www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 3, 2012

ពាក់ស្បែកបន្លំភ្នែក យករោមក្អែកដាក់អោយហង្ស

កំពង់ធំ​ ៖ ​បទល្មើស​ព្រៃឈើ​ត្រូវ​បាន​ប្រើប្រាស់​រូបភាព​បែប​ពាក់​ស្បែក​ខ្លា​សំរាប់​បំភាន់​ភ្នែក​សមត្ថកិច្ច ​តាម​ដង​ផ្លូវ​តែ​ទីបំផុត​ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​ដល់​ក្រ​ឡើ​ត​ បក​ស្បែក​ចេញ​ទើប​បាន​ជាប់​អន្ទាក់​រប​ស់​តែ​របស់​សមត្ថកិច្ច​ចម្រុះ​តែ​ម្តង​។

រថយន្ត​ពណ៌​ត្រីអ៊ី​មួយគ្រឿង​ពាក់​ស្លាក​លេខ ខម ៩១១៤ ត្រូវបាន​សមត្ថកិច្ច​ឃាត់​នៅ​ចំនុច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង៦និង៤០នាទី​ព្រឹក​នា​ថ្ងៃទី២ ខែកុម្ភៈ​ឆ្នាំ២០១២ដោយសារតែ​រថយន្ត​នេះ​បាន​ក្លែងបន្លំ​ដឹកឈើ​គ្រញូង​ពីលើ​ពេញព្រៀប​តែម្តង ដោយ​ឲ្យ​ទា​ហ៊ាន​អង្គុយ ពីលើ​ដើម្បី​កុំ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​សមត្ថកិច្ច។

លោក តុង យី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​បាន​ឲ្យ​ដឹងថា មុខ​ពេល​ឃាត់​រថយន្ត​នេះ​បាន លោក​បានទទួល​ព័ត៌មាន​មកពី​បណ្តាញសម្ងាត់​ថា មាន​រថយន្ត​ទាហាន​មួយគ្រឿង បាន​បើក​ចេញពី​ខេត្តព្រះវិហារ ដោយមាន​ទាហាន​ជាង១០នាក់​ដែល​បាន​អង្គុយ​ពីលើ​ឈើ​គ្រញូង នៅលើ​ឡាន​ទើប​លោក​បាន​ដឹកនាំ​កំលាំង​ផ្ទាល់​ដោយ​សហការ​ជាមួយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ​បាន​តាមដាន រថយន្ត​មុខសញ្ញា​ចាប់តាំងពី​ព្រំប្រទល់​ខេត្តព្រះវិហារ រហូតមកដល់​ខេត្តកំពង់ធំ ទើប​លោក សុំ​យោបល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​មានការ​ចង្អុលបង្ហាញ ពី​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​កំពង់​ធំ ឲ្យ​មានការ​សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កំលាំង​អធិការដ្ឋាន​នគរបាល ស្រុក​ប្រាសាទ​បា​ល្ល័​ង ឃាត់​រថយន្ត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦៤ ត្រង់ចំនុច​មុខ​ស្នាក់ការ​សង្កាត់​ព្រៃឈើ​សាលា​វិស័យ ទើបបាន​នាំ​រថយន្ត និង​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប។ លោក តុង យី បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ឃាត់​រថយន្ត​នោះ​រួច ទាហាន​មួយចំនួន​បាន​ជិះ​រថយន្ត​តាក់ស៊ី​ត្រឡប់​ទៅក្រោយ​វិញ និង​មួយចំនួនទៀត​ត្រូវបាន​ឃាត់ខ្លួន​បាន​ចំនួន៥នាក់​និង​ធ្វើការ​សួរនាំ​ទាហាន​ទាំង​នោះបាន​សារភាពថា​ពួកគេ​នៅ​អង្គភាព កងពល​លេខ ១ និង​កងពល​លេខ៤ និង​ត្រូវបាន​ឈ្មួញ​ជួល​ឲ្យ​ជិះ​ក្នុង​តំលៃ១០ដុល្លារ​ក្នុង​ម្នាក់ ដោយឡែក តៃកុង​ឡាន និង​ព្រូឡាន បាន​សារភាពថា​ខ្លួន​មិនមែនជា កងកម្លាំង ប្រដាប់អាវុធ​ឡើយ គឺ​ត្រូវបាន​ឈ្មួញ​ជួល​ឲ្យ​បើកឡាន និង​ស្លៀកពាក់​ជា​ទាហាន ចំណែក​ចំនួន​ឈើ​ដែល​ត្រូវ បាន​រឹប អូស​បាន និង​បាន​វាស់វែង​មាន​ចំនួន៣២៣ដុំ​មាន​ទម្ងន់៦០០០គីឡូក្រាម ស្មើរ​និង៥ ម៉ែត្រគូប ដោយឡែក​ជនល្មើស​ទាំង​ពី​នាក់​ទី១ឈ្មោះ មុត គៀ ភេទ​ប្រុស​អាយុ៣១ឆ្នាំមាន​ទីលំនៅ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ ទី២ឈ្មោះ មុត ទិវា ភេទ​ប្រុស​អាយុ៣២ មាន​ទីលំនៅ​ភូមិ​អម​លាំង ឃុំ​ខ្ពរ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន​ជនល្មើស​ទាំងពីរ​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់។ ចំណែក​ទាហាន​ទាំង៥នាក់​ត្រូវបាន បញ្ជូន​ទៅកាន់​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​ធ្វើការ​សួរនាំ ទើបបាន​ប្រទះឃើញ​មាន​ម្នា​ក់មាន​អត្តសញ្ញាណប័ណ្ណ​ជា​ទាហាន ចំនែក៤ នាក់​ជា​ទាហាន​ក្លែងក្លាយ គ្មានអ្វី​សំគាល់ ទើបបានជា​សមត្ថកិច្ច​កងរាជអាវុធហត្ថ ដោះ​ឯក សណ្ឋាន​ចេញរួច​បាន​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ។

