www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 3, 2012

មហន្តរាយ​បាល់​ទាត់​នៅ ​អេហ្ស៊ីប បាន​សម្លាប់​មនុស្ស​ជាង​ ៧០​នាក់

ក្រុង​ផត សាអ៊ីដៈ  មនុស្ស​៧៤​នាក់ ត្រូវ​បាន​ស្លាប់​ និង​យ៉ាង​តិច​ ១​ពាន់​នាក់​ទៀត​ រង​របួស​កាលពី​ថ្ងៃ​ពុធ​ នៅ​ពេល​ដែល​អ្នក​គាំទ្រ​បាល់​ទាត់​អេហ្ស៊ីប បាន​សម្រុក​ចូល​ទី​លាន​ប្រកួត​ នៅ​ក្នុង​ក្រុង​ផត សាអ៊ីដ ជា​ឧបទ្ទវហេតុ​មួយ​ដែល​ សម្លាប់​មនុស្ស​ច្រើន​បំផុត​ ចាប់​តាំង​ពី​ការ​បណ្តេញ​ ប្រធានាធិបតី មូបារ៉ាក់ ពី​អំណាច​។
អ្នក​នយោបាយ​ដែល​មាន​កំហឹង បាន​ស្តី​បន្ទោស​ចំពោះ​ការ​ខ្វះ​សន្តិសុខ ​នៅ​ឯ​ការ​ប្រកួត​មួយ​នៅ​ក្រុង​ផត សាអ៊ីដ រវាង​ក្រុម​ al-Masry និង​ ក្រុម​ Al Ahli មក​ពី​ក្រុង​គែរ​ ដែល​ជា​ក្លិប​ជោគជ័យ​បំផុត​របស់​អេហ្ស៊ីប និង​បាន​ស្តី​បន្ទោស​ក្រុម​មេ​ដឹកនាំ ​របស់​ប្រទេស​នេះ​ថា​បាន​បណ្តោយ​ ឬ​បង្ក​សោកនាដ​កម្ម​។
នៅ​ឯ​ស្ថានីយ​រថភ្លើង​ធំ​មួយ​នៅ​ក្រុង​គែរ​ ពល​រដ្ឋ​អេហ្ស៊ីប​រាប់​ពាន់​នាក់​ស្រែក​ព្រម​គ្នា​ថា​៖ «​បរាជ័យ ទៅ​​ការ​គ្រប់​គ្រង​បែប​យោធា​»។
ពួក​គេ​បាន​ស្រែក​ថា៖ «ពលរដ្ឋ ចង់​ប្រហារ​ជីវិត​លោក​សេនា​ប្រមុខ​»​ដែល​បាន​ព្យាយាម​រម្ងាប់​កំហឹង​​​ដោយ​ សន្យា​ថា​នឹង​រក​ឲ្យ​ឃើញ​ក្រុម​ពិរុទ្ធជន នៅ​ក្នុង​ទូរស័ព្ទ​ចូល​បណ្តាញ​ទូរទស្សន៍​មួយ​។
សាក្សី និង​បុគ្គលិក​សុខាភិបាល ​បាន​និយាយ​ថា ការ​វាយ​លុក​ចូល​ទី​លាន​ក្រោយ​ការ​ប្រកួត បាន​បង្ក​ការ​ភ័យ​ស្លន់​ស្លោ ក្នុង​ចំណោម​អ្នក​គាំទ្រ​ខណៈ​ក្រុម​ប្រិយមិត្ត​ជា​គូ​ប្រជែង​បាន​វាយ ​តប់​គ្នា ដោយ​ភាគ​ច្រើន​នៃ​អ្នក​ស្លាប់ គឺ​មក​ពី​ការ​រត់​ជាន់​គ្នា​ ក្នុង​ការ​ប្រ​ជ្រៀត​គ្នា នៃ​អ្នក​ស្លន់ស្លោ ឬ​ធ្លាក់ ឬ​ត្រូវ​គេ​ច្រាន​ចេញ​ពី​កន្លែង​អង្គុយ​ក្នុង​ស្តាត​។
អ្នក​កាសែត​នៅ​ក្រុង​ផត សាអ៊ីដ ដែល​បាន​ចូល​រួម​យក​ព័ត៌​មាន​ការ​ប្រកួត​នេះ  លោក​អ៊ូសាម៉ា អែល-តាហ្វានី បាន​ប្រាប់​រ៉យទ័រ​ថា​៖ «​ខ្ញុំ បាន​ឃើញ​មនុស្ស​កាន់​កាំបិត​ផ្គាក់​និង​កូន​កាំបិត​។ អ្នក​ខ្លះ ត្រូវ​បាន​គេ​កាប់​នឹង​អាវុធ​ទាំង​នេះ ជន​រង​គ្រោះ​ផ្សេង​ទៀត ត្រូវ​បាន​រុញ​ចេញ​ពី​កន្លែង​អង្គុយ​ពួក​គេ​ ខណៈ​ការ​លុក​លុយ​បាន​កើត​ឡើង​»​។
រដ្ឋ​មន្រ្តី​មហា​ផ្ទៃ​លោក​ម៉ូហាម៉េត អ៊ីប្រាហ៊ីម បាន​និយាយ​ថា មនុស្ស​៤៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ទូរទស្សន៍​រដ្ឋ បាន​ដក​ស្រង់​សម្តី​លោក​តាន់តាវីថា គណៈ​កម្មាធិការ​ស្វែងរក​ការ​ពិត​មួយ នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​អំពើ​ហិង្សា​នេះ​។
អនុ​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​លោក ហេសាម សីហា បាន​ថ្លែង ថា​៖ «​ព្រឹត្តិការណ៍​ដ៏​ក្រៀម​ក្រំ​នេះ​ជា​​គ្រោះ​មហន្តរាយ​ធំ​បំផុត​នៅ ក្នុង​ប្រវត្តិ​បាល់​ទាត់​របស់​អេហ្ស៊ីប​»​។
អំពើ​ហិង្សា បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​អ្នក​គាំទ្រ​ក្រុម Ahli បាន​បង្ហាញ​បដា​ប្រមាថ​Masryហើយ​អ្នក​គាំទ្រ​ម្នាក់​បាន​ចុះ​ទៅ​កាន់​ទីលាន ដោយ​កាន់​របា​រដែក​មួយ​នៅ​ពេល ​ចប់​ការ​ប្រកួត​ដែល​ Masryបាន​ឈ្នះ ៣-១​៕ 



ប្រភព៖​ ភ្នំពេញបុស្តិ៍
 

0 មតិ:

Post a Comment