www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

អ្វី​ដែល​អ្នក​គួរ​​ដឹង​​ពី​​ “ឡេ” ការ​ពារ​​កម្តៅ​ថ្ងៃ​

យើងសុទ្ធតែធា្លប់ឮម្តងហើយម្តងទៀត ពីសារសំខាន់របស់ឡេការពារកម្តៅថ្ងៃ ក្នុងការការពារស្បែករបស់អ្នក ដោយការប្រើចំនួនត្រឹមត្រូវ។ ការធ្វើដូច្នេះនឹងអាចជួយអ្នកក្នុងការបង្ការស្បែកចាស់មុនអាយុ និងជំងឺស្បែកមួយចំនួនដូចជា ជំងឺមហារីកស្បែក។ ខាងក្រោមនេះគឺជាការណែនាំ មួយចំនួនដែលអាចឱ្យអ្នកប្រើឡេការពារកម្តៅថ្ងៃក្នុងវិធីសាស្ត្រដែលល្អបំផុត។



- អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃឱ្យបានពី ២០ ទៅ ៣០នាទី មុនពេលចេញក្រៅក្រោមកម្តៅថ្ងៃ ដើម្បីការពារឱ្យបានខ្លាំងបំផុត។
- លាបឡេបន្ថែមរៀងរាល់ម៉ោង ដើម្បីធានាថាអ្នកបានការពារពេញលេញ។
- អ្នកត្រូវប្រើឡេការពារកម្តៅថ្ងៃដែលធន់នឹងញើសនៅពេលហាត់ប្រាណ។
- ព្រួយបារម្ភពីការរាំងស្ទះរន្ធញើស? អ្នកអាចប្រើឡេការពារកម្តៅថ្ងៃ ដែលផលិតឡើងសម្រាប់ប្រើលើមុខ។ ពួកឡេការពារកម្តៅថ្ងៃប្រភេទនេះ ច្រើនតែផ្សំឡើងពីទឹកដើម្បីបង្ការការស្ទះរន្ធញើស ដោយសារជាតិប្រេង។
- មនុស្សជាច្រើនភ្លេចថា បបូរមាត់របស់ពួកគេ ក៏អាចរលាកដោយសារកម្តៅថ្ងៃបានដែរ។ ជៀសវាងកំហុសឆ្គងរបស់ពួកគេ ហើយលាបប្រេងបបូរមាត់ ដែលមាន SPF ១៥ ឬ ៣០ ឱ្យបានជាប់រហូតនៅក្នុងខែក្តៅ។
- ក្នុងខែក្តៅ ប្តូរគ្រឿងសម្អាងដែលមានជាតិក្រែមឬប្រេង ដោយប្រើម្សៅជាតិខនិជដែលមាន SPF ១៥ ជំនួសវិញ ដើម្បីការពារស្បែករបស់អ្នកនៅដោយមិនប្រើឡេការពារកម្តៅថ្ងៃ (មិនត្រូវពឹងលើគ្រឿងសម្អាងនេះនោះទេ ប្រសិនបើអ្នកចំណាយពេលមួយថ្ងៃពេញនៅលើឆ្នេរខ្សាច់ ឬនៅជិតអាងហែលទឹក ពពួកគ្រឿងសម្អាងនេះ សម្រាប់តែអ្នកធ្វើការដែលត្រូវនៅក្រោមកម្តៅថ្ងៃតែមួយភ្លែតៗប៉ុណ្ណោះ)។

ប្រភពពី ខ្មែរស្ថាបនា

0 មតិ:

Post a Comment