ប្រភព​ព័​ត៌​បាន​បញ្ជាក់ថា ឈើ​ទាំងនេះ​ជា​របស់​ឈ្មួញ​ម្នាក់​រស់នៅ​ភូមិ​ត្រើង ឃុំ កំពង់សៀម ខេត្តកំពង់ចាម ដែលជា​ឈ្នួ​ញ​ដុះ​ស្លែរ​ប៉ាវ​ដាច់​ទឹកដី​កំពង់ធំ និង​កំពង់ចាម ដោយ​ការដឹកឈើ​នេះ មាន​ការជួល​ទាហាន ដោយ​ជា​ដំបង​ការពារ​ឆ្កែ តែ​ទោះជា​យ៉ាងណា​នោះ គេ​សង្កេតឃើញថា នៅតាម​កំណាត់​ផ្លូវ​ចាប់​ចំនុច​ភ្នំ​ដែក​មក​ខេត្តកំពង់ធំ មាន​ស្នាក់ការ​មេព្រៃ ដូចជា​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវាង និង​ផ្នែ​រដ្ឋបាល​ព្រៃឈើ​រវាង​ដែល​នៅ​ចំនុច​តាម​ដងផ្លូវ ដែល ត្រូវបាន​គេ​ដឹងថា​មានការ​ឃុបឃិត​គ្នា ដាក់​ស្នាក់ការ​ចាំ​ទទួល​សំណែន ជាពិសេស​លោក នួន សុខុម ជាដើម​ជា​នាយ​សង្កាត់​រវាង ដែល​មិនដែល​ចោល​គំនិត​សូម្បីតែ​ដក​ទៅ​នៅ​កន្លែង​ណាក៏ដោយ គឺ​ដាក់​ស្នាក់ការ​ពិនិត្យ​គ្រប់​រថយន្ត តែ​ហេតុដូចម្តេច​បានជា​មិនអាច​ឃាត់​រថយន្ត​ដឹកឈើ​គ្រញូង​បាន ឬក៏​រថយន្ត​ដឹក​គ្រញូង​ទាំងនោះ មកដល់​ចំនុច​នេះ​ចេះ​ហោះ​រំលង ទើប​មាន​រថយន្ត​បើក​ដឹកឈើ​គ្រញូង​បន្តកន្ទុយ​គ្នា តែ​មិនដែល​ឃើញ​លោក ម៉ន វុទ្ធី នាយផ្នែក​រវាង និង នួន សុខុម នាយ​សង្កាត់​រវាង​គាត់​ចាប់បាន​នោះទេ ទើបបានជា​រថយន្ត​ដឹកឈើ​របូត​ធ្លាក់​មកដល់​ខេត្តកំពង់ធំ

ដែល​ចំនុច​នេះ លោក​ប្រធាន​រដ្ឋបាល​ព្រៃឈើ គួរតែមាន​ការបើក​ស៊ើបអង្កេត​នៅ ស្នាក់ការ​មេព្រៃ​សង្កាត់​រវាង​ផង ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ទាំងអស់គ្នា មិនមែន​បង្ក្រាប​តែ​ខេត្តកំពង់ធំនោះទេ ចូរមើលតាមតំបន់ប្រតិបត្តិការណ៍ផ្សេងៗទៀតផង៕

0 មតិ:

Post a Comment