www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 8, 2012

ស្ថានទូត​សហរដ្ឋ​អាមេរិក និង​មជ្ឈមណ្ឌល​បុប្ផាណា​រៀបចំ​ការ​តាំង​ពិព័ណ៌​ពិសេស របស់​លោកស្រី Becker


  ស្ថានទូត​សហរដ្ឋ​អាមេរិក និង​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​នឹង​រួម​គ្នា​រៀបចំ​ការ​តាំង​ ពិព័ណ៌​រូបថត​ពិសេស របស់​អ្នក​សារព័ត៌មាន Elizabeth Becker ដែល​មាន​ចំណងជើង​ថា “​ដំណើរ​ដ៏​គ្រោះថ្នាក់​របស់​អ្នក​យក​ការណ៍​ឆ្ពោះ​ទៅ​កាន់​របប​កម្ពុជា​ ប្រជាធិបតេយ្យ​” ។ ពិធី​បើក​ជា​ផ្លូវការ​នូវ​ការ​តាំង​ពិព័ណ៌​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ វេលា​ម៉ោង ៦ ល្ងាច នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ក្នុង​ក្រុង​ភ្នំពេញ ដែល​មាន​អាស័យដ្ឋាន​ផ្ទះ​លេខ ៦៤ ផ្លូវ​លេខ ២០០ (​ផ្លូវ​ឧញ៉្ញា​ម៉ែន​)​។ លោក Jeff Daigle ភារធារី​ស្ថានទូត​អាមេរិក​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​នោះ​។
         ក្នុង​ថ្ងៃ​ដដែល (៩ ខែ​កុម្ភៈ) វេលា​ម៉ោង ៣:០០ រសៀល លោកស្រី Becker នឹង​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ស្តីពី​ពិព័ណ៌​នោះ (​សូម​អ្នក​សារព័ត៌មាន​ចូលរួម​ក្នុង​ម៉ោង​នេះ​)​។
        កម្មវិធី​តាំង​ពិព័ណ៌​នេះ ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ នឹង​បង្ហាញ​រូបថត​និង​បទសំភាសន៍​នានា របស់​លោកស្រី Elizabeth Becker ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៨​។
        លោកស្រី Elizabeth Becker ដែល​ជា​អតីត​អ្នក​យក​ព័ត៌មាន​អោយ​សារព័ត៌មាន New York Times និង​ជា​អ្នក​និពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា នៅ​ពេល​ដែល​សង្គ្រាម​រលត់​ទៅ (When the War was Over) ដែល​ជា​ប្រភេទ​សៀវភៅ​ស្តីពី​ប្រវត្តិ​ប្រទេស​កម្ពុជា​និង​របប​ខ្មែរ​ក្រហម​ នោះ  គឺ​ជា​អ្នក​យក​ព័ត៌មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​យក​ព័ត៌មាន​តែ​ពីរ​នាក់​ ប៉ុណ្ណោះ​របស់​លោក​ខាង​លិច ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​ប្រទេស​នេះ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​ កម្ពុជា​ប្រជាធិបតេយ្យ​។ លោកស្រី​បាន​ចាប់ផ្តើម​អាជីព​ជា​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ ឆ្នាំ​១៩៧២ ហើយ លោកស្រី​គឺជា​អ្នក​ជំនាញ​ស្តីពី​របប​ខ្មែរ​ក្រហម​និង​ប្រទេស​កម្ពុជា​សម័យ​ ទំនើប​។ លោកស្រី Becker ក៏​បាន​និពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា “​បុប្ផាណា​”  ដែល​រៀបរាប់​ពី​ដំណើរ​រឿង​របស់​យុវនារី​ខ្មែរ​ម្នាក់ ដែល​ត្រូវ​បាន​សំលាប់​ដោយ​ពួក​ខ្មែរ​ក្រហម​។
The U.S. Embassy in Phnom Penh and the Bophana Audiovisual Resource Center are teaming up to present a special photographic exhibition A Reporter’s Dangerous Guided Tour through Democratic Kampuchea by journalist Elizabeth Becker. The official opening of the exhibit will take place on Thursday, February 9, 2012, at 6:00 p.m. at the Bophana Center in Phnom Penh – #64, Street 200 (Okhnia Men). Jeff Daigle, Chargé d ’Affaires, a.i. of the U.S. Embassy will preside over the event.

Earlier that same day at the Bophana Center beginning at 3:00 p.m., Ms. Becker will be available to answer questions from the press about the exhibit.

This exhibit, sponsored by the U.S. Embassy in Phnom Penh, features photographs and interviews from Elizabeth Becker’s trip to Cambodia in December 1978.

Elizabeth Becker, former New York Times correspondent and author of When the War was Over, the classic history of Cambodia and the Khmer Rouge, is one of only two Western reporters to visit Cambodia when it was Democratic Kamphuchea. She began her career as a reporter in Cambodia in 1972 and is an expert on the Khmer Rouge and modern Cambodia. Ms. Becker also wrote Bophana, the story of a young woman killed by the Khmer Rouge.

Source: EMBASSY IN THE UNITED STATES

0 មតិ:

Post a Comment