www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 13, 2012

​ដោយសារ​កំណាព្យ​ ​ជាប់​គុក​៧​ឆ្នាំ

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​​តុលាការ​ចិន​មួយ​បាន​កាត់ទោស​អ្នកនិពន្ធ​ចិន​ម្នាក់​ឲ្យ​ជាប់​គុក​៧ឆ្នាំ​ ដោយសារ​កំណាព្យ​មួយ​ដែល​លោក​បាន​សរសេរ​ទទូច​ឲ្យ​ជនរួមជាតិ​របស់​លោក​ ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​សាធារណៈ​មួយ។​
ការកាត់ទោស​ធ្ងន់ធ្ងរ​នេះ​ធ្វើឡើង​មុន​ទស្សនកិច្ច​នៅ​សប្ដាហ៍​ក្រោយ​ ទៅកាន់​សហរដ្ឋអាមេរិក​របស់​អនុ​ប្រធានាធិបតី​ចិន​ លោក ហ្ស៊ី​ជីន​ពីង​ ដែល​ត្រូវ​គេ​រំពឹង​ជាទូទៅ​ថា​នឹង​ធ្វើជា​មេដឹកនាំ​នាពេល​ខាងមុខ​របស់​ ប្រទេស​ចិន​ដែល​ប្រហែលជា​លោក​នឹង​ប្រឈមមុខ​នឹង​សំនួរ​ស្ដីពី​បញ្ហា​ សិទ្ធិមនុស្ស។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​បាន​សំដែង​ការ​ព្រួយបារម្ភ​ យ៉ាងខ្លាំង ចំពោះ​ការកាត់​ទោស​​លោក​ហ្សូ​យូ​ហ្វ៊ូ ដែល​គេ​បាន​រាយការណ៍​ហើយ​និង​ការ​កាត់​ឲ្យ​ជនជាប់ចោទ​កាល​ពីពេលថ្មីៗនេះ​ដល់ ​អ្នកប្រឆាំង៣នាក់​ទៀត ដែល​បានទទួល​អាណត្តិ​ជាប់គុក៩និង ១០ឆ្នាំ ពីបទ​វិទ្ធង្សនា​ ឬ ញុះញង់វិទ្ធង្សនា​ នៅ​ពីរ​បី​ខែ ចុងក្រោយ​នេះ។
ពួក​អ្នកការពារ​សិទ្ធិមនុស្ស​ចិន​និយាយ​ថា តុលាការ​មួយ​ក្នុង​ទីក្រុង​ហាន់​ស៊ូ បាន​កាត់ទោស​អ្នកប្រឆាំង​លោក ហ្សូ កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​សវនាការ​មួយ​ដែល​មាន​អតីត​ប្រពន្ធ និង កូនប្រុស​របស់​លោក ចូលរួម​ស្ដាប់។ អតីត​ប្រពន្ធ​របស់​លោក​ហ្សូ​និង ពួក​មេធាវី គេ​មិនអាច​ទាក់ទង​បានភ្លាមៗទេ។
លោក​ហ្សូ​ ស្ថិត​នៅក្នុង​ចំណោម​ពួក​អ្នកនិពន្ធ​មួយ​ក្រុម និង ពួក​បញ្ញវន្ត​ដែល​ជា​គោលដៅ​របស់​ពួក​អាជ្ញាធរ​ចិន នៅក្នុង​ការ​បង្ក្រាប​មួយ​ក្នុង​គោលបំណង​សំដៅ​រារាំង​ការ​ងើប​ប៉ះ​បោរ​របស់​ ប្រជាជន​បែប Arrab Spring។
ពួក​សកម្មជន​សិទ្ធិមនុស្ស​បាន​រិះគន់ ការប្រើ​ច្បាប់​វិទ្ធង្សនា មិន​ច្បាស់លាស់​របស់ បក្ស​ដែល​កំពុង​កាន់អំណាច​ក្នុង​ការ​ចាប់​ដាក់គុក​ពួក​អ្នក​រិះគន់​ខ្លួន។ ពួក​អាជ្ញាធរ​បាន​ចាប់​ផ្ដើម​ប្រើ​ច្បាប់​វិទ្ធង្សនា​ ប្រឆាំង​នឹង​ពួក​សកម្មជន​ក្រោយពី​លុបចោល​ច្បាប់​រិះគន់ ទូទៅ​លើ​ពួក​សកម្មជន​ប្រឆាំង​បដិវត្តន៍។
មេធាវី​របស់​លោក​ ហ្សូ​លោក​លី ដុន​យ៉ុង ​បាន​និយាយ​កាលពីមុន​ថា នៅក្នុង​អំឡុង​ពេល​កាត់ក្ដី​នោះ ពួក​សុភាចារបុរស​បាន​លើក​យកមក​ធ្វើជា​ភ​ស្ដ​តាង​នូវ​កំណាព្យ​មួយ​ដែល​លោក ហ្សូ សរសេរ មាន​ចំណងជើង​ថា« ដល់ពេល​ហើយ»។ ចាប់តាំងពី​ពេលនោះ​មក​ផ្នែក​ខ្លះ​នៃ​កំណាព្យ​នោះ​ត្រូវ​បាន​គេ​ផ្សាយ​ទៅ​ ក្នុង​អ៊ី​ធើ​ណេ​ត។ ផ្នែក​ខ្លះ​នៃ​កំណាព្យ​នោះ​សរសេរ​ថា«ដល់ពេល​ហើយ​ប្រជាជន​ចិន! ទីលាន​គឺជា​កម្មសិទ្ធិ​របស់​អ្នក​រាល់គ្នា។ ជើង​របស់​អ្នក​គឺជា​កម្មសិទ្ធិ​របស់​អ្នក។ ដល់ពេល​ប្រើ​ជើង​របស់​អ្នកដើរ​ទៅកាន់​ទីលាន និង​ធ្វើការ​ជ្រើសរើស»៕

0 មតិ:

Post a Comment