www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 22, 2012

រមណីយដ្ឋានវិមានពពកភ្នំបូកគោ





រមណីយដ្ឋានភ្នំបូកគោជារមណីយដ្ឋានមួយដែលមានទីតាំង ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត សម្បូរទេសភាព ស្រស់ត្រកាលហ៊ុមព័ទ្ធដោយរុក្ខជាតិខៀវស្រងាត់ និងដុំពពកក្រាស់ឃ្មឹកដូចអ័ព្ទវាហាក់ដូចជាឋានសួគ៌ាមួយដែលមនុស្សជាទូទៅគិតស្មានមិនដល់ជាពិសេសគឺ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ក្នុងការទៅទស្សនាកម្សាន្តសប្បាយ
ប៉ុន្តែ ជាអកុសល ដោយសាររមណីយដ្ឋាននេះ ខ្វះជម្រក និងកន្លែងសម្រាប់បន្ទោបង់ ធ្វើឱ្យភ្ញៀវជាច្រើន ដែល ទៅទស្សនាមានការត្អូញត្អែរ និងថ្នាំងថ្នាក់យ៉ាងខ្លាំង...។
នៅពេលដែលយើងធ្វើដំណើរតាមរថយន្តតាមបណ្តោយផ្លុវបត់បែនឡើងចុះវាតាមចង្កេះភ្នមដើម្បីឡើងដល់ចំនុចកំពូលនៃភ្នំបូកគោវាពិតជាធ្វើឲ្យអារម្មណ៍អ្នកធ្វើដំណើរមានរំភើបញាប់ញ័ររួមទាំងការភ័យខ្លាចផងដែរ។​ ព្រោះថារថយន្តបត់បែនលូតឆ្ពោះទៅមុខដោយប្រុងប្រយ័ត្នជាទីបំផុត ប៉ុន្តែការតក់ស្លុតនេះត្រូវបានរសាត់បាត់ទៅវិញដែលយើងគយគន់មើលតាមច្រកបង្អួឡាន ដោយឃើញទេសភាពប្លែកៗពិសេសទៅទៀតនោះនៅពេលដែលយើងទៅដល់ចំនុចកំពូលនៃភ្នំនេះយើងអាចរត់ប្រលែងលេងជាមួយនឹងពពកបានទៀតផង។ ខណះនោះផងដែរវាហាក់បីដូចជានាំភ្ញៀវទេសចរណ៍ទាំងកំពុងស្ថិតនៅលើឋានសួគ៌ាផងដែរ លើសពីនេះទៅទៀតយើងក៏អាចឃើញអគារចាស់ដែលបន្សល់ទុកតាំងពីសម័យណាប៉ូលេអុងផងដែរ បើយើងសម្លឹងមើលមកខាងក្រោមវិញវានឹងមានទិដ្ឋភាពដ៏ស្រស់ត្រកាលគួជាទីមនោរម្យទៀតផង។
បច្ចុប្បន្ន រមណីយដ្ឋានភ្នំបូកគោ កំពុងស្ថិតក្នុង ដំណាក់កាលសាងសង់ផ្លូវឡើង និងសំណង់អគារសណ្ឋាគារ ព្រមទាំងសំណង់ផ្សេងៗជាច្រើនទៀត ដូចជា អគារកាស៊ីណូ ផ្ទះស្នាក់លក្ខណៈគ្រួសារ និងកន្ត្រក- ខ្សែកាប សម្រាប់ឱ្យភ្ញៀវជិះលេងកម្សាន្តជាដើម​ដែលជាអ្នកទទួលបានសិទ្ធិក្នុងការអភិវឌ្ឍន៍តំបន់ រមណីយដ្ឋានភ្នំបូកគោគឺក្រុមហ៊ុនសូគីម៉ិច៕

22.Jan.2012/12:50PM By:អនុស្សារ៍

0 មតិ:

Post a Comment