www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 3, 2012

សមេ្តចតេជោនិងការអភិវឌ្ឍន៍

កំពង់ចាម​ ៖​ សម្ដេច​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កំពុង​រៀបចំ​ចាប់ផ្ដើម​សាងសង់​ស្ពានជូន​ប្រជា​ពល​រស់​នៅ​លើ​ទឹកដី​កោះ​ប៉ែន​ខេត្ត​កំពង់ចាម​ក្នុង​ពេល​ឆាប់​ៗនេះ​ហើយ​។ ការសាងសង់​ស្ពាន​នេះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ​មានការ​អរ​សប្បាយ​រីករាយយ៉ាងខ្លាំង ​ព្រោះ​ពួកគាត់​ជិតបាន​រួច​ផុតពី​ការ​លំបាក​ក្នុងការ​ធ្វើ​ដំណើ​ឆ្លង​ទន្លេ​តាមរយៈ​ទូកដ​និង​ស្ពាន​ប​ន្ទាឬ​ស្សី​​ឯកជន​ទៀត​ហើយ​។



ក្នុងឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​សាងសង់​ស្ពាន​កាលពី​ព្រឹក​ថ្ងៃទី១ខែកុម្ភៈ​ឆ្នាំ២០១២កន្លងទៅនេះ លោក គង់ អៀង កង វិស្វកម្ម​ជំនួយការ​សេ​ម្ដ​ច​នាយករដ្ឋមន្ត្រី ជា​អ្នកទទួល​ការសាងសង់​ស្ពាន​ខាងលើ បានធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ស្ពាន​ដែល​លោក​កំពុង​ចុះមក​ពិនិត្យ​ស្ថានភាព​សាងសង់​នេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​សម្រេច​រួច​ហើយ នៅឡើយ​តែ​ដឹក​គ្រឿងចក្រ​មក​ធ្វើការ​សាងសង់​តែប៉ុណ្ណោះ។ លោក​បន្តថា​បច្ចុប្បន្ន​ក្រុមបច្ចេកទេស​កំពុង​មមាញឹក​ធ្វើការ​វាសវែង​ព្រមទាំង​ខួង​យក​ដី​ទៅធ្វើ​ការពិនិត្យ​ហើយ​ប្រហែល​នឹង​អាច​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ក្នុងកំឡុងពេល​ខែ​មិនា​ឬ​ខែមេសា​ឆ្នាំ ២០១២ខាងមុខនេះ។

លោក គង់ អៀង ឱ្យដឹង​បន្តថា​ស្ពាន​នេះ​ជា​ស្ពានបេតុង​មាន​ប្រវែង៧៧៩មែត្រ​និង​ទទឹង៨មែត្រ ត្រូវ ប្រើ​រយៈពេល​សាងសង់​ប្រហែលជា៣ឆ្នាំ​ទើប​រួចរាល់​និង​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ប្រហែល​ជិត ១០លាន​ដុល្លារ។ស្ពាន​នេះ​ផងដែរ​ត្រូវធ្វើ​ឆ្លងកាត់​ដៃទន្លេ​មេគង្គ(ហៅ​ទន្លេ​ក្នុង)ពី​ត្រើយ​ខាងជើង​ត្រង់ចំណុច​ភូមិរ​ការ​ក្រោម សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម ឆ្ពោះ​ទៅលើ​កោះ​ប៉ែន ដែលជា​ត្រើយ​ខាងត្បូង ត្រង់ចំណុច​ភូមិ​កោះ កំពង់​ត្រុំ​លើ ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម។

លោក គង់ អៀង បានឱ្យដឹង​បន្តទៀតថា​កោះ​ប៉ែន​មាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាច្រើន​គ្រួសារ កោះ​នេះ​បាន​ចែកចេញជា២ឃុំ គឺ​ឃុំ​កោះ​មិត្ត ស្ថិតនៅក្នុង​ទឹកដី​ស្រុក​កំពង់សៀម និង​ឃុំ​កោះសូទិន មាន​ចំនួន១២ភូមិ ស្ថិតក្នុង​ទឹកដី​ស្រុក​កោះសូទិន ឃុំ​ទាំង២នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន២២ភូមិ។

