www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​មិន​ឲ្យ​ដុត​គោ​ទាំង​មូល ​នៅ​ទី​សាធារណៈ​និង​ទន្លេ​មុខ​វាំង ​មិន​ឲ្យ​មាន ​ការ​នេសាទ ​ត្រី​និង​ចាប់​សត្វ​

ភ្នំពេញ ​៖​ អនុវត្តន៍​តាម​ស.ជ.ណ​ របស់​រាជរដ្ឋាភិបាល​លេខ​១៥​ចេញ​ថ្ងៃ​ទី​១០​ ខែ ​មករា​ ឆ្នាំ​២០១២​ ​លោក ​កែប​ ជុតិមា​បាន​ធ្វើ​ការណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ទាំង​អស់​ត្រូវ ​គោរព​តាម​ឲ្យ​បាន​​ម៉ត់ចត់។​​ក្នុង​ស.ជ.ណ​ នោះ ​លោក ​កែប​ ជុតិមា ​អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា​ មាន​ពីរ​ចំណុច​ ដែល​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​យក​ទៅ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។
​ក្នុង​នោះ​បញ្ហា​ទី​១​ ​ទប់ស្កាត់​នូវ​រូបភាព​អាជីវកម្ម​គោ​ដុត ​នៅ​ទី​ចំហ​សាធារណៈ ​ដូច​ជា​មុខ​ហាង​ជា​ដើម​ ដែល​បង្ហាញ​ពី​​រូប​ភាព​ហិង្សា​ឃោរឃៅ​ ផ្ទុយ​ពី​គោល​ការ​អហិង្សា​ធម៌​របស់​ព្រះពុទ្ធ​សាសនា។​ បញ្ហា​ទី២​ គឺ​ ការ​ប្រកាស​ដាក់​ទន្លេ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ជា​ដែនដី​អភ័យ​ភូមិ ​ហាមឃាត់ ​ការ​នេសាទ ​ត្រី ​ឬ ​ប្រមាញ់​សត្វ​គ្រប់​​ប្រភេទ។ ​ចំពោះ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​បញ្ហា​ទី​២​នេះ​គឺ​មាន​អាជ្ញាធរ​ខណ្ឌដូនពេញ និង ខណ្ឌឫស្សីកែវ ហើយ​សមត្ថកិច្ច​របស់​យើង​ហាម​រដ្ឋបាល​ជលផល រដ្ឋបាល​ព្រៃឈើ ហើយ​និង​នគរបាល​ជើង​ទឹក ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងនោះ ត្រូវតែ​យក​ទៅ​ណែនាំ ប្រាប់​ប្រជាពលរដ្ឋ​អំពី ស.ជ.ណ នេះ ឲ្យ​ពួកគាត់​បាន​យល់។ លោក កែប ជុតិមា ក៏បាន​បញ្ជាក់​ដែរថា ស.ជ.ណ នេះ​សូម្បីតែ​ស្ទូចត្រី​នៅមុខ​វាំង ក៏​មិន​អនុញ្ញាត​ឲ្យ​ដែរ។ បើ​ស្ទូចត្រី​កំសាន្ត​លេង​ទៅ​ស្ទូច​ឲ្យ​ឆ្ងាយ​ពីមុខ​វាំង អាច​ទៅ​ស្ទូច​នៅ​អរិយក្សត្រ ​។​

លោក ​កែប​ ជុតិមា ​បាន​ធ្វើ​ការណែនាំ​ដល់​នាយក​រដ្ឋបាល​របស់​សាលា​រាជធានី​ភ្នំពេញ​ធ្វើ​លិខិត ​មួយ​ឲ្យ​បាល​ល្អ​លំអិត​ជុំវិញ ស.ជ.ណ​នេះ។ ក៏​គេ​មិនមែន​ហាម​មិន​ឲ្យ​ដុត​គោ​ទាំងមូល​ទេ តែ​ត្រូវ​ដុត​នៅ​កន្លែង​បិទបាំង​ណាមួយ​ឲ្យ​បាន​ឆ្អិន ហើយ​កាប់​ជា​កង់ៗ មក​ដាក់​លក់​មុខ​ហាង​មក។ លោក កែប ជុតិមា ក៏បាន​បញ្ជាក់​ផង​ដែរ​ថា មាន​សមត្ថកិច្ច​មួយចំនួន​បាន​ប្រាប់​គេ​ថា ដុត​គោ​ទាំងមូល​ក៏​មិន​ឲ្យ​ដុត​ដែរ។ តែ​ធាតុ​ពិត​មិនមែន​ដូច្នេះ​នោះ​ទេ គឺ អនុញ្ញាត​ឲ្យ​មាន​ការ​ដុត​ទាំងមូល បាន​​គ្រាន់តែ​មិន​អនុញ្ញាត​ឲ្យ​ដុត​នៅ​ទីកន្លែង​ចំហ នៅ​ទី​សាធារណៈ​ប៉ុណ្ណោះ។
លោក កែប ជុតិមា បាន​លើកឡើង​នូវ​ការណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​អំពី ស.ជ.ណ ខាង​លើនេះ កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១២ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​អនុវត្តន៍​ការងារ​ឆ្នាំ ២០១១ និង​ទិសដៅ​បន្ត​ឆ្នាំ២០១២។ ក្នុង​អង្គសន្និបាត​នោះ​ក៏បាន​លើកឡើង​នូវ​សមិទ្ធផល​នានា​បាន​អនុវត្តន៍​ ជោគជ័យ​ក្នុង​ឆ្នាំ ២០១១កន្លងមកហើយ​ក៏បាន​លើកឡើង​ពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​ដែល​ត្រូវ​ បំពេញ​បន្ថែម​នៅក្នុង​ឆ្នាំ២០១២នេះ​ផងដែរ។
ចំណែក​បញ្ហា​សន្តិសុខ​សុវត្ថិភាព​វិញ​ក្នុង​ឆ្នាំ ២០១១កន្លងមកនេះ​បាន​កើតមានឡើង​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន៥៦០លើក កើន៧៦ភាគរយ រួមមាន​បទល្មើស ឧក្រិដ្ឋ ១៤១លើក កើន១១ភាគរយ​ក្នុង​នោះ​ប្លន់​ប្រដាប់អាវុធ៣១លើក ថយចុះ២៤ភាគរយ ប្លន់​ប្រើប្រាស់​មធ្យោបាយផ្សេង៣១ករណី កើន២៩ភាគរយ ឃាតកម្ម ៤០ករណី​កើន២១ភាគរយ ជំរិត​ទារប្រាក់២លើក រំលោភ​សេពសន្ធវៈ​៣៦លើក កើន២៤ភាគរយ និង បទមជ្ឈិម ៤១៩លើក កើន១១៩ភាគរយ៕

0 មតិ:

Post a Comment