www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, January 19, 2012

មនុស្សប្រភេទទីបីអាចជាអ្នកអប់រំកូនបានល្អ

អាពាហ៍ពិពាហ៍​បុរស​ភេទ​ទី៣​ និង​ជាពិសេស​ឪពុក​ម្តាយ​ភេទ​ទី៣​អាច​ក្លាយ​ជា​អាណាព្យាបាល​ដ៏​ល្អ​សម្រាប់​ក្មេង​ៗក្នុង​រយៈ​ពេលថ្មីៗ​នេះ​។កាលពី​ថ្ងៃទី៦ ខែមករា​លោក​Rick Santorum បេក្ខភាព​ប្រធានាធិបតី​ដ៏​មាន​ក្តីសង្ឃឹម​មកពី​គណបក្ស​សា​ធា​រណះ​បាន​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​នៅ New Hampshire ថា កូនៗដែលមាន​ឪពុក​ជាប់​ក្នុង​គុក​ប្រហែល​ជាមាន​លក្ខ​ណះ​ល្អប្រសើរ​ជាង​ឪពុកម្តាយ​ដែលជា​មនុស្ស​ភេទ​ដូចគ្នា និង​កូន​គ្មាន​ឪពុក​ផង។
ហើយ​កាលពី​ថ្ងៃទី៩ ខែមករា Pope Benedict បាន​ហៅ អាពាហ៍ពិពាហ៍​ភេទ​ទី៣គឺជា ការគំរាមកំហែង “ចំពោះ​អនាគត​នៃ​មនុស្សជាតិ”ដែល​នេះ​សំអាង​លើ​តម្រូវការ​របស់ក្មេងៗដែលមាន​មេផ្ទះ​ភេទ​ដូចគ្នា។
ប៉ុន្តែ​ការស្រាវជ្រាវ​លើ​គ្រួសារ​មួយចំនួន​បង្ហាញថា បុរស​ភេ​ទី៣ និង​ស្ត្រីភេទ​ទី៣មិនបាន​គាំទ្រ​សេចក្តី​អំណះអំណាង​ដែល​លើកឡើង​នេះ​ទេ។ តាមពិត​ឪពុកម្តាយ​ភេទ​ទី៣ប្រហែល​ដើរតួនាទី​ជា​ឪពុកម្តាយ​ដ៏​ល្អ និង​មាន​ទេពកោសល្យ​ទៀតផង។
លោក Abbie Goldberg ជា​អ្នក​ចិត្ត​វិទ្យា​នៅ​សកល​វិទ្យាល័យ Clark University នៅ​ទីក្រុង ម៉ាសា​ជូ​ហ្សេ​ត​ដែល​បានធ្វើការ​ស្រាវជ្រាវ​មនុស្ស​ភេទ​ទី៣ក្នុង​ភាពជា​ឪពុកម្តាយ​បង្ហាញថា “ឪពុកម្តាយ ឬ​អាណាព្យាបាល​ភេទ​ទី៣ “មាន​និ​ន្ន​ការជំរុញ​ទឹកចិត្ត និង​ការតាំង​ចិត្ត​ខ្ពស់ជាង​ឪពុកម្តាយ​ដែលមាន​ភេទ​ផ្ទុយគ្នា​នៅក្នុង​លក្ខ​ណះ​ជា​មធ្យម ពី​ព្រោះតែ​ពួកគេ​ជ្រើសរើស​ធ្វើជា​ឪពុកម្តាយ។ បុរស​ភេទ​ទី៣ និង​ស្ត្រីភេទ​ទី៣កម្រ​ក្លាយជា​ឪពុកម្តាយ​ដោយ​ចៃ​ដុ​ន្យ​ណាស់ បើ​ប្រៀបធៀប​នឹង​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃ​ដុ​ន្យ​រហូតដល់​ទៅ៥០ភាគរយ​ក្នុងចំណោម មនុស្ស​មាន​ភេទ​ដូចគ្នា។ លោក Goldberg និយាយថា “នោះបាន​ប្រែក្លាយ​ទៅជា​ការ​ប្តេជ្ញាចិត្ត​ដ៏​ខ្លាំងក្លា និង​មានការ​ទំនាក់ទំនង​ខ្ពស់។
ខ​ណះ​ពេល​ការស្រាវជ្រាវ​បាន​បង្ហាញថា កូនៗរបស់​ឪពុកម្តាយ​ភេទ​ដូចគ្នា​លក្ខ​ណះ​ខុសគ្នា​ចំពោះ​កា​រស​ម្រ​ច​បាន​លទ្ធផល​ដ៏​ល្អ​ទាំង​សុខភាព​ផ្លូវចិត្ត តួនាទី​ក្នុងសង្គម និង​កត្តាផ្សេងៗទៀត​ដែល​អាចធ្វើ​ឲ្យ​កុមារ​មាន​អំណោយផល​ល្អ​ចំពោះ​ចិត្ត​ទូលំទូលាយ ទេពកោសល្យ និង​ដើរតួ​ជា​គំរូ​ល្អ​សម្រាប់​សម្ពន្ធភាព​ដ៏​មាន​គុណភាព។ នេះ​បើ​យោងតាម​ការ​ស្រាវ ហើយ​ការស្រាវជ្រាវ​នេះ ហើយ​បន្ថែមទៀតថា មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ បុរស​ភេទ​ទី៣ និង​ស្ត្រីភេទ​ទី៣ទំនង​ដូចជា​ផ្តល់​ទីកន្លែង​ដ៏​សមរម្យ និង​តាម​ស្តង់ដារ​នៃ​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន។ (ការពិត ចំណុច​នេះ​មិនអាច​និយាយថា ឪពុកម្តាយ​ភេទ​ដូចគ្នា​មិនអាច​ចិញ្ចឹម​បីបាច់​ថែរក្សាកូនៗប្រកបដោយ​គុណភាព​ដូច​ឪពុកម្តាយ​ផ្ទុយ​ភេទ​គ្នា​នោះ)៕
19.Jan.2012/03:00PM

0 មតិ:

Post a Comment