www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, February 4, 2012

អាស៊ីអឺរ៉ុបគ្រប់គ្រងស្ថានភាពបានល្អក្រោយពីទទួលមេរៀនដ៏អាម៉ាស់



ភ្នំពេញៈ ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ខេត្តព្រះវិហារ រីកមុខឡើងវិញក្រោយពីបំបាក់ ក្រុមខេត្តកំពតដោយលទ្ធ ផល៦ទល់នឹង០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយពីមួយ ប្រកួតដំបូង បានចាញ់ក្រសួងការពារជាតិយ៉ាង អាម៉ាស់៥ទល់នឹង០ ខណៈដែលក្រុមក្រសួងការពារជាតិ មានគ្នាតែ១០នាក់នោះ។
ការប្រកួតក្នុងតង់ទីមួយនារសៀលថ្ងៃទី០៣ ខែកុម្ភៈ ក្រុមអាស៊ីអឺរ៉ុប បានធ្វើការនាំមុខក្រុមខេត្តកំពត ដោយគ្រាប់បាល់២ទល់នឹង០ ដែលធ្វើបានបានសម្រេចដោយកីឡាករ អៀ ពិរ៉ុត នៅនាទីទី១៩ និងគ្រាប់ទីពីរ ដោយកីឡាករ ដួង ច័ន្ទជីវ័ន នៅនាទីទី៣៤ លុះចូលដល់តង់ទី២ អាស៊ីអឺរ៉ុបបន្តរកបាន៤គ្រាប់ទៀត នៅនាទីទី ៥១, ៦៩, ៨៦ និង៩២។ ចប់ការប្រកួតពេញម៉ោង ក្រុមអាស៊ីអឺរ៉ុប បានឈ្នះក្រុមខេត្តកំពត ដោយលទ្ធផល៦ទល់នឹង០ និងទទួលបាន៣ពិន្ទុ បន្ទាប់ពីលេងបាន២ប្រកួត ដោយឈ្នះ១ និងចាញ់១។
នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ក្រុមអាស៊ីអឺរ៉ុបនឹងបន្តជួបជាមួយក្រុមគីរីវង់សុខសែន  ជ័យទៀត វេលាម៉ោង០៤ និង០០នាទីល្ងាចនៅពហុកីឡដ្ឋានខេមរភូមិន្ទ ស្របពេលដែលថ្ងៃនេះ ក្រុមគីរីវង់សុខសែនជ័យបានទទួល១ពិន្ទុ បន្ទាប់ពីលទ្ធផលប្រកួតថ្ងៃនេះ ទទូលបានត្រឹម១ស្មើជាមួយក្រសួងការពារជាតិមកនោះ។
លទ្ធផល២ប្រកួតទៀតនៅពហុកីឡដ្ឋានខេមរភូមិន្ទ ណាហ្គាខបបានត្រឹមតែ២ស្មើ ជាមួយនឹងឆ្លាមសមុទ្រ ស្របពេល ដែលក្រុមបាត់ដំបងក៏បានឈ្នះក្រុមប៉ៃលិន១-០។ ណាហ្គាខប២ប្រកួតរបស់ខ្លួន ឈ្នះ១ និងស្មើ១ មាន៤ពិន្ទុ ស្មើជាមួយឆ្លាមសមុទ្រ ខណៈដែលក្រុមបាត់ដំបងមាន៣ពិន្ទុ ដោយប៉ៃលិនគ្មានពិន្ទុសោះ។
សម្រាប់ការប្រកួតក្នុងថ្ងៃទី៤ នៃព្រឹត្តិការណ៍ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១២ នឹងមាន៤ប្រកួតទៀតដោយ ក្រុមជើងខ្លាំងព្រះខ័នរាជ ប៉ះជាមួយបៀលប្រាយយូណាយធីត ម៉ោង២ និង០០នាទីរសៀល នៅពហុកីឡដ្ឋានខេមរ ភូមិន្ទ និងក្រុមខេត្តស្ទឹងត្រែង ប៉ះជាមួយក្រុមខេត្តកោះកុង ម៉ោង៤ និង០០នាទីល្ងាច នៅពហុកីឡដ្ឋានដូចគ្នាខាងលើដែរ ហើយ២ប្រកួតទៀតនៅពហុកីឡដ្ឋានជាតិអូឡាំពិកវិញគឺ ក្រុមភ្នំពេញក្រោន ប៉ះជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ោង២ និង០០នាទីរសៀល និងក្រុមកំពង់ចាម (ចម្ការកៅស៊ូបឹងកេត) ប៉ះជាមួយ ខេត្តក្រចេះ ម៉ោង៤ និង០០នាទីល្ងាច៕

0 មតិ:

Post a Comment