www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 13, 2012

ស្ត្រី​ខ្មែរ​បំរើ​តាម​ផ្ទះ​ម្នាក់ ​ត្រូវគេ​អារ.ក សម្លាប់​នៅ​ ក្នុង​ទីក្រុង​បាងកក


យោងតាម​ប្រភពពី​គេហទំព័រ​សារព័ត៌មាន​ថៃ ចេញផ្សាយ​កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម​ទៅលើ​ស្ត្រី​ខ្មែរ​បំរើ​តាម​ផ្ទះ​ម្នាក់​នៅក្នុង​ទីក្រុង​ បាងកក​ដោយ​ស្ត្រី រូបនោះ​ត្រូវបាន​គេ​ប្រើ​កាំបិត​ចាក់.ក រហូតដល់​ស្លាប់​នៅផ្ទះ​លេខ២៣៤ ផ្លូវ​ឡា​ត្រាវ១០៧ សង្កាត់​ក្លង​ច័ន្ទ ខណ្ឌ​បាង​កាពិ​ក ទីក្រុង​បាងកក។
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ផ្ទះកើតហេតុ​បើក​ជា​ក្រុមហ៊ុន​ដេរ​ក្រណាត់​ដោយនៅ​បរិវេណ​មុខផ្ទះ​គេ​ឃើញ​សព​ ស្ត្រី​ខ្មែរ​ឈ្មោះ​លី ឆាំ អាយុ៣៧ឆ្នាំ ត្រូវ​ឃាតក​ប្រើ​កាំបិត​ចិត​ផ្លែឈើ​អារ.ក​សម្លាប់ ហូរឈាម​ក្លាយជា​ថ្លុក។
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្បែរ​ស្ត្រី​រងគ្រោះ​គេ​ឃើញ​មាន​បុរស​ម្ចាស់ផ្ទះ​ឈ្មោះ​ឆាយ សាំង យូរ​សុខ អាយុ៧៦ឆ្នាំ កំពុង​ព្យាយាម​ធ្វើអត្តឃាត​ខ្លួន​តាម​ក្រោយ​ដោយ​យក​កាំបិត​ចិត​ផ្លែឈើ​អារ.ក ខ្លួនឯង​រហូតដល់​មាន​របួសធ្ងន់ ក៏ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។
បើតាម​ការសាកសួរ​កូនស្រី​របស់​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​គឺជា​អ្នកមើល​កូន​ឲ្យ​ខ្លួន​ជាច្រើន​ខែកន្លងមកហើយៗឪពុក​ របស់គេ​ឈ្មោះ​ឆាយ ដែល​រងរបួស​នោះបាន​លួច​ស្រឡាញ់​ជាមួយ​ស្ត្រី​រងគ្រោះ។ ទោះបី​នាង​បាន​ព្យាយាម​ហាមឃាត់​មិន​ឲ្យ​រវីរវល់​ជាមួយ​នាង​យ៉ាងណាក៏ដោយ។
ប្រភព​បាន​បន្តទៀតថា ស្ត្រី​រងគ្រោះ​មាន​គម្រោង​នឹង​ត្រឡប់មក​ចូលឆ្នាំ​នៅ​ស្រុក​ខ្មែរ​វិញ ហើយ​ខណៈពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​កំពុង​មើល​កូនប្រុស​របស់​នាង​វ័យ៤ខែ​នៅ​ រោង​ខាងមុខផ្ទះ។ នាង​បន្តទៀតថា ខណៈនោះ​ឪពុក​របស់​នាង​ក៏បាន​យក​កាំបិត​ចិត​ផ្លែឈើ​ដើរ​តម្រង់​ទៅ​អារ.ក ស្ត្រី​រងគ្រោះ ហើយ​ស្ត្រី​រងគ្រោះ​ក៏បាន​ត្រដរ​លើក​កូន​របស់​នា​ង​ទៅ​ទុក​កន្លែង​មាន​ សុវត្ថិភាព ទើប​ដាច់ខ្យល់​ដួល​ស្លាប់។ បន្ទាប់មក​ឪពុក​របស់​នាង​ក៏​កើត​អាកា​រៈ​ស្លឈាម​ព្យាយាម​ដេញ​ធ្វើបាប​ អ្នកដទៃ​ទៀត​ដែល​បាន​ចោមរោម​មើល ហើយ​ដើរ​តម្រង់​ទៅរក​ឱប​ស្ត្រី​រងគ្រោះ​ក្នុង​បំណង​ស្លាប់ទៅ​ជាមួយគ្នា។
ក្នុង​ជំហាន​ដំបូង​ប៉ូលិស​ទីក្រុង​បាងកក​បាន​សន្និដ្ឋានថា អំពើ​ឃាត​កម្មនេះ​អាច​កើតចេញពី​មូលហេតុ​ប្រច័ណ្ឌ​ព្រោះ​បុរស​ជា​ឃាតក​ឈ្មោះ​ ឆាយ​លង់​ស្នេហ៍​ជាមួយ​ស្ត្រី​រងគ្រោះ លុះ​ឮដំណឹង​ថា ស្ត្រី​រងគ្រោះ​នឹង​ត្រឡប់ទៅផ្ទះ​វិញ​ក្នុងឱកាស​ចូលឆ្នាំ​ខាងមុខនេះ ទើប​កើត​ភ្លើង​ប្រច័ណ្ឌ​គួបផ្សំ​នឹង អាកា​រៈ​សរសៃប្រសាទ​ផងដែរ។
ប៉ូលិស​បន្ថែមទៀតថា កាលពីមុន​ឃាតក​ឈ្មោះ​ឆាយ​នេះ​ធ្លាប់​ផឹកថ្នាំ​សម្លាប់​សត្វល្អិត​ដើម្បី​ ធ្វើអត្តឃាត​ម្ដង​ហើយ ប៉ុន្តែ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់ពេល ហើយ​ឃាតក​នេះ​ទើប​ចេញពី​ពេទ្យ ជាង១ខែ​នេះ​ប៉ុណ្ណោះ៕

0 មតិ:

Post a Comment