www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 3, 2012

បុរស​ម្នាក់​ត្រូវ​គេ​វាយ​សម្លាប់​ដោយ​ពុំ​ដឹង​មូលហេតុ​

ភ្នំពេញ ​៖ ​សាកសព​បុរស​ម្នាក់​ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះថា ​លឿន ​សុខ​លាភ ​អាយុ​៣២​ឆ្នាំ​បម្រើ​ការងារ​​ជា​ប្រជា​ការពារ​សង្កាត់​ភ្នំពេញ​ថ្មី​ ត្រូវ​បាន​គេ​វាយ​សម្លាប់​ដោយ​ពុំ​ដឹង​មូលហេតុ​កាល​ពី​យប់​ថ្ងៃ​ទី​ ០២​ ​ខែ​ កុម្ភៈ ​ឆ្នាំ ​២០១២​ នៅ​កណ្ដាល​វាយ​ស្រែ​​ចុង​ភូមិ ​បន្លា​ស្អិត​ សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ។​

លោក គិត សុផល មេបញ្ជាការ​ប៉េអឹម​ខណ្ឌ​សែន​សុខ បាន​និយាយថា ករណីនេះប្រហែល​ជា​រឿង​គំនុំ​ដោយហេតុថាមាន​ម៉ូតូ​ម៉ាក​អាសង់ ស៊េរី ២០០៩ មួយ​គ្រឿងបានបញ្ឈរ​ទុក​នៅ​ក្បែរ​សាកសពនោះ បើគិតទៅប្រហែលជាម៉ូតូរបស់សាកសពតែម្តង។

បច្ចុប្បន្នសមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ជាបន្ត​ដោយសារ​មាន​ស្រី​ម្នាក់​ជិះ​ជាមួយ​ជនរងគ្រោះ​នៅមាន​ជីវិត​នៅឡើយ៕

0 មតិ:

Post a Comment