www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 18, 2012

ចាស់ក្រៅតម្រារអាចារ្យបន្លំពណ៌

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ វេលា​ម៉ោង ៨​និង០០​នាទី នៅផ្ទះ​លេខ ២២៤៤ ក្រុម​​១៥ ភូមិស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ មានអំពើ​រំលោភ​សេពសន្ធវៈ​បាន​កើត​ឡើង​ដែល​បង្ក​ឡើង​ដោយ ជនល្មើស ឈ្មោះ អ៊ុន សួង ភេទ​ប្រុស អាយុ ៧៩ឆ្នាំ មុខរបរ​ស៊ីឈ្នួល​ដុត​សាកសព នៅវត្ត​ទួលសន្ថវន្ត មាន​ទីលំនៅ​ខាងលើ (ឃាត់ខ្លួន)។ តាមការ​រៀបរាប់​របស់​ជនរងគ្រោះ ឈ្មោះ ខ​ ស.ន ភេទស្រី អាយុ ១២ឆ្នាំ មុខរបរ​សិស្ស​ ទីលំនៅផ្ទះ​គ្មានលេខ ក្រុម​​១៥ ភូមិស្ពានខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ​បានប្រាប់​ឲ្យដឹង​ថា នៅមុនពេល​កើតហេតុ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៩និង០០នាទី ជនសង្ស័យ​ខាងលើ​បានហៅ​ជនរងគ្រោះ​ឲ្យមក​ដក​រោមគ្លៀក​នៅផ្ទះ​របស់​ខ្លួន ពេលដក​រោមគ្លៀក​រួចហើយ ជនល្មើស​បានប្រគល់​ប្រាក់​ចំនួនពីរពាន់រៀល​ឲ្យជនរងគ្រោះ​ហើយពុំ​ឲ្យជន​រងគ្រោះ​ទៅណាទេ ដោយបង្ខំ​ឲ្យស្រាតខោ​ចេញរួច​ក៏ចាប់រំលោភ​តែម្តង។ បន្ទាប់មក​ជនរងគ្រោះ​បានដើរ​មកផ្ទះ​របស់​ខ្លួនវិញ ដោយ​ជនល្មើស​បានហាម​មិនប្រាប់​ឪពុកម្តាយ​ខ្លួន ។ លុះមក​ដល់ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១២ ប្រហែល​ម៉ោង ៨​ព្រឹក ជនរងគ្រោះ​បានអង្គុយ​លេង​ក្រោម​ផ្ទះ ជនល្មើស​ក៏បានមក​ហៅជនរងគ្រោះ​ទៅ​ដក​រោមគ្លៀក​ម្តង​ទៀត ហើយក៏បាន​ចាប់រំលោភ​ម្តងទៀត​ដោយឲ្យ​ប្រាក់ ពីរពាន់រៀលដដែល។

រហូតមកដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១២ វេលាម៉ោង ៩និង​៣០នាទី ម្តាយ​របស់ជន​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​ប្តឹង​លើឈ្មោះ អ៊ុន សួង ពីបទរំលោភ​សេពសន្ធវៈ​បានសម្រេច​លើកូនស្រី​របស់​ខ្លួន។

តាមការ​ស្រាវជ្រាវ​របស់សមត្ថកិច្ច និងផ្អែក​តាមការ​បំភ្លឺ​របស់​ជនរងគ្រោះ​បានឲ្យ​ដឹងថា​ឈ្មោះ អ៊ុន សួង ភេទប្រុស អាយុ ៧៩ ឆ្នាំពិតជា​បាន​រំលោភ​សេពសន្ធវៈ​ប្រាកដ​មែន។ បច្ចុប្បន្ន​ជនល្មើស​កំពុងឃាត់​ខ្លួននៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បីចាត់​ការ​តាម​និតិវិធីច្បាប់៕18,Jan,2012/11:01AM By: Secret

0 មតិ:

Post a Comment