លោក​បន្តថា​តាំងពី​យូរលង់​មកហើយ​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​ប៉ែន​នេះ​មានការ​លំបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើដំណើ​ឆ្លងទន្លេ​តាមរយៈ​ទូកដ និង​ស្ពាន​ប​ន្ទាំ​ឬ​ស្សី​របស់​ឯកជន​ធ្វើ​ដើម្បី​យកលុយ​ពី​ប្រជាពលរដ្ឋ ហើយ​ការធ្វើ​អាជីវកម្ម​ទូកដ និង​ធ្វើ​ស្ពាន​ប​ន្ទាំ​ឬ​ស្សី​ដើម្បី​យកលុយ​នេះ​ផងដែរ ពួក​ម្ចាស់​អាជីវ​កម្មបាន​ទា​លុយ​លើសពី​សៀវភៅ​បន្ទុក​ដែល​រដ្ឋ​បានកំណត់។ចំណែកឯ​ពេលយប់​វិញ​ប្រជាពលរដ្ឋ​មាន​ជម្ងឺ​មក​ឆ្លង​ទូកដ​ដើម្បី​ដឹក​អ្នក​ជម្ងឺ​ទៅ​ពេទ្យ​ម្ចាស់​ទូកដ​ទារលុយ​ថ្លៃ​ចំឡង​ពី១៥ទៅ២០ម៉ឺន​រៀល​ក៏មាន​ហើយ​បាន​ប្រើពាក្យ​មិនគួរ​សម​ទៅ លើ​ប្រជាពលរដ្ឋ​ណា​ដែល​សុំ​តថ្លៃ​ទៀតផង។

ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​បែបនេះ​លោក ហ៊ុន ណេង អភិ​បាន​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ខិតខំ​រក​ដំណោះស្រាយ ដំបូង​បានធ្វើ​ការទាក់ទង​ជាមួយ​លោក គង់ អៀង ជំនួយការ​នាយករដ្ឋមន្ត្រី​ជា​កងវិស្វកម្ម​ផ្នែ​ង​ធ្វើ​ស្ពាន​ថាបើ​មាន​ដែក​សេសសល់​ពី​ការរុះរើ​ស្ពានចាស់ៗពី​ទីណា សូម​ប្រមូល​យកមក​ធ្វើ​ស្ពាន​ជូន​ប្រជាពលរដ្ឋ​នៅលើ​កោះ​ប៉ែន​ផង​ព្រោះ​កំពុង​ជួប​ការលំបាក​ណាស់។

ប៉ុន្តែ​ក្រោយពី​លោក ហ៊ុន ណេង និង លោក គង់ អៀង បា​នស​សេរ​របាយការណ៍​ស្ដីពី​ការលំបាក​ធ្វើដំណើរ​ឆ្លងទន្លេ​របស់​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​ប៉ែន​ជូនទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន សម្ដេច​បាន​ចា​ត្រឡប់មកវិញ​ដែល​មានន័យថា ត្រូវតែ​ធ្វើ​ស្ពាន​ជូន​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​ប៉ែន​ឱ្យបាន កុំឱ្យ​ប្រជាពលរដ្ឋ​មានកា​លំបាក​បែបនេះ​បន្តទៀត។

ប្រជាពលរដ្ឋ​នៅលើ​ទឹកដី​កោះ​ប៉ែន​ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ​មានការ​រំភើប អរ​សប្បាយ​រីក រាយ​ព្រោះ​ទាំងពី​យូរលង់​ណាស់​មកហើយ​ពួកគាត់​ពុំ​ដែលមាន​វាសនា​បាន​ស្ពាន​ឆ្លង​ទេ ទើបតែ​នៅ​សម័យ តេ​ជោ​សែន​នេះ ផ្លូវ ស្ពាន ថ្នល់ និង​សាលារៀន​ដែល​ពុំ​ធ្លាប់មាន សម្ដេច​បាន​កសាងឡើង​ជា​បន្តបន្ទាប់ រីក​ស្គុះស្គាយ​ពេញ​ផ្ទៃ​ប្រទេស ដែល​ការដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ៕

0 មតិ:

Post a Comment