www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 22, 2012

ព្រឹ​ទ្ធាចា​រ្យ​ ជា​ សុ​ទ្ធ ​បានទទួល​មរណភាព



លោក​ជា​ សុ​ទ្ធ ​អគ្គហិរញ្ញិក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ព្រឹ​ទ្ធាចា​រ្យ​មួយរូប​នៅ​រដ្ឋសភា ​បានទទួល​មរណភាព ​ដោយសារ​ជំងឺ ​កាលពី​ម៉ោងជាង​ប្រាំ​ល្ងាច​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១២ ​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​លោក​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​សិ​ង្ហ​បុរី ​អស់​មួយរយៈពេល​មក។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​និយាយថា ​លោក​ ជា​ សុ​ទ្ធ ​ដែល​កើត​នៅ​ថ្ងៃ​ឆ្នាំ១៩២៨ ត្រូវបាន​បញ្ជូន​តាម​យន្តហោះ​ពី​ប្រទេស​សិង្ហបូរី ​កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ មកកាន់រាជធានីភ្នំពេញ។ ក្រោយមក​លោក​ក៏បាន​ទទួលមរណភាព​នៅ​ល្ងាច​​ថ្ងៃ​សៅរ៍ម្សិលម៉ិញ​នេះ។

មន្ត្រី​គណបក្ស​ប្រជាជន​បានចាត់ទុកមរណភាព​របស់លោក​ ជា សុទ្ធ គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​ សម្រាប់​គណបក្ស ​និង​ប្រទេស​កម្ពុជា ​ដោយហេតុថា​ លោក​ជាម​នុស្ស​ ​ដែល​បាន​បម្រើ​ប្រទេសជាតិ​កម្ពុជា​អស់​ពេល​យ៉ាងយូរ។

លោក ​ជា ​សុ​ទ្ធ ​គឺជា​មនុស្ស​ដ៏​សំខាន់​​មួយរូប​ នៅក្នុងជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​លោក​មាន​តួនាទី​ជា​អគ្គ​ហិរញ្ញិក​របស់​គណបក្ស ​និង​ជា​សមាជិក​មួយរូប​នៅក្នុង​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ ដែលមាន​សមាជិក ៣៦ រូប។

លោក​ ជា​ សុទ្ធ ជាជន​ទី​ពីរ ​នៅក្នុង​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​បានទទួល​មរណភាព បន្ទាប់ពី​លោក​ ហុក​ ឡងឌី​ ដែលបានទទួល​មរណភាព​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។

លោក​ ជា សុទ្ធ ក៏បាន​កាន់តំណែង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​រាជបល្ល​ង្គ​ផងដែរ ​បន្ថែម​លើ​មុខងារ​របស់លោក​ជា​សមាជិករដ្ឋសភា​ មណ្ឌល​ភ្នំពេញ៕ 22.Jan.2012 By:Neak Toch

0 មតិ:

Post a Comment