0 មតិ:

Post a Comment