www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

ជំងឺមហារីក​មាន​មូលហេតុ​អ្វី​ខ្លះ​?

កោសិកា គឺជាផ្ទាំងសំណង់ដែលផ្សំឡើងពីវត្ថុមានជីវិត។ ជំងឺមហារីក កើតលេចចេញមកពីកោសិកាធម្មតានៃរាងកាយ។
កោសិកាធម្មតាបង្កើនខ្លួនកាន់តែច្រើនឡើងកាលណារាងកាយត្រូវការ រួចស្លាប់បាត់ទៅកាលបើរាងកាយលែងត្រូវហើយ។ ជំងឺ
មហារីកកើតលេចចេញមកនៅពេលណាដែលកោសិកានៅក្នុងរាងកាយកើនឡើងច្រើនលើសលប់មិនអាចត្រួតត្រាបាន និង
យ៉ាងលឿន។ វាក៏អាចនឹងកើតឡើងដែរនៅពេលណាដែលកោសិកា “ភ្លេច” ស្លាប់ខ្លួនទៅវិញ។



មានជំងឺមហារីកច្រើនប្រភេទ ដែលអាចនឹងកើតមានស្ទើរតែនៅក្នុងគ្រប់សរីរាង្គ ឬ ជាលិកា មានតាំងពីសួត ពោះវៀនធំ សុដន់
ឆ្អឹង ឬជាលិកាសរសៃប្រសាទឡើងទៅ។

ជំងឺមហារីកមានមូលហេតុច្រើនបែប ក្នុងនោះរួមមាន :

- បង់សែននិងសារជាតិគីមីដទៃទៀត

- ផ្សិតពុលមួយចំនួន និងសារជាតិពុលមួយបែបដែលអាចរស់បាននៅលើដើមសណ្តែកដី (aflatoxins)

- វីរុសមួយចំនួន

- កាំរស្មី

- ពន្លឺព្រះអាទិត្យ

- ថ្នាំជក់។

បើទោះជាយ៉ាងណាក្តី មានជំងឺមហារីកជាច្រើន ដែលគេនៅមិនទាន់បានស្គាល់មូលហេតុអស់នៅឡើយ។ ជំងឺមហារីក ដែល
បណ្តាលឲ្យស្លាប់ច្រើនជាងគេ គឺជំងឺមហារីកសួត។

មានជំងឺមហារីកបីប្រភេទដែលធ្វើឲ្យបុរសៗស្លាប់ច្រើនជាងគេនៅសហរដ្ឋអាមេរិក គឺៈ

- មហារីកប្រូស្តាត

- មហារីកសួត

- មហារីកពោះវៀនធំ។

ប្រភពពី www.health.com.kh

0 មតិ:

Post a Comment