www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 18, 2012

យុ​ទ្ឋ​នា​ការ​ផ្សព្វផ្សាយ​អប់រំ​ក្មេង​ទំនើង​ ​តាម​ប​ណ្តា​ល​សាលា​​នៅ​ខណ្ឌ​ទួល​គោក​

រាជ​ធានី​ភ្នំពេញ​ ​៖ កាលពីនៅ​ថ្ងៃ​ទី​១៧ ខែ​មក​រា​ ​ឆ្នាំ​២០១២ ម្សិលម៉ិញវេលា​ម៉ោង​១៥និង​០០នាទី​ ​គណ​:បញ្ជាការ​ឯក​




ភាព​ខណ្ឌ​ទួល​គោក​ ​មាន​សាលា​ខណ្ឌ​ ​នគរបាល​ខណ្ឌ​ ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ ​និង​ ​គណ​:គ្រប់គ្រង​វិទ្យា​ល័​យ​ឥន្ទ្រ​ទេវី​ ​បាន​ចុះ​ផ្សព្វផ្សាយ​សេ​ច​ក្តី​ណែនាំ​លេខ​ ​១១ ស​ ​ណ​ ​ន​ ​.ស​.ម​ណ​១​ ​ចុះ​ថ្ងៃ​ទី​១៩ ខែ​តុលា​ ​ឆ្នាំ​២០០៩ របស់​សាលា​រាជ​ធានី​ភ្នំពេញ​ ​ស្តី​ពី​ការ​អនុ​វត្ត​ន៌​ ​វិធាន​ការ​អប់រំ​ប​ង្កា​ទប់​ស្កាត់​ ​ ​និង​ ​បង្ក្រាប​សកម្មភាព​ក្មេង​ទំនើង​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ចំណុច​វិទ្យា​ល័​យ​ឥន្ទ​រ​ទេវី​ ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក​ ​។

នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​នេះ​ ​មាន​ការ​ចូល​រួម​ពី​លោក​គ្រូ​ ​អ្នក​គ្រូ​ ​សរុប​ចំនួន​ ​១៣២នាក់​ ​និង​សិស្សានុសិស្ស​ ​ចំនួន​ ​១៩៦១នាក់​ ​ស្រី​៩២២នាក់​ ​។

ក្រោយ​ពី​ការ​ស្តា​ប់​នូវ​សេ​ច​ក្តី​ណែនាំ​ខាង​លើ​ ​តំណាង​សិស្សានុសិស្ស​ ​ប្រចាំ​វិទ្យា​ល័​យ​ឥន្ទ្រ​ទេវី​ ​បាន​ឡើង​ប្តេ​ជ្ញា​ចិត្ត​ ​ចូល​រួម​ប​ង្កា​ទប់​ស្កាត់​ ​សកម្មភាព​ក្មេង​ទំនើង​នេះ​ ​ ​និង​រួម​គ្នា​ធ្វើ​ខ្លួន​អោ​យ​ក្លាយ​ជា​កូន​ល្អ​ ​មិត្ត​ល្អ​ ​និង​ ​សិស្ស​ល្អ​ ​នៅ​ ​ក្នុង​សង្គម​ជាតិ​ ​។

ពិធី​ផ្សព្វផ្សាយ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ​១៦និង​០០នាទី​ ​ដោយ​ស្ថិត​ក្រោម​បរិយាកាស​ ​សប្បាយ​រីករាយ​ ​និង​ ​ស្និត​ស្នាល​ក្រៃ​លែង​ ​៕ 18,Jan,2012/10:44AM By: Secret

0 មតិ:

Post a Comment